no-alternative title

ក្រុមហ៊ុន CamGSM (Cellcard) ជាប់ឈ្មោះជាប្រតិបត្តិករទូរគមនាគមន៍ ដែលជឿជាក់បំផុតនៅក្នុងឆ្នាំ 2018 នេះ

កាលពីថ្ងៃទី 14 ខែធ្នូរនេះ ក្រុមហ៊ុន International Data Group (IDG ASEAN) បានរៀបចំនូវព្រឹត្តិការណ៍ប្រគល់នូវពានរង្វាន់ទូរគមនាគមន៍ Telecom & ពានរង្វាន់ FinTech Awards 2018 “Cambodian នៅក្នុងប្រទេសកម្ពុជានេះ ដែលនេះ គឺជាកម្មវិធីពានរង្វាន់កម្ពុជាឆ្នើមបំផុតសម្រាប់ឆ្នាំ 2018 នេះ។ ពិធីប្រគល់ពានរង្វាន់នេះ ប្រព្រឹត្តទៅនៅសណ្ឋាគារ The Great Duke រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍និងធនាគារជាតិនៃកម្ពុជា សមាគមន៍នៃសហព័ន្ធ FinTech និងសហព័ន្ធទូរគមនាគមន៍ ICT និងអ្នកសារព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយជាច្រើនទៀតផងដែរ

យោងតាមការបញ្ជាក់ពីក្រុមហ៊ុន IDG បានមោយដឹងថា ការបង្កើតអោយមានពានរង្វាន់នេះ គឺមានគោលបំណងដើម្បីស្វែងរក និងផ្តល់កិត្តិយសដល់ប្រតិបត្តិករទូរស័ព្ទចល័ត ដែលមានសមត្ថភាពលេចធ្លោ និងការរួមចំណែកក្នុងការអភិវឌ្ឍវិស័យទូរ គមនាគមន៍ និងហិរញ្ញវត្ថុ (Telecom & FinTech) ជាពិសេស គឺក្នុងវិស័យសេដ្ឋកិច្ចកម្ពុជាទាំងមូលពេញមួយឆ្នាំ។ ពិធីប្រគល់ពានរង្វាន់នេះ គឺជារង្វាន់ដ៏មានតម្លៃសម្រាប់ប្រតិបត្តិករទូរស័ព្ទចល័តអ្នកផ្តល់សេវាកម្មអ៊ិនធើណេត និងក្រុមហ៊ុន FinTech ជាច្រើននៅក្នុងកម្ពុជាដើម្បីពិនិត្យមើលសមិទ្ធផលរបស់ពួកគេនៅក្នុងឆ្នាំ 2018 នេះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក​ Le​ Thanh​ Tam​ នាយកគ្រប់គ្រង​ក្រុមហ៊ុន​  IDG​ Asean​ បានមានប្រសាសន៏ថា ជាមួួនឹងការជ្រើសរើសបាននូវជ័យលាភីពេលនេះ គឺក្រុមហ៊ុន IDG បានធ្វើការស្ទង់មតិមួយស្តីពីភាពពេញចិត្តរបស់អតិថិជនទៅលើសេវា 4G សេវាកម្មអ៊ីនធឺណេត និងទូរគមនាគមន៍នៃសេវាកម្ម Fintech នៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី 1 ខែកក្កដាឆ្នាំ 2018 ដល់ថ្ងៃទី 30 ខែវិច្ឆិកាឆ្នាំ 2018។ នៅក្នុងអំឡុងពេលនេះ ក្រុមហ៊ុន IDG ASEAN បញ្ជូនការស្ទង់មតិចំនួន 40.000 ហើយរក្សាការស្ទង់មតិដែលត្រឹមត្រូវចំនួន 8.000 នាក់។

មនុស្សចំនួន 60% នៃការស្ទង់មតិត្រូវបានធ្វើឡើងតាមអ៊ីនធើណេត និង 40% ដោយការសម្ភាសន៍ផ្ទាល់មាត់នៅក្នុងទីក្រុងធំៗ ចំនួន 5 ក្នុងប្រទេសកម្ពុជា (រាជធានីភ្នំពេញ ខេត្តបាត់ដំបង ព្រៃវែង សៀមរាប ក្រុងព្រះសីហនុ)។ កម្រងសំណួររួមមានប្រធានបទសំខាន់ៗចំនួន 7 រួមជាមួយនឹងសំណួរផ្សេងទៀតសរុបទាំងអស់ចំនួន 18។ បន្ទាប់ពីការពិនិត្យ ការវិភាគដាក់ពិន្ទុដល់ទៅ 3 ជុំរួចមក ក្រុមហ៊ុន IDG ASEAN មានសេចក្តីរីករាយសូមប្រកាស និងអបអរសាទរអ្នកឈ្នះរង្វាន់ Telecom & FinTech Awards គឺ3

1. ក្រុមហ៊ុន CamGSM (Cellcard) ជាប់ឈ្មោះជាប្រតិបត្តិករទូរគមនាគមន៍ដែលជឿជាក់បំផុតនៅក្នុងឆ្នាំ 2018 នេះ។ យោងតាមការស្រាវជ្រាវឱ្យដឹងថា អតិថិជនច្រើនជាង 68 ភាគរយ បានវាយតម្លៃទៅលើក្រុមហ៊ុន Cellcard ដែលមានភាពជឿជាក់ខ្ពស់ជាងមុនរួមមាន៖ គុណភាពខ្ពស់នៃការទទួលបាន គុណភាពខ្ពស់នៃការបញ្ជូន និងសេវាកម្មអតិថិជនដ៏ល្អបំផុត។ ក្រុមហ៊ុនសែលកាត បានវិនិយោគឥតឈប់ឈរក្នុងការអភិវឌ្ឍទៅលើវិធីថ្មីៗដើម្បីគាំទ្រ និងលើកកម្ពស់ផលិតផល និងសេវាកម្មរបស់ខ្លួនតាមរយៈការធ្វើបច្ចុប្បន្នភាពបណ្តាញ network ជាទៀងទាត់ ការអភិវឌ្ឍផែនការ និងផលិតផលប្រកបដោយភាពច្នៃប្រឌិត និងការថែទាំអតិថិជនឲកាន់តែប្រសើរថែមទៀត។ 

2. ក្រុមហ៊ុន Smart Axiata ជាប់ឈ្មោះជាក្រុមហ៊ុនផ្គត់ផ្គង់សេវា 4G LTE ល្អបំផុតសម្រាប់ប្រើប្រាស់នៅក្នុងគេហដ្ឋានឆ្នាំ 2018 នេះ។ មនុស្សចំនួន 62% នៃអ្នកសំភាសន៍ជិត 8000 នាក់ បានវាយតំលៃទៅលើសេវា 4G របស់ Smart ថា ជាសេវាទូរស័ព្ទចល័តដែលល្អ និងមានតម្លៃសមរម្យបំផុត។ ក្រុមហ៊ុន Smart Axiata ត្រូវបានចាត់ជាប់ចំណាត់ថ្នាក់ខ្ពស់ជាមួយនឹងតម្លៃល្អសម្រាប់សេវាកម្មដែលត្រូវបានផ្តល់ជូន។ សេវាកម្មទិន្នន័យ 4G របស់ក្រុមហ៊ុនស្មាតក៏ត្រូវវាយតម្លៃខ្ពស់ផងដែរចំពោះភាពខ្លាំងនៃរលកសញ្ញា, ល្បឿននៃការ Download/ Upload ។

3. ក្រុមហ៊ុន Metfone ក៏ជាប់ឈ្មោះជា "ការវិនិយោគច្រើនបំផុតនៅក្នុងសេវា Telco Service ឆ្នាំ 2018" ក្រុមហ៊ុននេះ មានអ្នកប្រើប្រាស់តាមផ្ទះជាង ៦០ភាគរយ នៅក្នុងប្រទេសកម្ពុជាដែលប្រើប្រាស់សេវា Metfone។ អតិថិជនមិត្តហ្វូនមានការពេញចិត្តយ៉ាងខ្លាំងជាមួយនឹងរចនាសម្ព័ន្ធនៃសេវាកម្មរបស់ក្រុមហ៊ុននេះ។ អតិថិជនក៏ចាត់ចំណាត់ថ្នាក់សេវារបស់ក្រុមហ៊ុន Metfone មានស្ថេរភាពសម្រាប់សេវាកម្មគាំទ្រអតិថិជនដ៏ល្អបំផុតផងដែរ។.

4. ធនាគារវីង (ខេមបូឌា) អិលធីឌីគឺជាអ្នកផ្តល់សេវាកម្មប្រតិបត្តិការសាច់ប្រាក់ដែលល្អបំផុតឆ្នាំ 2018។ ក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនវីងផ្តល់ជូននូវសេវាកម្ម និងដំណោះស្រាយជាច្រើនសម្រាប់ការទូទាត់ប្រាក់មិនមែនជាសាច់ប្រាក់ (Non-Cash Payment) នៅក្នុងប្រទេសកម្ពុជា។ វីង ត្រូវបានទទួលស្គាល់ដោយអតិថិជនសម្រាប់ភាពងាយស្រួល មានសុវត្ថិភាព និងប្រជាប្រិយភាពខ្លាំង។

5. ក្រុមហ៊ុន PiPay ត្រូវជាប់ចំណាត់ថ្នាក់នៅក្នុងពានរង្វាន់ "Dynamic FinTech 2018" ក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន PiPay ផ្តល់ជូននូវសេវាកម្មជាច្រើនដោយមានការរីកចម្រើនយ៉ាងឆាប់រហ័សសម្រាប់បំពេញនូវតម្រូវការរបស់អតិថិជន និងការពង្រីកអាជីវកម្មរបស់ខ្លួនទៅកាន់ទីផ្សារផងដែរ។ ក្រុមហ៊ុន PiPay ត្រូវបានទទួលស្គាល់ដោយអតិថិជន។

6. កម្មវិធី MohaBot ទទួលបានពានរង្វាន់ "ការជឿទុកចិត្ត និងភាពច្នៃប្រឌិតបំផុតសម្រាប់ឆ្នាំ 2018"នេះ ក្នុងរយៈពេល 2 ឆ្នាំចុងក្រោយនេះ កម្មវិធី FTB Mobile Apps ផ្តល់សេវាកម្មទូទាត់ជាច្រើនសម្រាប់ធនាគាររបស់ខ្លួន និងអតិថិជនថ្មីៗនៅកម្ពុជា។ កម្មវិធី MohaBot នេះត្រូវបានទទួលស្គាល់ដោយអតិថិជនរបស់ខ្លួនសម្រាប់ភាពងាយស្រួលប្រើប្រាស់ មានសុវត្តិភាព រហ័ស និងសេវាកម្ម Call Center ថែមទៀត។

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន