no-alternative title

TADA កម្មវិធីហៅតាក់ស៊ីអនឡាញថ្មីមួយទៀតបានបើកប្រតិបត្តិការ នៅកម្ពុជាហើយ ដោយផ្តោតលើជំហរមិនយកប្រាក់ចំណេញពីអ្នកប្រើនោះទេ

ដំណើរផ្សងព្រេងពីប្រទេសមួយទៅប្រទេសមួយ ដោយភាពជោគជ័យរបស់ TADA (Ride Hailing) ដែលជាកម្មវិធី (application) ហៅតាក់ស៊ីជិះអនឡាញពីក្រុមហ៊ុន MVLchain បានសម្ពោធបើកឱ្យដំណើរការនៅ ទីក្រុងភ្នំពេញចាប់ពីថ្ងៃទី 19 ខែធ្នូ នេះតទៅហើយ។  ហើយការមកដល់ភ្នំពេញ ដែលជាទីផ្សារទី 2 ប្រចាំតំបន់ អាស៊ីអាគ្នេយ៍ បន្ទាប់ពីសិង្ហបុរី យោង តាមគំរោងអភិវឌ្ឍន៍សកលនេះ TADAមានជំហរយ៉ាងរឹងមាំក្នុងការ ផ្តល់សេវាកម្មដល់សាធារណជន ជាពិសេសជួយដល់អ្នកបើកតាក់ស៊ីបែបប្រពៃណីប្រមាណ 1000 នាក់ ដែល មាននៅភ្នំពេញឲ្យទទួលបានចំនូល 100 ភាគរយ ពីរាល់ការជិះរបស់អតិថិជនរបស់ខ្លួន ព្រោះ TADA នឹងមិន គិតថ្លៃកំមុយស្យុង ឬសេវាក្នុងការភ្ជាប់ពីអ្នកបើកបរទៅអ្នកហៅជិះ ឡើយ។ 

សេវាកម្មហ្វ្រីៗគ្មានថ្លៃកំមុយស្យុងនេះ នឹងមានជារៀងរហូតជូនចំពោះអ្នកបើកបរតាក់ស៊ី ដោយសារនេះជា លក្ខណៈពិសេសរបស់TADA ក្នុងការផ្តល់សេវាកម្មលើគំរូអាជីវកម្មមិនរក ប្រាក់ចំណេញពីអ្នកបើកបរ ខុស ពីកម្មវិធីហៅតាក់ស៊ីផ្សេងៗទៀតដែលកំពុងមានវត្តមាន នៅក្នុងស្រុកយើង។ ធ្វើដូចនេះ បងប្អូនខ្មែរ នឹងអាច បង្កើនចំណូល និងជីវភាពរស់នៅ ប្រចាំថ្ងៃបានមួយកំរិតទៀតផងដែរ។ មិនមែនបានតែនិយាយទេ ជាក់ស្តែង ប្រតិបត្តិការរបស់ App TADA បានទទួលជោគជ័យ រួចមកហើយ នៅប្រទេសសិង្ហបុរី នៅក្នុងការផ្តល់សេវាកម្ម និងឥទ្ធិពលដ៏វិជ្ជមានដល់អ្នកបើក បររហូតដល់ទៅ 27000 នាក់។ ស្របពេលនឹងសន្ទុះនគរភាវូបនីយកម្មក្នុង ប្រទេសកម្ពុជា ពិសេសនៅភ្នំពេញសព្វថ្ងៃ TADA បាននាំយកប្រតិបត្តិការតាមបច្ចេកវិទ្យាផ្ទៀងផ្ទាត់ភាពជាដៃគូ ដ៏ទំនើប ហៅថា ប្រព័ន្ធ អេកូ Blockchain បូករួមជាមួយនឹងគោលតម្លៃពិសេសរបស់ក្រុមការងារ គឺការផ្តល់ឱ្យអ្នក ប្រើប្រាស់កម្មវិធីនូវសេវាដែលមិនគិតថ្លៃកំមុយស្យុង។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

លើសពីនេះ TADA បានត្រៀមខ្លួន រួចជាស្រេច ដើម្បីរួមសហកាជាមួយអ្នកបើកតាក់ស៊ីទាំងឡាយដែលមាន ស្រាប់នៅកម្ពុជា ដោយចិត្តសោមនស្ស និងគ្រប់ពេលវេលា។ បើនិយាយឲ្យក្បោះក្បាយពីបច្ចេកវិទ្យាតាមប្រព័ន្ធ អេកូ Blockchain របស់TADAវិញ ក្រុម ការងារ TADA បាននិយាយពីបទពិសោធន៍ការងាររយៈពេល 5 ឆ្នាំ កន្លងមក លើការផ្តល់ សេវាកម្មផ្នែកធ្វើដំណើរតាមវេទិកាសេវាកម្មចល័តឈ្មោះថា easi6 ដែលបង្កើតឡើង ដោយ លោក ខេ វូ (Kay Woo) ស្ថាបនិករបស់TADA។ 

ប្រព័ន្ធអេកូ Blockchain គឺជាប្រព័ន្ធឌីជីថលធ្វើការ ទៅលើការផ្ទៀងផ្ទាត់ភាពជាដៃគូរបស់ អ្នកប្រើ ដោយគ្រប់គ្រង ផ្ទុក និងកត់ត្រាទិន្នន័យព័ត៌មានរបស់ ការធ្វើដំណើរនៃសេវាកម្ម ចល័តដូចជា ទីកន្លែង ពេលវេលា ការផ្ទេរ និង ផ្ទុកសាច់ប្រាក់របស់អ្នកប្រើប្រាស់ ដោយ សុវត្ថិភាព និងទំនុកចិត្តខ្ពស់ ដោយអាមប្រព័ន្ធតាមដាន និងវាយតម្លៃដ៏សុក្រឹត រួមនិងកម្មវិធីលើកទឹកចិត្ត (Reward) ដល់អ្នកបើកបរតាក់ស៊ី ដែលមានសមត្ថភាពការងារល្អដល់អ្នកជិះផងនោះ TADA ក៏ជួយ បង្កើនជំនឿទុកចិត្តរវាងអ្នកប្រើប្រាស់ ទាំងឥរិយាបថចំពោះគ្នានិងគ្នា និងលើកទឹកចិត្ត ដល់អ្នកបើកបរឲ្យ មានការយកចិត្តទុកដាក់ខ្ពស់ពេល ធ្វើចរាចរណ៍ និងផ្តល់សេវាកម្មប្រកប ដោយគុណធម៌ និងសីលធម៌។ ដូចនេះ TADAអាចធានាបាននូវតម្លាភាព និងទំនុកចិត្ត នៃសេវាកម្ម។ ប្រព័ន្ធអេកូ blockchain របស់TADAនេះបានដាក់ឲ្យប្រតិបត្តិរួចហើយ នៅប្រទេសធំៗ ដូចជា សិង្ហបុរី ហុងកុង ចិន។ល។ 

លោក ខេ វូ បានមានប្រសាសន៍ថា៖ «TADAមកនេះ មិនមែនមកធ្វើជាគូប្រជែងរបស់ តាក់ស៊ីដែល មានស្រាប់ ទេ តែជាដៃគូនឹងគ្នាក្នុងការអភិវឌ្ឍសមត្ថភាពការងារ ដោយប្រើ ប្រាស់បច្ចេកវិទ្យា» លោកបានបន្តថា៖ «ការផ្តល់ឱ្យ គឺជាគោលតម្លៃ នៃការធ្វើការកន្លងមក និងការងារតទៅអនាគតរបស់TADA និងMVLchain ហើយតាមគោលតម្លៃនេះ ពួកយើង នឹងអាចផ្តល់ផលិតផល និងប្រយោជន៍ដល់ការរីកចម្រើនរបស់សង្គមជាក់ ជាមិនខាន»។ នៅខែធ្នូ ឆ្នាំ 2018 នេះដែរ  Choice Taxi និង TADA បានចុះហត្ថលេខានៃការយោគយល់ និងសហការនឹងគ្នា ដូច្នេះអ្នកបើកបរ Choice Taxi អាចប្រើកម្មវិធីTADA ដើម្បីទទួលការ ភ្ជាប់ទៅអតិថិ ជនរបស់លោកអ្នក ដោយមិនបាច់បង់លើថ្លៃសេវាអ្វីទាំងអស់។  ចំនែកអ្នកបើកបរតាក់ស៊ីក្រៅពី Choice Taxi ក្រុមការងារTADA ក៏ទទួលការចុះឈ្មោះ ជាដៃគូដោយយោងតាមគំរោងសហការ មិនយកប្រាក់ចំណេញ ឬថ្លៃសេវានេះដូចគ្នា។

ដូច្នេះនៅចាំដល់ណាទៀត សូមដោនឡូតយកកម្មវិធីTADA និងកក់ការធ្វើដំណើររបស់អ្នក ដោយរីករាយ។ ហើយសំរាប់អ្នកបើកបរតាក់ស៊ី ក៏អាចរួមសហការជាមួយTADA បានចាប់ពី ពេលនេះតទៅដែរ។ ដោនឡូត កម្មវិធីTADAនៅទីនេះ៖ លោកអ្នកអាចដោនឡូតកម្មវិធីTADAតាមប្រព័ន្ធ IOS និង Android ឲ្យដំណើរការក្នុង ទូរស័ព្ទឆ្លាតវៃរបស់អ្នក ឬទំនាក់ទំនងទៅពួកយើងតាមអ៉ីមែល [email protected]។ អាសយដ្ឋាន ការិយាល័យៈ បន្ទប់លេខ 17 អគារ Factory Phnom Penh 1159 ផ្លូវជាតិលេខ 2 សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន