no-alternative title

ក្រុមហ៊ុន Hyundai បានដាក់តាំងបង្ហាញវត្តមាននូវរថយន្ត SUV ម៉ូដែល KONA 2019 ជាលើកដំបូងនៅក្នុង ប្រទេសកម្ពុជា

នៅថ្ងៃសុក្រទី 14 ខែធ្នូ  នៅឯផ្សារទំនើប Aeon  Mall Sen Sok ក្រុមហ៊ុន Hyundai បានដាក់តាំងបង្ហាញវត្តមាននូវ រថយន្ត SUV ម៉ូដែល KONA 2019 ជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា ដើម្បីចូលរួមជាមួយរថយន្តម៉ូឌែល Tucson និង Santa Fe ក្នុងការបង្កើនចំណែកទីផ្សារ របស់ Hyundai Motor ប្រភេទ SUVs, ស្របដែលក្រុមហ៊ុន មានគោល ដៅ បង្កើនជម្រើសជូនអតិថិជនក្នុងការជ្រើសរើស។ នេះព្រឹត្តិការណ៌លើកទី 1 ដែលក្រុមហ៊ុន Hyundai Camko Motor Company បានដាក់ បង្ហាញ All-New 2019 Kona នៅក្នុងប្រទេសកម្ពុជា។

Hyundai Kona មានរូបរាងលេចធ្លោបំផុត ពីព្រោះថា រូបរាងទាំងមូលនៃរថយន្តនេះ គឺបានបង្ហាញអំពីគោលដៅការ រចនា នាពេលអនាគតនៃម៉ូឌែល SUV ជំនាន់ក្រោយរបស់ក្រុមហ៊ុន Hyundai Motor និងបង្កើតនូវរូបរាងដ៏ល្អតែ មួយគត់នៃរថយន្ត SUV ខ្នាតតូច។  រថយន្ត SUV ថ្មីនេះត្រូវបានគេដាក់ឈ្មោះយោងតាមតាមតំបន់ឆ្នេរនៅទីក្រុង ហាវ៉ៃសហរដ្ឋអាមេរិក។ តំបន់ឆ្នេរ Kona គឺជាទិសដៅទេសចរណ៍ដ៏ល្បីល្បាញសម្រាប់អ្នកដំណើរ កំសាន្តដែលស្វែង រកការរំភើប។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Brian Ko អគ្គនាយកក្រុមហ៊ុន Hyundai Camko Motor បានមានប្រសាសន៍ថា "ជាមួយនឹងម៉ូឌែលរថយន្ត Kona ក្រុមហ៊ុន Hyundai បានបង្កើតរថយន្តដែលមាន រូបរាងទំនើបទាន់សម័យនិងមានមុខងារខ្ពស់យ៉ាងល្អឥតខ្ចោះ ទៅ តាមតំរូវការរបស់អតិថិជនដែលមានជីវភាពរស់នៅមមាញឹក។ « KONA ឆ្នាំ 2019 គឺជារថយន្តថ្មីទាំងស្រុង ហើយ សាកសមល្អឥតខ្ចោះសម្រាប់អតិថិជន ដែលចង់ក្លាយ ជាម្ចាស់រថយន្តលើកដំបូង ក៏ដូចជាអតិថិជនដែលមាន សុភវិនិច្ឆ័យវ័យក្មេង និងអ្នកដែលចង់ផ្លាស់ ប្តូររថយន្តជប៉ុន SUV មួយទឹកដែលត្រូវការជួសជុលគុណភាព និង ការធានារថយន្តម៉ាកថ្មី» ប្រសាសន៍លោក Brian Ko ។

All-New Kona បានចាប់ផ្តើមបង្ហាញខ្លួននៅក្នុងប្រទេសកម្ពុជាដំបូងជាមួយនឹងម៉ូឌែលពិសេស Premium ដែលភ្ជាប់ មកជាមួយកញ្ចប់តម្លៃដ៏ពិសេសដែលមានលើសពីប្រភេទរថយន្ត SUV ខ្នាតតូចដទៃ។ Kona ប្រភេទរថយន្ត SUV ខ្នាត តូចដែលមានរូបរាងលេចធ្លោរប្លែកនិងរចនាបថទាក់ទាញ។ រចនាបថរូបរាងថ្មីទាំងស្រុងនេះរួមបញ្ចូលគ្នាជាមួយ នឹងភ្លើងបំភ្លឺ LED កាន់តែបង្កើននូវរូបរាង បែបច្ចេកវិទ្យាខ្ពស់ទាន់សម័យ។ មិនត្រឹមតែរូបរាងថ្មីមានតែមួយគត់ ប៉ុណ្ណោះទេ Kona មានសមត្ថភាពខ្ពស់ ដោយមានការរួមបញ្ចូលគ្នាទាំងរចនាបថ និង សមត្ថភាពខ្ពស់បំផុត។ រថយន្តនេះ ត្រូវបានរចនាឡើងដើម្បីទាក់ទាញប្រជាប្រិយភាពប្រចាំឆ្នាំ។ 

បន្ថែមលើរូបរាងដ៏ទាក់ទាញនេះ ដែរ Kona ក៏មានពណ៌ជាច្រើនដែលអនុញ្ញាតឱ្យអតិថិជនធ្វើការជ្រើសរើស ដូចជា ពណ៌ស (Chalk White)  ប្រាក់ (Silver Lake)  ពណ៌សេរ៉ាមិចខៀវ (Ceramic Blue) ពណ៌ខ្មៅ (Dark Night) ពណ៌ក្រហមខ្ចី (Tangerine Comet)  - អតិថិជនដែលមានបំណងចង់បង្ហាញពីភាពផ្ទាល់ខ្លួនរបស់ពួកគេ។ Kona បំពាក់ជាមួយម៉ាស៊ីនសាំង 4 ស៊ីឡាំង 2.0 លីត្រ ដែលអាចផលិតនូវថាមពល 149 សេះ ជាមួយនឹងប្រព័ន្ធ ប្រអប់លេខអូតូ ផ្តល់នូវប្រសិទ្ធភាពសន្សំសម្ចៃប្រេងឥន្ធនៈ ភ្ជាប់នឹងប្រព័ន្ធបើកបរក្នុងទីក្រុងប្រកបដោយផាសុក ភាពនិងសុវត្ថិភាពខ្ពស់ផ្សេងៗគ្នា 3 (Sport, Eco, Normal) ។

ផ្នែកខាងក្នុងទូលាយដែលផ្តល់នូវការផាសសុភាព ជាមួយការរចនាផ្នែកខាងក្រៅបែបទាន់សម័យ។ រួមមានអេក្រង់ ផុសអណ្តែតទំហំ 7 អ៊ីង និង ប្រព័ន្ធគ្រប់គ្រង HVAC (ប្រព័ន្ធកៅអីកំដៅ និង កៅអីខ្យល់ និងម៉ាស៊ីនត្រជាក់) ដែលរួម ចំណែកបង្កើននូវបរិយាកាសទៅតាមតំរូវការរបស់អ្នកបើកបរ និង អ្នករួមដំណីរ។ លក្ខណៈពិសេសថ្មីសម្រាប់ម៉ូឌែល 2019 Kona Premium រួមមានកាមេរ៉ាខាងក្រោយជាមួយនឹងខ្សែត្រួតពិនិត្យ (Rear Camera with Dynamic Guideline) ឧបករណ៍សាកទូរស័ព្ទមិនប្រើខ្សែ ( Wireless Charger)  ប្រព័ន្ធប្រាប់ដំណឹងពេលមានរថយន្តកំពុងជែង (Blind Spot Detection) ដំបូលកញ្ចក់អូតូ (Power Sunroof) ប្រព័ន្ធត្រួតពិនិត្យសម្ពាធកង់រថយន្ត(Tire Pressure Monitoring System) ដើម្បីបង្កើនសុវត្ថិភាព និងភាពងាយស្រួលនៃបទពិសោធន៍របស់អ្នកបើកបរ។

នៅក្នុងព្រឹត្តិការណ៍នេះ ភ្ញៀវអាចពិនិត្យមើលនូវអ្វីគ្រប់យ៉ាងថ្មីរបស់ 2019 Kona Premium ហើយរីករាយនឹងពិធី បើកសម្ពោធដ៏គួរឱ្យរំភើបពីក្រុមហ៊ុន Hyundai Camko Motor Company។ ដើម្បីផ្តល់សេវាល្អប្រសើរដល់អតិថិជន របស់យើងយើងក៏មានកម្មវិធីពិសេសៗសំរាប់អតិថិជនផងដែរ រួមមានការធានាពី 3-5 ឆ្នាំ / 100,000 គីឡូម៉ែត។ មិនត្រឹមតែប៉ុណ្ណោះទេ អតិថិជន ក៏នឹងទទួលបានការថែទាំរថយន្តនៅមជ្ឍមណ្ឌលសេវាកម្មរបស់យើងដែលមាន លក្ខណៈពេញលេញនិងងាយស្រួលរួមទាំង ប្រេងនិងការផ្លាស់ប្តូរតម្រង និងត្រួតពិនិត្យរថយន្តជាច្រើនចំណុចផង ដែរ។ លើសពីនេះទៀតយើងផ្តល់ជូននូវសេវាលាងរថយន្តដោយឥតគិតថ្លៃនិងការបញ្ចុះតម្លៃ 30% ទៅលើផលិតផលសំខាន់ៗ។

សំរាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុនហ៊ីយ៉ាន់ដាយខេកូម៉ូធ័រនិង ផលិតផល សូមទាក់ទងតាមរយៈ: http://camko-motor.com

or https://www.facebook.com/HyundaiCamko

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន