no-alternative title

Huawei បានប្រកាសអាប់ដេតប្រព័ន្ធប្រតិបត្តិការចុងក្រោយបង្អស់ជាមួយនឹង EMUI 9.0 ដោយឥតគិតថ្លៃ

នៅថ្ងៃទី 18 ខែធ្នូ ឆ្នាំ 2018 នេះ ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនស្មាតហ្វូនលំដាប់លេខ 2 ក្នុងពិភពលោក បានប្រកាសជាផ្លូវការចំពោះការចុះឈ្មោះក្នុងការ Update ប្រព័ន្ធប្រតិបត្តិការ Android ចុងក្រោយបង្អស់ EMUI 9.0 ដោយឥតគិតថ្លៃ សម្រាប់អតិថិជនដែលប្រើកំពូលស្មាតហ្វូនត្រកូល Mate10 និង ម៉ូដែល P20 ចាប់ពីថ្ងៃ 18 ធ្នូ រីឯ អតិថិជនប្រើកំពូលស្មាតហ្វូន P20 Pro គឺចាប់ពីថ្ងៃ 24 ធ្នូ នេះតទៅ ដែលការ update ប្រព័ន្ធប្រតិបត្តិការ EMUI 9.0 នេះ អតិថិជននឹងទទួលបានបទពិសោធន៍ថ្មី កាន់តែងាយស្រួល និងកាន់អស្ចារ្យដូចប្រើទូរស័ព្ទថ្មី។

ប្រព័ន្ធប្រតិបត្តិការ EMUI 9.0 អាចឲ្យអ្នកប្រើប្រាស់ ប្រើបច្ចេកវិទ្យា AI ឈានមុខ ដោយមានមុខងារពិសេសៗ នឹកស្មានមិនដល់ជាច្រើន។ ព័ត៌មានពីទីតាំងភូមិសាស្រ្ត និងព័ត៌មានសំខាន់ៗជាច្រើនទៀតពីវត្ថុនានា ដែលកំពុងតែថតដោយកាមេរ៉ាដ៏ឆ្លាតវៃ នឹងត្រូវបង្ហាញនៅលើអេក្រង់ស្មាតហ្វូនរបស់អ្នក ជាមួយមុខងារ HiVision។

រូបភាពពាណិជ្ជកម្ម
no-alternative title

មិនតែប៉ុណ្ណោះជាមួយមុខងារ AI Shopping អ្នកអាចដឹងពីព័ត៌មានផ្សេងៗ ដើម្បីទិញឥវ៉ាន់អនឡាញបានយ៉ាងងាយស្រួល ទាន់សម័យ និងរហ័សទាន់ចិត្ត។ រីឯមុខងារ AI Calories អាចឲ្យអ្នកដឹងពីបរិមាណកាឡូរីនៅក្នុងអាហារ ដោយអ្នកគ្រាន់តែថតវាជាមួយកាមេរ៉ាដ៏ឆ្លាតវៃនេះ ។ ហើយរឹតតែពិសេស កាមេរ៉ាបំពាក់ដោយបច្ចេកវិទ្យា AI នេះអាចបកប្រែ ឯកសារឬរូបភាពដែលអ្នកថត បានភ្លាមៗទៅតាមភាសាដែលអ្នកជ្រើសរើស នៅលើអេក្រង់ស្មាតហ្វូនផ្ទាល់តែម្តង។ ប្រព័ន្ធប្រតិបត្តិការថ្មីនិងចុងក្រោយបំផុតនេះ ក៏បានជួយបន្ថែមល្បឿនក្នុងការប្រើប្រាស់បានរហូតដល់ 25.8% រីឯ ការប្រើប្រាស់ App វិញ គឺចំណេញពេលប្រមាណ 102ms និងល្បឿនប្រព័ន្ធប្រតិបត្តិការជារួម12.9%។ 

ប្រព័ន្ធប្រតិបត្តិការ EMUI 9.0 ក៏បានដើរតួនាទីយ៉ាងសំខាន់ដែលធ្វើឲ្យការរស់នៅ កាន់តែមានភាពងាយស្រួលជាងមុនជាពិសេសក្នុងការធ្វើការ។ អ្នកអាចចែករំលែកបទបង្ហាញរបស់អ្នកនៅលើអេក្រង់ធំៗ ដោយគ្រាន់តែប្រើកម្មវិធី PC Mode។ ជាមួយគ្នានេះដែរ អ្នកក៏អាចកត់ត្រា ឬ screenshot ដោយប្រើ Graffiti Pen។ ទោះបីជាអ្នកកំពុងតែធ្វើបទបង្ហាញ ហើយមាននរណា តេឬផ្ញើសារមកក៏ដោយ វាមិនមានការរំខានដល់ការធ្វើបទបង្ហាញរបស់អ្នកនោះទេ ហើយវាក៏មិនបង្ហាញនៅលើអេក្រង់ផងដែរ ។ ដូច្នេះ មានតែស្មាតហ្វូនមួយ ក៏អ្នកអាចធ្វើបទបង្ហាញបានយ៉ាងងាយស្រួល និងរលួនដែរ។ មុខងារពិសេសមួយទៀតគឺការគ្រប់គ្រងពេលវេលាដែលអ្នកចំណាយលើទូរស័ព្ទប្រចាំថ្ងៃ។ អ្នកអាចឲ្យអ្នក គ្រប់គ្រងពេលវេលាដែលអ្នកចំណាយពេលនៅលើអេក្រង់ទូរស័ព្ទនិងផ្តល់នូវព័ត៌មានលម្អិតចំពោះពេលវេលាដែលអ្នកចំណាយនៅលើកម្មវិធីទូរស័ព្ទនិមួយៗ តាមរយះការកំណត់របស់អ្នក។ អេក្រង់ទូរស័ព្ទនឹងប្រែទៅជាពណ៌ប្រផេះជាសញ្ញាដើម្បីរំលឹកអ្នក។

វាក៏អាចធានានូវសុវត្ថិភាពរបស់អ្នកប្រើប្រាស់បានខ្ពស់ជាងមុន។ នៅពេលដែលអ្នកចូលទៅប្រើ App និមួយៗ អ្នកអាចស្កេនក្រយៅដៃ ស្កេនមុខ ជំនួសឲ្យលេខកូដសម្ងាត់ក៏បាន។ លើសពីនេះទៅទៀត មុខងារ Multiple Back Ups របស់ប្រព័ន្ធប្រតិបត្តិការណ៍ EMUI 9.0 អាចរក្សាទន្និន័យនៅក្នុង USB SD Card ឬតាមរយះ network-attached storage (NAS) ដែលអ្នកអាចរក្សាទុកព័ត៌មាន និងអាចរកបាននិងមានសុវត្ថិភាព។ មុខងារពិសេសថ្មីមួយទៀត គឺជាមួយ HUAWEI Share។អ្នកគ្រាន់តែចុច Easy Wireless Printing នៅពេលដែលអ្នកត្រូវការ print ឯកសារនានា ដោយលែងត្រូវការខ្សែរតភ្ចាប់ ឬ Copy ទៅកាន់ឧបករណ៍ជំនួយទៀតនេះតទៅឡើយ។ 

ដើម្បីចុះឈ្មោះ អ្នកគ្រាន់តែចូលទៅកាន់  HiCare ហើយចុចលើប៊ូតុង Update នៅត្រង់ Quick Services ដើម្បីចុះឈ្មោះ និងរីករាយជាមួយបទពិសោធន៍ថ្មីបំផុត និងឆ្លាតវៃបំផុតពីប្រព័ន្ធប្រតិបត្តិការណ៍ EMUI 9.0! សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.consumer.huawei.com/en/emui

 

 

ទស្សនាវីឌីអូនេះដើម្បីស្វែងយល់បន្ថែមពី EMUI 9.0 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន