no-alternative title

ហេតុផលសំខាន់ 4 យ៉ាងដែលអ្នកគួរជ្រើសប្រើទូរស័ព្ទ OPPO R17 Pro

ក្រោយពី OPPO បានប្រារព្ធពិធីសម្ពោធម៉ូដែល R17 Pro នៃត្រកូល R ចុងក្រោយរបស់ខ្លួនកាលពីចុងសប្ដាហ៍មុន នៅសណ្ឋាគារសុខាភ្នំពេញ (Tonle Sap Sky Bar) មកឃើញថាម៉ូដែលនេះ បានទទួលការចាប់អារម្មណ៍យ៉ាងច្រើនពីអតិថិជន ក៏ដូចជាអ្នកនិយមប្រើទូរស័ព្ទស្មាតហ្វូន ជាពិសេស OPPO នេះឯង។

ថ្ងៃនេះ យើងសូមណែនាំនូវហេតុផល 4 យ៉ាងដែលលោកអ្នកគួរតែជ្រើសរើសប្រើស្មាតហ្វូន OPPO R17 Pro នេះ ៖

រូបភាពពាណិជ្ជកម្ម
no-alternative title

1. R17 Pro បានភ្ជាប់មកជាមួយបច្ចេកវិទ្យាសាកថ្មលឿន Super VOOC ដែលបច្ចេកវិទ្យានេះប្រើប្រាស់នូវសម្ពាធភ្លើងទាបក្នុងការសាកថ្មទូរស័ព្ទគឺ 10V5A ស្នើនឹងថាមពលសាក 50W ដែលអាចឱ្យអ្នកសាកថ្មកាន់តែលឿនជាងមុនបានដល់ទៅ 40% ក្នុងរយៈពេល 10 នាទី ហើយវាប្រើពេលត្រឹមតែជាង 40នាទី នឹងអាចសាកថ្មដែលមានទំហំសរុប 3700 mAh ឱ្យពេញបាន។ បច្ចេកវិទ្យាសាកថ្មលឿននេះ នឹងពិតជាបានជួយដល់អ្នកដែលមានការរវល់ តែត្រូវកាប្រើប្រាស់ទូរស័ព្ទនិងចង់សាកថ្មបានលឿន។ បន្ថែមពីនេះ វាក៏មិនធ្វើឱ្យទូរស័ព្ទអ្នកក្ដៅនោះទេ នៅពេលកំពុងសាកថ្ម និងពិតជាជម្រើសល្អសម្រាប់អ្នកដែលចូលចិត្តលេងហ្គេមក្នុងទូរស័ព្ទបណ្ដើរ សាកថ្មបណ្ដើរផងដែរ។

2. OPPO R17 Pro បានប្រើប្រាស់នូវបច្ចេកវិទ្យាកាមេរ៉ាដ៏ឈានមុខ ដោយបំពាក់មកជាមួយនូវកាមេរ៉ាក្រោយបីគ្រាប់ ដែលកាមេរ៉ាទី១ គឺជាប្រភេទកាម៉េរាមេមានទំហំ 12 មេហ្កាភិកសែល និងមាន Smart Aperture ដែលអាចប្រែប្រួលទៅតាមស្ថានភាពនៃកម្រិតពន្លឺពី F1.5/F2.4។ កាមេរ៉ាទី២ ជាប្រភេទ Depth Sensor ទំហំ 20 MP និងកាមេរ៉ាទី៣ ជាប្រភេទកាមេរ៉ា Time of Flight។ ជាងនេះទៅទៀត វាបានបំពាក់នូវបច្ចេកវិទ្យាទប់លំនឹង OIS អមមកជាមួយមុខងារ Ultra Night Mode និងមុខងារ Color Mode ធ្វើឱ្យការថតរូបនៅពេលយប់របស់លោកអ្នកកាន់តែច្បាស់ ហើយពណ៌នៃរូបភាពក៏កាន់តែស្រស់ បំព្រង។ ដូចនេះ ចំពោះអ្នកដែលចូលចិត្តប្រើប្រាស់ទូរស័ព្ទក្នុងការផ្តិតយករូបភាពនាពេលយប់នោះ កុំស្ទាក់ស្ទើរអី ម៉ូដែល R17 Pro នេះអាចបំពេញតម្រូវការរបស់អ្នកបានយ៉ាងល្អជាក់ជាមិនខាន។ លើសពីនេះ វាក៏ពិតជាជម្រើសល្អសម្រាប់យុវវ័យនិងមនុស្សសម័យថ្មីស៊ីវិល័យ ចូលចិត្តថតរូបពេលយប់ស្អាតៗ ច្បាស់ មិនងងឹត និងមានពណ៌ល្អ ដើម្បីបង្ហោះក្នុងបណ្ដាញសង្គមនានា ជាពិសេស Facebook ឬ Instagram ជាដើម។  

3. R17 Pro មានការរចនានូវតួខ្លួនដ៏ទាក់ទាញ (Radiant Mist)។ ការរចនាពណ៌ Radiant Mist បែប 3D ពេលមើលទៅ ប្រៀបបានទៅនឹងមានពន្លឺឆ្លងកាត់អ័ព្ទ ធ្វើឱ្យពណ៌ដែលបង្ហាញចេញពីជ្រុងនីមួយៗ មើលមកមិនដូចគ្នា មើលទៅកាន់តែមានភាពលេចធ្លោនិងទាក់ទាញ។ ជាពិសេសតួខ្លួនស្រោបដោយកញ្ចក់ Corning Gorilla ជំនាន់ទី6 មុនគេបង្អស់ ដែលមានភាពរឹងមាំ ងាយស្រួលចាប់កាន់ និងមិនរអិល។ 

4. R17 Pro បានបំពាក់មកជាមួយនូវកម្លាំងម៉ាស៊ីនខ្លាំង ដែលវាមាន RAM ទំហំ 8 GB មានអង្គផ្ទុកទិន្នន័យ ROM ទំហំ 128 GB ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ ColorOS 5.2 និងដើរលើ Android 8.1។ R17 Pro មានអេក្រង់ទំហំ 6.4 អ៊ីង ដែលមានទម្រង់អេក្រង់រាងដំណក់ទឹក អមមកជាមួយកម្រិតបង្ហាញ FHD+ , ធ្វើឱ្យការទស្សនាវីដេអូក៏ដូចជាការលេងហ្គេមរបស់លោកអ្នកកាន់តែត្រជាក់ភ្នែក ។  ស្មាតហ្វូនម៉ូដែលនេះ មានកម្លាំងម៉ាស៊ីនខ្លាំងដែលអាចបើកហ្គេម ឬកម្មវិធីដែលមានក្រាហ្វិកធំបានយ៉ាងរលូន មិនទាក់ ឧទាហរណ៍ដូចជាការលេងហ្គេម PUBG, RULES OF SURVIVAL ជាដើម ដោយគ្មានក្តីបារម្ភរឿងដើរគាំង ឬកម្រិតក្រាហ្វិកមិនស្អាតទៀតហើយ។ បន្ថែមលើនេះទៀត វាក៏បានបំពាក់មកជាមួយនូវបច្ចេកវិទ្យាដោះសោរដោយស្គែនក្រយៅដៃលើអេក្រង់ (Hidden Fingerprint Unlock) ទៀតផង។

បន្ថែមលើចំណុចលេចធ្លោទាំងអស់នេះ ម៉ូដែល R17 Pro នេះ ពិតជាជម្រើសល្អសម្រាប់អ្នក ដែល ម៉ូដែលនេះត្រូវបានប្រកាសលក់ក្នុងតម្លៃ 699 ដុល្លារអាមេរិក ហើយក៏នឹងចាប់ផ្ដើមមានលក់នៅលើទីផ្សារកម្ពុជានៅថ្ងៃទី 10 ខែធ្នូ ឆ្នាំ 2018 នេះផងដែរ ព្រមជាមួយកាដូជា កាស Bluetooth ដបទឹក និងស៊ីម Smart ភ្ជាប់ជាមួយគម្រោង “Smart ធំហ្ម៎ង! 12 សប្ដាហ៍” ផងដែរ៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន