no-alternative title

បទចំរៀងថ្មីរបស់ កញ្ញា ពេជ្រ សោភា បង្ហាញចេញនូវភាព Sweet កប់ហ្មងជាមួយនឹងស្មាតហ្វូន OPPO F9 Jade Green

តារាកំពុងទទួលបានប្រជាប្រិយភាពនិងជាតារាតំណាងក្រុមហ៊ុនOPPO អ្នកនាង ពេជ្រ សោភា ធ្វើការ Live Videoថាខ្លួននឹងចេញវីឌីអូដ៏ពិសេសមួយសម្រាប់ទស្សនិកជនលើផេកផ្លូវការរបស់ក្រុមហ៊ុន OPPO ដែលជាវីឌីអូស្នេហារវាងអ្នកនាងជាអ្នកបំរើការងារនៅហាងកាហ្វេមួយកន្លែង និងបុរសសង្ហាជាភ្ញៀវមកជាប្រចាំនោះ បានចេញជាផ្លូវការហើយគឺនៅយប់ថ្ងៃទី 31 មុនពេលឆ្លងឆ្នាំតែម្តង។ ពិតជាភ្ញាក់ផ្អើលមែនទែនពេលដែលបានទស្សនាវីឌីអូនោះហើយ មានហ្វេនគាំទ្រជាច្រើនបានចូល Comment លើវីឌីអូរ និងដូចជាអរគុណដល់ក្រុមហ៊ុន OPPO ដែលខំ ធ្វើអ្វីដែលថ្មីសម្រាប់ទស្សនិកជន មិនថាផលិតផលទូរស័ព្ទរបស់ខ្លួនក៏ដូចជាជួយគាំទ្រទៅលើផ្នែកសិល្បៈផងដែរ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើយើងលម្អិតពីសាច់រឿងដែលមានចំណងជើងថាៈ Lock សោរបេះដូង ដែលជាវីឌីអូថ្មីនោះវិញគឺបង្ហាញអំពីនារីម្នាក់ដែលបានលួចស្រលាញ់លើបុរសម្នាក់ តែមិនហ៊ានសារភាពអ្វីទាំងអស់ បានត្រឹមតែចង់ឃើញមុខគេនិងលួចថតគេប៉ុណ្ណោះ អារម្មណ៏នេះវាពិតជាពិបាកខ្លាំងហើយ មានតែអ្នកឆ្លងកាត់អារម្មណ៍នោះទេទើបយល់។ ទោះជាយ៉ាងណាក្នុងសាច់រឿងនោះក៏បានបង្ហាញថាបុរសនោះក៏មានចិត្តលើអ្នកនាងវិញផងដែរ និងបានផ្តល់ជាកាដូយ៉ាងពិសេសទៅនាងទៀតគឺ OPPO F9 Jade Green ដែលជាពណ៌ថ្មីមានចំនួនកំណត់របស់ក្រុមហ៊ុន OPPO ដែលទើបមានលក់លើទីផ្សារផងដែរ។ បើតាមរយៈវីឌីអូនេះក្រុមហ៊ុន OPPO គឺបានធ្វើវីឌីអូនេះដើម្បីអបអរឆ្នាំថ្មី និងចង់បង្ហាញអំពីពណ៌ថ្មី F9 Jade Green របស់ខ្លូន។ 

គួររំលឹកផងដែរពណ៌ថ្មីនៃម៉ូដែលថ្មីរបស់ OPPO F9 ត្រូវបានគេចាត់ទុកថានិមិត្តរូបនៃភាពបរិសុទ្ធ ភាពទន់ភ្លន់ និងមានក្តីសង្ឃឹម ប្រកបដោយក្ដីស្រឡាញ់ ថែមទាំងត្រូវបានគេចាត់ទុកថាជាថ្មការពារដោយសារតែវាអាចទប់ទល់នឹងថាមពលអវិជ្ជមានដែលនៅជុំវិញអ្នកទៀតផង ហើយវាត្រូវបានរចនាស្រោបស៊ុមពណ៌មាស និងមានពណ៌បៃតងថ្មី ដែលពណ៌នេះប្រៀបដូចជាត្បូងមរកតអ៊ីចឹង។

ជាពិសេសទៅទៀតរាល់ការជាវ OPPO F9 គិតចាប់ពីថ្ងៃទី 20 ខែធ្នូ ឆ្នាំ 2018 ដល់ថ្ងៃទី 28 ខែកុម្ភៈ ឆ្នាំ 2019 នឹងទទួលបានបណ្ណធានាលើអេក្រង់ដែលមានសុពលភាព 6 ខែ គិតចាប់ពីថ្ងៃដែលបានជាវ។ ប្រសិនបើអេក្រង់មានការបែកបាក់ឬខូចខាត អតិថិជនអាចប្រើបណ្ណធានាអេក្រង់នេះ ដើម្បីផ្លាស់ប្តូរយកអេក្រង់ថ្មីបានចំនួនមួយដង ដោយមិនគិតថ្លៃពី OPPO SERVICE CENTER។

ត្រលប់មកវិញវីឌីអូថ្មីនេះ ពិតជាទទួលបានការគាំទ្រយ៉ាងច្រើន និងមានហ្វេនសុំអោយចេញភាគបន្ត ក៏ដូចជាបទចម្រៀងពេញ Lock សោរបេះដូងទៀតផង។  តោះពេលនេះ មកតាមដានទស្សនាវីឌីអូថ្មីរបស់ពេជ្រ សោភា ទាំងអស់គ្នាៈ www.facebook.com/OPPOCAMBODIA/videos/266858677314184

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន