no-alternative title

ASUS Glory Gala Dinner គឺជាព្រឹត្តិការណ៍ដ៏ធំមួយ នៃការជួបជុំដៃគូពាណិជ្ជកម្ម ASUS ទាំងអស់ប្រចាំប្រទេសកម្ពុជា

កាលពីថ្ងៃទី 25 ខែធ្នូ ឆ្នាំ 2018 ក្រុមហ៊ុន ASUS បានរៀបចំកម្មវិធីជួបជុំដៃគូពាណិជ្ជកម្មរបស់ខ្លួនប្រចាំព្រះរាជាណាចក្រកម្ពុជានៅ NagaWorld1 ដែលមានការអញ្ជើញចូលរួមពីសំណាក់ភ្ញៀវកិត្តយសដែលជាម្ចាស់អាជីវកម្មគ្រឿងអេឡិចត្រូនិចជាច្រើន ដែលមកពីទូទាំង25 ខេត្តក្រុង ដែលសរុបមានហាងចំនួន 74 ហាង។

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Spark TSAI  និង លោក Lawrence LIU ដែលជាអ្នកគ្រប់គ្រងផលិតផល ASUS ប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ថា នៅថ្ងៃនេះលោកទាំង 2 ពិតជាមានក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដែល មានឲកាសជួបជុំរាល់ដៃគូពាណិជ្ជកម្មទាំងអស់ក្នុងពេលតែមួយ និងកន្លែងតែមួយ។ លោកបានបន្ថែមទៀតថា៖ ASUS អាចឈរជើងចាប់ទីផ្សារដ៏មានសក្តានុពុលមួយនេះ បានដូចសព្វថ្ងៃនេះ គឺដោយសារពួកយើងមានដៃគូពាណិជ្ជកម្មដ៏ល្អដូចអ្នកទាំងអស់គ្នា ហើយមានការសហការណ៍យ៉ាងខ្ជាប់ខ្ជួននៅក្នុងទីផ្សារដ៏ក្តៅគគុកមួយនេះ។ 

ពួកយើងប្តេជ្ញាចិត្តថា នឹងនាំចូលនូវផលិតផលដែលមានបច្ចេកវិទ្យាដ៏ល្អ គុណភាពខ្ពស់អោយសមទៅនឹងតម្លៃ ក៏ដូចជាសេវាកម្មគ្រប់ផ្នែកសំរាប់បន្តបំរើអតិថិជនគ្រប់រូបបន្ថែមទៀត។ នៅក្នុងថ្ងៃនេះផងដែរ យើងឃើញមានការដាក់តាំងកុំព្យូទ័រសេរ៊ីចុងក្រោយចំនួន 10 គ្រឿងដែលក្នុងនោះសុទ្ធតែជាប្រភេទកុំព្យូទ័រដែលមានទីផ្សារកក្រើកបំផុតប្រចាំឆ្នាំ 2018 នេះ។ នៅក្នុងនោះ រួមមាន សេរ៊ីកុំព្យូទ័រប្រើប្រាស់ប្រចាំការទូទៅ X507UA, កុំព្យូទ័រដែលពេញនិយមសំរាប់យុវវ័យនិងទាន់សម័យ S530UN, កុំព្យូទ័រកំពូលស្តើងហើយស្រាលបំផុត UX433FN, សេរ៊ីហ្គេមធុនមធ្យម FX505GE, និងចុងក្រោយនោះគឺពពួកក្រុមហ្គេមកំណាចសេរ៊ីROGជាដើម។

ក្រៅពីមានការបរិភោគអាហារជុំគ្នា យើងក៏ឃើញមានការសំដែងរបាំភ្លើង និងក្រុមរាំ OMG ក៏ដូចជាការច្រៀងកំដរដែលញាំងបរិយាកាសអោយកាន់តែសប្បាយរីករាយផងដែរ។ អ្វីដែលអស្ចារ្យជាងនេះទៅទៀតនោះ យើងឃើញមានការចែកពានរង្វាន់សំរាប់ម្ចាស់អាជីវកម្មដែលបំបែកកំណត់ត្រាក្នុងការលក់ផលិផលអេស៊ូសបានច្រើនជាងគេបំផុត ការផ្តល់រង្វាន់ជូនដល់ដៃគូពាណិជ្ជកម្មផ្នែកចែកចាយ និងមានប័ណ្ណសរសើរសំរាប់រាល់ដៃគូពាណិជ្ជកម្មអេស៊ូសផងដែរ។ តើនារដូវកាលបន្ទាប់ អេស៊ូសនឹងមានអ្វីប្លែកបន្តទៅទៀតនោះ ក្រុមការងារនឹងផ្តិតយកទិដ្ឋភាពល្អៗសំរាប់ប្រិយមិត្តគ្រប់រូបជាបន្តបន្ទាប់ទៀត។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន