no-alternative title

Samsung Galaxy A7 ស្មាតហ្វូនកាមេរ៉ាបីគ្រាប់ ដែលលក់ដាច់ខ្លាំងបំផុតលើសពីការរំពឹងទុកនៅក្នុងប្រទេសកម្ពុជា!

ក្រុមហ៊ុន សាមសុង គឺជាក្រុមហ៊ុនបច្ចេកវិទ្យាយក្ស ដែលផលិតនូវគ្រឿងអេឡិចត្រូនិច ដោយភ្ជាប់មកជាមួយបច្ចេកវិទ្យាឈានមុខគេ មានភាពច្នៃប្រឌិតខ្ពស់បំផុត និងទទួលបានចំណាត់ថ្នាក់លេខ 1 នៅលើពិភពលោក។ ក្រុមហ៊ុន សាមសុង ខិតខំប្រឹងប្រែងក្នុងការនាំយកនូវផលិតផលថ្មីៗដែលជាទីគាប់ចិត្តរបស់អតិថិជនរបស់ខ្លួន។ ជាក់ស្តែង កាលពីពាក់កណ្តាលខែតុលា ក្រុមហ៊ុនសាមសុង បាននាំយកនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនគឺ Galaxy A7 ចូលមកក្នុងប្រទេសកម្ពុជា ហើយក៏ទទួលបានការគ្រាំទ្រយ៉ាងច្រើនផងដែរពីសំណាក់អតិថិជន។ បើទោះបីជាស្មាតហ្វូនស៊េរីថ្មីនេះទើបតែបង្ហាញខ្លួននៅលើទីផ្សារកម្ពុជាក៏ដោយ អ្វីដែលគួរអោយកត់សម្គាល់នោះស្មាតហ្វូននេះមានការវាយលុកយ៉ាងសម្បើមនៅក្នុងប្រទេសកម្ពុជា ហើយសន្ទុះនៃការលក់ Galaxy A7 នេះ គឺដាច់ច្រើនលើសលប់លើសពីការរំពឹងទុក នេះបើតាមពណ៌ដែលទទួលបានពីក្រុមហ៊ុន។

រូបភាពពាណិជ្ជកម្ម
no-alternative title

ហេតុផលចម្បងដែលធ្វើឱ្យស្មាតហ្វូន Galaxy A7 មានសន្ទុះនៃការលក់ដាច់ខ្លាំងនៅក្នុងប្រទេសកម្ពុជាដោយសារតែការរចនារូបរាងឡូយកប់ កាលីប ទាន់សម័យ ជាមួយនឹងកាមេរ៉ា ៣ គ្រាប់ មានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀង ងាយស្រួលដោះសោរទូរស័ព្ទ ប្រព័ន្ធសំលេង Dolby Atmos Sound ហើយតម្លៃរបស់វាវិញគឺរឹតតែកប់ថែមទៀត។ មិនត្រឹមតែរាងឡូយស្អាតនោះទេ អ្នកប្រើប្រាស់អាចថតស្ទីលអីក៏បានជាមួយ Galaxy A7 ភ្លាមៗតែម្តង!  ឥឡូវនេះ Galaxy A7 ដាក់លក់នៅក្នុងតម្លៃយ៉ាងពិសេសត្រឹមតែ $345 ជាមួយនឹងការថែមជូននូវ JBL Go2 ដ៏ស្រស់ស្អាតមួយថែមទៀត (មានតាមបណ្តាលហាងមួយចំនូនតែប៉ុណ្ណោះ)។ ហើយលោកអ្នកអាចជ្រើសរើសពណ៌បានច្រើនជម្រើសដែលសុទ្ធតែជាពណ៌ដែលមានការពេញនិយមបំផុត ដូចជា ពណ៌ខ្មៅ ពណ៌មាស និងពណ៌ខៀវ។ ចឹងប្រញាប់ឡើង នៅរង់ចាំអីទៀត? ពេលនេះ គឺជាឱកាសដ៏ល្អបំផុតរបស់លោកអ្នកដែលត្រូវការទិញស្មាតហ្វូនស៊េរីថ្មីទំនើបរបស់ក្រុមហ៊ុនសាមសុង។ 

ខាងក្រោមនេះជាការបរិយាយពីសមត្ថភាព និងមុខងារពិសេសៗរបស់ Galaxy A7៖

Galaxy A7 នេះភ្ជាប់ជាមួយនឹងកាមេរ៉ា ៣ គ្រាប់នៅខាងក្រោយដែលកាមេរ៉ាខាងលើគេជាប្រភេទ Depth Camera មានទំហំ 5MP (f2.2) សម្រាប់ថតផ្ទៃខាងក្រោយព្រាលដាច់ស្អាតបំផុតជាមួយនឹងមុខងារ Live Focus, កាមេរ៉ានៅកណ្តាលជាប្រភេទ Main Camera ដែលមានទំហំ 24MP F1.7 មានសមត្ថភាពនៅក្នុងការថតរូបភាពបានច្បាស់ស្រស់ស្អាត និងប្លង់នៅទីងងឹត ចំណែកកាមេរ៉ាក្រោមគេទី ៣ នេះមានទំហំ 8MP មានមុខងារថតប្លង់ទូលាយ Ultra-Wide ដល់ទៅ 120 ដឺក្រេដែលអ្នកនឹងទទួលបាននូវរូបភាពដ៏ស្រស់ស្អាតពេញចិត្តតែម្តង។ 

បើនិយាអំពីកាមេរ៉ាខាងមុខវិញនោះគឺមានទំហំ 24MP F2.0 សម្រាប់ថតរូបភាពស៊ែលហ្វី (Selfie) ស្រស់ស្អាត ខ្យូតៗ និងងាយស្រួលក្នុងការខលវីដេអូច្បាស់បំផុត។ មិនថាលោកអ្នកទៅដើរលេងកន្លែងណានោះទេ អ្នកគ្រាន់តែយក Galaxy A7 តាមខ្លួន ហើយថតស្ទីលអីក៏បានគឺថាឡូយស្អាតពេញចិត្តហ្មង! អ្នកអាចចែករំលែកនូវការចងចាំដ៏អស្ចារ្យមួយនេះតាមរយៈ Galaxy A7 ទៅកាន់មិត្តភក្តិ និងក្រុមគ្រួសារដោយផុសនៅលើបណ្តាញសង្គមជាមួយនឹងរូបភាពខ្យូតៗទាំងអស់នេះដែលគ្រប់គ្នានឹងសរសើរមិនដាច់ពីមាត់នោះទេ។ សម្រាប់លោកអ្នកដែលនិយមក្នុងការថតរូបភាស៊ែលហ្វីនោះ Galaxy A7 នេះភ្ជាប់ជាមួយនឹងមុខងារពិសេសមួយហៅថា Pro-Lighting ដែលថតរូបភាពជាមួយនឹងពន្លឺស្រស់ស្អាតបំផុត។ វាក៏មានភ្ជាប់ជាមួយនឹងមុខងារ Smart Beauty ដែលប្រើប្រាស់នូវបច្ចេកវិទ្យា Facial Recognition ដែលធ្វើអោយផ្ទៃមុខរបស់អ្នកមើលទៅស្អាតទាក់ទាញចិត្តតែម្តង។

អ្វីដែលរឹតតែអស្ចារ្យពិសេសទៀតនោះគឺថា ស្មាតហ្វូន Galaxy A7 ភ្ជាប់ជាមួយនឹងប្រព័ន្ធកាមេរ៉ាឆ្លាតវៃ (Intelligent Camera System) ដែលអាចធ្វើការកែប្រែទៅលើកម្រិតពណ៌ និងពន្លឺបានភ្លាមៗស្រស់ស្អាតពេញចិត្តអ្នកថតតែម្តង។ វាក៏ផ្តល់នូវ 19 Modes សម្រាប់ការថតរូបភាពលក្ខណៈធម្មជាតិពិតៗដែលអ្នកអាចថតស្ទីលអីក៏ឡូយដែរ។  បើនិយាយអំពីការរចនារូបរាងវិញនោះគឺថាឡួយខប់តែម្តង! ប្រព័ន្ធស្កេនក្រយ៉ៅដៃ (Fingerprint Scanner) របស់ Galaxy A7 នេះគឺស្ថិតនៅចំហៀងផ្នែកខាងស្តាំងាយស្រួលក្នុងការកាន់ និងការស្កេនក្រយ៉ៅដៃបានលឿន រហ័សទាន់ចិត្ត និងសុវត្ថិភាពបំផុត។ Galaxy A7 ប្រើប្រាស់នូវកញ្ចក់ 2.5D នៅផ្នែកខាងក្រោយរឹងមាំក្នុងការប្រើប្រាស់ និងមិនងាយឆ្កូតនោះទេ។

ក្រឡេកទៅមើលផ្នែកខាងមុខរបស់ Galaxy A7 នេះវិញភ្ជាប់ជាមួយនឹងអេក្រង់ទំហំ  6.0” FHD+ Super AMOLED Infinity Display ដែលបង្ហាញរូបភាពស្រស់ស្អាត ពណ៌ទាក់ទាញ និងបទពិសោធន៍នៃការទស្សនាដ៏អស្ចារ្យបំផុត។  Galaxy A7 នេះក៏ភ្ជាប់ជាមួយនឹងមុខងារ Always on Display ដែលអនុញ្ញាតឱ្យអ្នកមានភាពងាយស្រួលនៅក្នុងការមើលកាលបរិច្ឆេទ អាកាសធាតុ ម៉ោង និងសាររំលឹក Notifications បានលឿនបំផុតនៅលើអេក្រង់ភ្លឺច្បាស់ត្រជាក់ភ្នែកមួយនេះថែមទៀត។Galaxy A7 បំពាក់នូវរ៉េមទំហំ 4GB និងម៉េមូរីទំហំ 64GB ហើយអាចបន្ថែមនូវ microSD ទំហំដល់ទៅ 512GB ថែមទៀត។

លោកអ្នកមិនចាំបាច់ព្រួយបារម្ភនោះទេសម្រាប់ការផ្ទុកទិន្នន័យច្រើនក្នុងស្មាតហ្វូនស៊េរីថ្មីមួយនេះ។ ថាមពលថ្មរបស់ Galaxy A7 ខ្លាំងទំហំ 3300 mAh ដែលអាចចាក់តន្រ្តីបានដល់ទៅ 48 ម៉ោងថែមទៀត។ ដូចនេះ អ្នកមិនចាំបាច់ព្រួយបារម្ភពីការអស់ថ្មនោះទេ! សម្រាប់គុណភាពសំលេងរបស់ Galaxy A7 គឺពិរោះរណ្តំចិត្តតែម្តងដោយសារតែវាប្រើប្រាស់ជាមួយនឹងប្រព័ន្ធសំលេង Dolby Atmos គុណភាពសំលេងដូចចាក់បញ្ចាំងនៅក្នុងរោងកុនថែមទៀត។ ការទស្សនាខ្សែភាពយន្ត ការស្តាប់ចម្រៀង វីដេអូគឺពិតជាពិរោះគ្មានពីរនោះទេ។ សូមអញ្ចើញមកទស្សនាដោយផ្ទាល់និងសាកសួរព័ត៌មានបន្ថែមនៅតាមហាងទំនើបសាមសុងដែលនៅជិតលោកអ្នកបំផុត។ សម្រាប់ព័ត៌មានលំអិតលោកអ្នកអាចទំនាក់ទំនងមកកាន់លេខ 1800 20 32 32 ។ 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន