no-alternative title

ដំណើរកំសាន្ត Ford Adventure 2018 បញ្ចប់ទៅដោយជោគជ័យជាមួយនឹងអ្នកចូលរួមជាង 500 នាក់!

ជារៀងរាល់ឆ្នាំក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) តែងតែរៀបចំដំណើរកំសាន្តសម្រាប់អតិថិជនរបស់ខ្លួនទៅកាន់រមណីយដ្ឋានផ្សេងៗនៅក្នុងប្រទេស ក៏ដូចជាទៅកាន់ប្រទេសជិតខាង ជាមួយនឹងក្បួនរថយន្ត ហ្វដ (Ford) គ្រប់ម៉ូឌែល។ ដោយឡែកសម្រាប់ឆ្នាំនេះ ក្រុមហ៊ុន ហ្វដ (Ford) នឹងរៀបចំដំណើរកំសាន្តសម្រាប់អតិថិជនទៅកាន់ខេត្តកោះកុង ប្រទេសកម្ពុជា ខេត្តត្រាតនិងខេត្តច័ន្ទបុរី ប្រទេសថៃ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងដំណើរកំសាន្តដ៏អស្ចារ្យនេះ មានរយៈពេល 4 ថ្ងៃ 3 យប់ គឺចាប់ពីថ្ងៃទី 06 ដល់ថ្ងៃទី 09 ខែធ្នូ ឆ្នាំ 2018 ដែលអ្នកចូលរួមទាំងអស់នឹងមាន ឱកាសរីករាយជាមួយទេសភាព ព្រៃភ្នំនៅតាមដងផ្លូវ និង ទឹកធ្លាក់ដ៏ស្រស់ស្អាត ក្នុងទឹកដីខេត្តកោះកុង រួមជាមួយនឹងបទពិសោធន៍ បោះជំរំដ៏រ៉ូមែនទិច នៅលើឆ្នេរសមុទ្រ យ៉ាងស្រស់ត្រកាលនៅខេត្តត្រាត និង ដើរទិញទំនិញ ជាច្រើនសំបូរបែបក្នុងតម្លៃសមរម្យក្នុងផ្សារទំនើបនៃទឹកដីខេត្តចន្ទបុរី  ប្រទេសថៃថែមទៀតផង។

លោក ឡោ វុទ្ធី ប្រធានគ្រប់គ្រងផ្នែកលក់រថយន្ត Ford នៃក្រុមហ៊ុន RMA Cambodia បានមានប្រសាសន៍ថា៖ “នេះគឺជាឆ្នាំទី 12 នៃកម្មវិធី Ford Adventure ខ្ញុំពិតជាមានភាពសប្បាយ រីករាយមែនទែនដោយសារឆ្នាំនេះចំនួនរថយន្តដែល បានចូលរួម កើនឡើងរហូតដល់ជាង 100 ឡានដែលឆ្នាំមុនៗយើងអនុញ្ញាតឲ្យរថយន្តចូលរួមត្រឹមតែ 50 ទៅ 60 ឡានតែប៉ុណ្ណោះ។ នេះ ជាលើកទី 2 ហើយដែលក្បួនរថយន្តបានធ្វើដំណើរទៅកាន់ខេត្តកោះកុងនេះ ដែលលើកទី១ គឺនៅឆ្នាំ 2014 ដែលកាលនោះ ចំនួនរថយន្តដែលចូលរួមមានត្រឹមតែជាង 50 គ្រឿង និងអ្នកចូលរួមប្រមាណជាង 300 នាក់ប៉ុណ្ណោះ។ 

ដំណើរកម្សាន្តនេះ បានធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងនោះកាលពីឆ្នាំ 2007 ទៅខេត្តមណ្ឌលគិរី , ឆ្នាំ 2008 ទៅកាន់ខេត្តរតនគិរី , ឆ្នាំ2009 ទៅកាន់ខេត្តប៉ៃលិន, ឆ្នាំ 2010 និងឆ្នាំ 2011 ទៅកាន់ទឹកដីខេត្តចម្ប៉ាសាក់ ប្រទេសឡាវឆ្នាំ 2012 ទៅកាន់ខេត្តមណ្ឌលគិរី ឆ្នាំ 2013 ក៏បានទៅទឹកដីប្រទេសឡាវម្តងទៀត ឆ្នាំ 2014 ទៅកាន់ខេត្តត្រាត ប្រទេសថៃ ឆ្នាំ 2015 ទៅកាន់ខេត្តច័ន្ទបុរី ប្រទេសថៃ ឆ្នាំ 2016 ទៅកាន់ខេត្តបុរីរាម និងឆ្នាំ 2017 ទៅកាន់ទីក្រុងប៉ាតាយ៉ា ប្រទេសថៃដោយមានចំនួនអ្នកចូលរួមកើនឡើងជាបន្តបន្ទាប់ ។

លើសពីនេះទៅទៀត លោកក៏បានបន្ថែមទៀតថា ដំណើរកំសាន្ត FORD Adventure មិនត្រឹមតែជាការកំសាន្តសប្បាយប៉ុណ្ណោះទេអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺការចូលរូមចំណែកជួយសង្គមតាមរយៈការចែកអំណោយសប្បុរសធ៌មជូនដល់ ប្រជាជនដែលមានភាពខ្វះខាតនៅក្នុងតំបន់ ក៏ដូចជាបង្កើនទំនាក់ទំនងគ្នាល្អ ការជួយគ្នាទៅវិញទៅមករបស់អតិជន FORD និងបុគ្គលិករបស់់ក្រុមហ៊ុន RMA Cambodiaផងដែរ។

 

 

 

 

 

 

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន