no-alternative title

ធនាគារ CIMB ប្រារព្ធពិធីថ្លែងអំណរគុណដល់អតិថិជន ជាមួយនឹងកំណើននៃភាពរីកចំរើនប្រកបដោយស្ថេរភាព

ថ្មីៗនេះ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (ធនាគារ CIMB) បានបង្កើតនូវកម្មវិធីរីករាយ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងជាមួយអតិថិជន ក្នុងឱកាសប្រារព្ធពិធីថ្លែងអំណរគុណ ដល់អតិថិជនធនាគារ នៅភោជនីយដ្ឋាន Topaz។ កម្មវិធីជួបជុំប្រចាំឆ្នាំនេះ មានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយស រួមមានអតិថិជនPreferred ប្រមាណ ១០០នាក់ ក្រោមអធិបតីភាពប្រធាននាយកប្រតិបត្តិ (CEO) និងគណៈគ្រប់គ្រងមួយចំនួនរបស់ធនាគារ CIMB ផងដែរ។ កម្មវិធីនេះបានបង្កើតនូវបរិយាកាសស្និទ្ធស្នាល រវាងថ្នាក់ដឹកនាំរបស់ធនាគារ CIMB និងអតិថិជន ក្នុងការពិភាក្សា ដោះដូរយោបល់ និងស្វែងយល់ពីតម្រូវការចាំបាច់ និងស៊ីជម្រៅរបស់ពួកគេផ្ទាល់តែម្តង។ បន្ថែមពីនេះបានបង្កនូវភាពស្និតស្នាលរវាងអតិថិជន និងអតិថិជនក្នុងការស្វែងរកឱកាសធុរះកិច្ចនាពេលអនាគត។

រូបភាពពាណិជ្ជកម្ម
no-alternative title

ថ្លែងក្នុងកម្មវិធីដ៏នេះ លោក ប៊ុន យីន ប្រធាននាយកប្រតិបត្តិរបស់ធនាគារ CIMB បានមានប្រសាសន៍ថា៖ «កម្មវិធីនារាត្រីនេះ គឺជាការអបអរសាទរដល់កិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលរបស់យើងទាំងអស់គ្នា ក្នុងរយៈពេល 1 ឆ្នាំកន្លងមកនេះ ហើយវាក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់មួយកម្រិតទៀត ព្រមទាំងការថ្លែងអំណរគុណ ដល់អតិថិជន ដែលតែងតែជឿជាក់ និងបន្តគាំទ្រ ដល់ធនាគារ CIMB នាពេលកន្លងមក។ 

ឆ្លៀតក្នុងឱកាសនេះដែរ លោក ប៊ុន យីន បានបញ្ជាក់អំពីរបាយការណ៍រីកចម្រើនរបស់ធនាគារ CIMB ដោយសង្ខេបថា ចាប់តាំងពីបើកដំណើរការក្នុងប្រទេសកម្ពុជាមក ធនាគារ CIMB បានរក្សានូវកំណើនប្រតិបត្តិការអាជីវកម្មយ៉ាងល្អប្រសើរ ពីមួយឆ្នាំទៅមួយឆ្នាំ។ ជាក់ស្តែង ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ ចន្លោះពីឆ្នាំ 2014 ដល់ឆ្នាំ 2018 នេះ ធនាគារ CIMB មានកំណើនលើទ្រព្យសកម្មជាមធ្យម 28% ក្នុងមួយឆ្នាំ កំណើនឥណទានជាមធ្យម 32% ក្នុងមួយឆ្នាំ កំណើនប្រាក់បញ្ញើជាមធ្យម 29% ក្នុងមួយឆ្នាំ និងកំណើនប្រាក់ចំណេញជាមធ្យម 74% ក្នុងមួយឆ្នាំ។ តាមរយៈលទ្ធផលទាំងអស់នេះ បានបង្ហាញថា ធនាគារ CIMB មានកំណើនគួរជាទីមោទនៈ ប្រកបដោយស្ថេរភាព និងសុភវិនិច្ឆ័យ។ ស្ថេរភាព ព្រោះការកើនឡើងមានភាពនឹងនរជាលំដាប់ ហើយសុភវិនិច្ឆ័យ ព្រោះការរីកចម្រើនរបស់ធនាគារ គឺផ្អែកលើជំហ៊ានខ្លួនឯង ដោយពុំបានប្រៀបធៀបជាមួយអ្នកដទៃ។

លោកប៊ុន យីន បានអៈអាងថា សមិទ្ធិផលរបស់ធនាគារ CIMB គឺកើតចេញពីការគាំទ្ររបស់អតិថិជន ដែលមិនអាចប្រកែកបាន។ ដូច្នេះហើយធនាគារ CIMB នឹងបន្តខិតខំយកចិត្តទុកដាក់កែលំអរជានិច្ចនូវគុណភាពសេវាកម្មបម្រើអតិថិជន និងនាំយកផលិតផលធនាគារ ឲ្យកាន់តែប្រសើរឡើងផងដែរ នេះគឺជាកត្តាជាគន្លឹះ ដែលនាំឲ្យទទួលនូវភាពគាំទ្រកាន់តែខ្លាំងក្លា ពីអតិថិជនកំពុងមានអត្តិភាពជាមួយយើង នឹងញុំាងអោយមូលដ្ឋានអតិថិជនធនាគារយើងកាន់តែមានភាពទូលំទូលាយ។

សម្រាប់ថ្ងៃអនាគត ធនាគារ CIMB នឹងផ្តោតសំខាន់លើការកែលម្អនូវបច្ចេកវិទ្យា លើរចនាសម្ព័ន្ធដូចដែលយើងតែងតែឮគេតែងរំលឹកអំពីបដិវត្តន៏បច្ចេកវិទ្យាលើកទី៤។ ធនាគារ CIMB ជឿជាក់ថា បច្ចេកវិជ្ជានឹងផ្លាស់ប្តូរនូវអតិថិជនរបស់យើង អំពីរបៀបផ្តល់សេវាកម្ម និងផលិតផលថ្មីរបស់ធនាគារ ជូនដល់អតិថិជន។ ដូច្នេះ ធនាគារនឹងខិតខំប្រែក្លាយខ្លួនឯង ទៅតាមបច្ចេកវិទ្យាថ្មី លើសាខាទាំង១៣របស់ធនាគារ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន