no-alternative title

CAMFONE HERO H12 គឺជាស្មាតហ្វូនស៊េរីថ្មី អេក្រង់ធំ ប្រើប្រាស់នូវស៊ីមពីរប្រព័ន្ធ 4G មានតម្លៃតែ 83 ដុល្លាប៉ុណ្ណោះ

បច្ចុប្បន្ននេះ ក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើន បានផលិតស្មាតហ្វូនរបស់ពួកគេ ដែលមានរូបរាងស្រស់ស្អាត កាលីបទាន់សម័យ និងបំពាក់នូវបច្ចេកវិទ្យាកាន់តែទំនើបឆ្លាតវៃបំផុតក្នុងការប្រើប្រាស់ ដើម្បីទាក់ទាញចិត្តអតិថិជនរបស់ពួកគេ។ នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ យើងសង្កេតឃើញថា មានការផ្លាស់ប្តូរជាច្រើនទៅលើរូបរាងរបស់ស្មាតហ្វូន ជាពិសេសអេក្រង់របស់វាគឺមានតែមានទំហំធំឡើងៗ ដើម្បីផ្តល់នូវភាពងាយស្រួលសម្រាប់ការទស្សនា និងការកម្សាន្ត។ ស្មាតហ្វូនស៊េរីទំនើបអេក្រង់ធំ និងបច្ចេកវិទ្យាខ្ពស់ភាគច្រើនមានតម្លៃថ្លៃមែនទែន។ សម្រាប់អតិថិជន ដែលមានប្រាក់ចំនូលគួរសមក៏ចាប់ផ្តើមងាកទៅរកស្មាតហ្វូនស៊េរីថ្មីថ្នាក់ទាប ឬថ្នាក់កណ្តាល ដែលមានការរចនារូបរាងស្រស់ស្អាត អេក្រង់ធំ និងបច្ចេកវិទ្យាទំនើបថែមទៀត។

ក្រុមហ៊ុន CAMFONE តែងតែយកចិត្តទុកដាក់ក្នុងការផលិតស្មាតហ្វូនស៊េរីថ្មីទំនើប ដែលមានតម្លៃសមរម្យ រូបរាងកាលីបទាន់សម័យ បច្ចេកវិទ្យាខ្ពស់ និងមានអេក្រង់ធំសម្រាប់ទស្សនាយ៉ាងជក់ចិត្តថែមទៀតផង។ ថ្មីៗនេះ ក្រុមហ៊ុន CAMFONE នាំយកនូវស្មាតហ្វូនស៊េរីថ្មី HERO H12 ដែលមានរូបរាងស្រស់ស្អាត ទាន់សម័យ អេក្រង់ធំកាន់ពេញដៃតែម្តង។ HERO H12 គឺជាស្មាតហ្វូនស៊េរីថ្មីដែលមានអេក្រង់ធំទំហំ 5.5 អ៊ីង ដែលមានកម្រិតភាពច្បាស់ HD+ Full VIEW Display ងាយស្រួលក្នុងការទស្សនារូបភាព វីដេអូច្បាស់ត្រជាក់ភ្នែក មិនថាតែការទស្សនាទេ សម្បីតែការលេងហ្គេម និងលេងបណ្តាញសង្គម Facebook នោះទេ។ កាមេរ៉ាខាងមុខរបស់ស្មាតហ្វូន Camfone H12 ថ្មីនេះ គឺមានទំហំ 8MP ដែលងាយស្រួលក្នុងការថតរូបភាព Selfie និងវីដេអូខាងក្រោយ ហើយថែមទាំងទ្រទ្រង់ជាមួយនឹងបច្ចេកវិទ្យា FaceID សម្រាប់ដោះសោរបានថែមទៀត។ សម្រាប់កាមេរ៉ាខាងក្រោយ HERO H12 នេះមានទំហំ 13MP អាចថតរូបភាពបានច្បាស់ស្រស់ស្អាត។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើនិយាយអំពីកម្លាំងម៉ាស៊ីនរបស់វាគឺមានរ៉េមទំហំ 1GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 16GB សម្រាប់រក្សាទុករូបភាព វីដេអូ កម្មវិធី និងឯកសារជាច្រើនទៀតតាមតម្រូវការ។ អ្វីដែលពិសេសជាងនេះទៀតនោះ ស្មាតហ្វូននេះ H12 នេះ អាចធ្វើការបន្ថែមនូវម៉េមូរីខាងក្រៅបានទំហំ 64GB ថែមទៀតផង។ ស្មាតហ្វូននេះ មានបំពាក់នូវបន្ទះឈីប Quad-Core 1.3GHz ល្បឿនលឿនក្នុងការគណនា និងថាមពលថ្មដែលមានទំហំដល់ទៅ 3500mAh ដែលអាចប្រើប្រាស់បានពេញមួយថ្ងៃដោយគ្មានបញ្ហានោះទេ។ 

កាន់តែពិសេសជាងនេះទៀតនោះ Camfone  H12 ថែមទាំងមានប្រើប្រាស់នូវស៊ីមពីរជាប្រព័ន្ធ 4G VoLTE ដែលមានល្បឿនលឿនគ្រាន់បើផងដែរ នៅពេលដែលតភ្ជាប់ទៅកាន់អ៊ីនធើណិតនោះ។ ស្មាតហ្វូន HERO H12 នេះ ត្រូវបានក្រុមហ៊ុនដាក់អោយដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo (Go Edition) ដែលនាំយកនូវកម្មវិធីថ្មីៗ និងមុខងារទំនើបៗ ជាច្រើនដែលជួយសម្រួលដល់ការប្រើប្រាស់របស់អ្នក។ HERO HH12 នេះមានតម្លៃ 83 ដុល្លា ប៉ុណ្ណោះ និងមាន 4 ពណ៌សម្រាប់ធ្វើការជ្រើសរើសគឺពណ៌ខ្មៅ ពណ៌ផ្កាឈូក ពណ៌ក្រហម និងពណ៌ទឹកសមុទ្រ៕ សូមជំរាបថា ក្រុមហ៊ុន Camfone មានការធានាជូនរយៈពេល 14 ខែទៅលើសេវាកម្ម និងមានការធានាប្តូរថ្មីជូនវិញ នៅញក្នុងរយៈពេល 101 ថ្ងៃ ករណីដែលទូរស័ព្ទនេះមានបញ្ហា! HERO H12 ស្មាតហ្វូនស៊េរីថ្មីទំនើបកាលីបទាន់សម័យពីក្រុមហ៊ុន Camfone! 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន