no-alternative title

នាឡិកាដៃឆ្លាតវៃដ៏ស្រស់ស្អាតសម្រាប់សុភាពបុរសទាំងឡាយ Fitbit ionic

Fitbit ionic មិនត្រឹមតែជានាឡិកាដៃសម្រាប់ពាក់លម្អខ្លួនប៉ុណ្តោះទេ ប៉ុន្តែវាមានភ្ជាប់នូវលក្ខណះសម្បត្តិល្អៗទំនើបៗជាច្រើនសម្រាប់ការប្រើប្រាស់កំសាន្ត និងតាមដានសុខភាពរាងកាយរបស់យើងផងដែរ។ រូបរាងរបស់វារចនាឡើងយ៉ាងប្រណិតជាមួយដៃស្បែក ឬប្រភេទជ័រស្វិតជាមួយក្បាលនាឡិការាងចតុកោណដែលមានបីពណ៌គឺប្រផេះ (Smoke-Gray), ទឹកក្រូច (Burnt-Orange) និងទឹកប្រាក់ក្រម៉ៅ (Silver-Gray)។ ចំពោះផ្ទៃមុខរបស់វាស្រោបដោយកញ្ចក់ Corning Gorilla Glass 3 Touchscreen ធន់នឹងការកូសឆ្កូតជាមួយកម្រិតពន្លឺដល់ទៅ 1,000 nits និងមានស៊ុមជុំវិញជាលោហៈប្រភេទអាលុយមីញ៉ូម 6000 series។ 

Fitbit ionic មានថ្មប្រភេទ Lithium-polymer ដែលកាន់ប្រើប្រាស់ធម្មតាបានជិត 5 ថ្ងៃ និងភ្ជាប់ការប្រើជាមួយប្រព័ន្ធ GPS បានប្រហែល 10 ម៉ោង។ នាឡិកាដៃដ៏ស្រស់ស្អាតមួយនេះដំណើរការដោយ Fitbit’s OS ដែលមានដំឡើងមកជាមួយកម្មវិធីប្រើប្រាស់មានអត្ថប្រយោជន៍ជាច្រើនដូចជាកម្មវីធីវាស់ចង្វាក់បេះដូង (Heart rate), កម្មវិធីទូទាត់ការចំនាយ (Wallet-Free Payment) ដោយប្រើប្រាប់បច្ចេកវិទ្យា NFC, ប្រព័ន្ធ GPS កម្រិត 1Hz, ប្រព័ន្ធការពារទឹកដែលទ្រទ្រង់បានជម្រៅដល់ទៅ 50 ម៉ែត្រ, ជាមួយមុខងារ Swimming Tracker ហើយជាពិសេសគឺវាអាចធ្វើការភ្ជាប់ប្រើជាមួយកម្មវិធី iOS, Android និង Windows បានដល់ទៅជាង 200 កម្មវិធីតាមរយះការ Sync ដោយប្រើប្រព័ន្ធប្លូធូស 4.0 របស់វា។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

បន្ថែមពីនេះវាក៏អាចភ្ជាប់ជាមួយស្មាតហ្វូន និងឧបករណ៍ iOS, Android ឬ Windows ដើម្បីចាក់ចម្រៀងស្តាប់ និងទទួលការហៅទូរស័ព្ទចូល-ចេញបានថែមទៀតផង។ ម្យ៉ាងវិញទៀតវាមានលទ្ធភាពអាចផ្ទុកនូវបទចម្រៀងបានដល់ទៅ 300 បទសម្រាប់ចាក់ស្តាប់កំសាន្តដោយផ្ទាល់នៅលើវា ឬភ្ជាប់ការស្តាប់ទៅកាន់កាស Bluetooth  Headphones បានផងដែររួមនឹងកម្មវិធីកំសាន្តដ៏សម្បូរបែបផ្សេងៗទៀត៕

អាចរកជាវបាននៅហាង៖ អប្សរ៉ា ម៉ូបែល (ខាងជើងផ្សារធំថ្មី) ទូរស័ព្ទលេខ៖ 023 6666 189

 https://www.facebook.com/apsaramobile168/

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន