no-alternative title

ធនាគារ CIMB ទទួលបាននូវពានរង្វាន់ធនាគារអន្តរជាតិល្អបំផុតនៅកម្ពុជាប្រចាំឆ្នាំ 2018 ដែលផ្តល់ដោយ Asiamoney

នៅថ្ងៃព្រហស្បតិ៍ទី 03 ខែមករា ឆ្នាំ 2019 នេះ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (ធនាគារ CIMB) បានរៀបចំនូវសន្និសីទសារព័ត៌មានមួយនៅការិយាល័យកណ្តាលរបស់ខ្លួន ស្តីពីការឈ្នះបានពាននូវរង្វាន់ «ធនាគារអន្តរជាតិល្អបំផុត នៅកម្ពុជា» ពីទស្សនាវដ្តីហិរញ្ញវត្ថុដ៏ល្បីល្បាញ Asiamoney ប្រចាំឆ្នាំ 2018។ បើតាមការបញ្ជាក់របស់ធនាគារអន្តរជាតិដ៏ល្បីមួយនេះ បានអោយដឹងថា ដំណើរការរបស់ Asiamoney ក្នុងការជ្រើសរើសធនាគារអន្តរជាតិល្អបំផុត នៅកម្ពុជា គឺត្រូវឆ្លងកាត់ការសិក្សា ទាំងបរិមាណវិស័យ និងគុណភាពវិស័យ ក្នុងរយៈពេលពេញ 1 ឆ្នាំ។ លើសពីនេះ ក៏មានការសិក្សាទៅលើពាក្យស្នើសុំពីគ្រប់ធនាគារ ដែលចូលរួម និងតាមរយៈកិច្ចសម្ភាសន៍ ពីអ្នកវិភាគឯករាជ្យលើវិស័យធនាគារផងដែរ។ ផ្អែកលើសមិទ្ធផល និងចំណុចលេចធ្លោចម្បងៗរបស់ខ្លួន បានធ្វើអោយធនាគារ CIMB ទទួលបានពានរង្វាន់ ដែលទទួលស្គាល់ជាអន្តរជាតិនេះ លើចំណោមធនាគារអន្តរជាតិដែលមានប្រតិបត្តិការនៅប្រទេសកម្ពុជា ។

រូបភាពពាណិជ្ជកម្ម
no-alternative title

លោកប៊ុន យីន ដែលជាប្រធាននាយកប្រតិបត្តិរបស់ធនាគារ CIMB បានថ្លែងក្នុងសន្និសីទសារព័ត៌មានថ្ងៃនេះថា៖ «តាងនាមឲ្យធនាគារ CIMB ទាំងមូល ខ្ញុំពិតជាមានមោទនភាពក្រៃលែង ដែលទទួលបានពានរង្វាន់ជាធនាគារអន្តរជាតិល្អបំផុត នៅកម្ពុជានេះ។ ការឈ្នះពានរង្វាន់នៅពេលនេះ គឺភស្តុតាងបញ្ជាក់ពីសក្តានុពលរបស់ធនាគារ CIMB អំពីគុណភាពសេវាកម្ម និងផលិតផលធនាគារល្អប្រពៃរបស់ខ្លួន នៅក្នុងទីផ្សារកម្ពុជា ដែលត្រូវបានវាយតម្លៃ និងទទួលស្គាល់ជាអន្តរជាតិ ពីទស្សនាវដ្តីហិរញ្ញវត្ថុល្បីឈ្មោះ Asiamoney។ កត្តាដែលនាំឲ្យធនាគារ CIMB ឈ្នះរង្វាន់ដ៏ពិសេសនេះ គឺកើតឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រង និងបុគ្គលិក របស់ធនាគារ CIMB ទាំងមូល ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីស៊ីអាយអិមប៊ី គ្រុប ជាពិសេសការតែងតែជឿទុកចិត្ត ពីសំណាក់អតិថិជន មកលើធនាគារ ស៊ីអាយអិមប៊ី នាពេលកន្លងមក»។

លោកប៊ុន យីន បានបន្ថែមទៀតដែរថា Asiamoney បានជ្រើសយកកត្តាមួយចំនួន ក្នុងការវាយតម្លៃ រួមមានសេវាកម្មហិរញ្ញវត្ថុបុគ្គលជាធនាគារអន្តរជាតិ បណ្ណឥណទាន សេវាកម្មធនាគារជាន់ខ្ពស់ (Preferred ឬ Priority Banking) ក្នុងប្រទេសកម្ពុជា សេវាកម្មគ្រប់គ្រងសាច់ប្រាក់ ហិរញ្ញប្បទានពាណិជ្ជកម្ម និងការប្តូរប្រាក់ ព្រមទាំងអាជីវកម្មទីផ្សារទុនបង្វិល។ Asiamoney ក៏ផ្តល់ពិន្ទុបន្ថែម ទៅលើធនាគារណា ដែលអាចផ្តល់សេវាកម្ម ឆ្លងប្រទេសផងដែរ។ ហើយកត្តាដែលយកមកវាយតម្លៃខាងលើនេះ គឺស្របទៅនឹងអ្វី ដែលធនាគារ CIMB បានផ្តល់ជូន និងលើកកម្ពស់សេវាកម្ម ដល់អតិថិជនរបស់ខ្លួន។

គួរបញ្ជាក់ថា ធនាគារ CIMB រក្សាបានអភិបាលកិច្ចល្អរបស់ខ្លួន រួមនឹងកំណើនជារៀងរាល់ឆ្នាំ ដែលជាក់ស្តែង ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ប្រាក់ចំណេញមុនបង់ពន្ធរបស់ធនាគារ បានកើនឡើងរហូតដល់ 7 ដង ពី 2 លានដុល្លារអាមេរិក ក្នុងឆ្នាំ 2014 ដល់ 14 លានដុល្លារអាមេរិក ក្នុងឆ្នាំ 2018 ។ ហើយទ្រព្យសកម្មរបស់ធនាគារបានកើនឡើង ជាង ២ដង ពី ៣៥៣លានដុល្លារអាមេរិក ក្នុងឆ្នាំ 2014 រហូតដល់ 865 លានដុល្លារអាមេរិក ក្នុងឆ្នាំ 2018។  ភាពរីកចម្រើន ប្រកបដោយស្ថេរភាព និងសុភវិនិច្ឆ័យនេះ បានជម្រុញឲ្យមានភាពរីកចម្រើន នៃទំហំឥណទាន និងប្រាក់បញ្ញើរបស់ធនាគារ CIMB ជាមួយនឹងកំណើនជាមធ្យមប្រចាំឆ្នាំ 32% និង 30% ពី 209 លានដុល្លារអាមេរិក និង 265 លានដុល្លារអាមេរិក ក្នុងឆ្នាំ 2014 រហូតដល់ 545 លានដុល្លារអាមេរិក និង 700 លានដុល្លារអាមេរិក ក្នុងឆ្នាំ 2018 ធនាគារ CIMB ក៏រក្សាបាននូវគុណភាពនៃឥណទានគ្រប់ប្រភេទ ដែលបានផ្តល់ដល់អតិថិជនរបស់ខ្លួនផងដែរ ជាមួយនឹងកម្រិតឥណទានមិនដំណើរការទាប 0.19 % ភាគរយប៉ុណ្ណោះ បើធៀបនឹងវិស័យធនាគារទាំងមូលមានរហូតដល់ 2.40%។

ធនាគារមួយនេះ គឺជាផ្នែកមួយរបស់ ស៊ីអាយអិមប៊ី គ្រុប CIMB Group ដែលមានបណ្តាញយ៉ាងទូលំទូលាយ ក្នុងតំបន់អាស៊ាន ធនាគារ CIMB ក្នុងប្រទេសកម្ពុជា បានផ្តល់ឲ្យអតិថិជនរបស់ខ្លួន នូវសេវាកម្ម និងផលិតផល ទាំងនៅក្នុងស្រុក និងឆ្លងតំបន់ ប្រកបដោយអត្ថប្រយោជន៍ខ្ពស់។ ជាមួយនឹងសេវាកម្មបណ្តាញអេធីអិមប្រចាំតំបន់ អតិថិជនអាចដកប្រាក់នៅតាមម៉ាស៊ីនអេធីអិម ដោយឥតគិតថ្លៃ ក្នុងតំបន់អាស៊ាន ទៅតាមរូបិយបណ្ណប្រទេសនីមួយៗ ជាមួយនឹងអត្រាប្តូរប្រាក់ដ៏ល្អប្រសើរ។ តាមរយៈសេវាកម្មធនាគារជាន់ខ្ពស់ CIMB Preferred អតិថិជនអាចរីករាយនឹងបុព្វសិទ្ធិពិសេស សម្រាប់ការប្រើប្រាស់សេវាកម្មធនាគារ និងអត្ថប្រយោជន៍ដ៏សម្បូរបែបជាច្រើនទៀត ទូទាំងតំបន់អាស៊ានផងដែរ។ 

ក្រៅពីនេះ អតិថិជនរបស់ធនាគារ CIMB អាចផ្ទេរប្រាក់ឆ្លងប្រទេស កាន់តែឆាប់រហ័ស ប្រកបដោយសុវត្ថិភាពខ្ពស់ ក្នុងថ្ងៃតែមួយ ជុំវិញតំបន់អាស៊ានទៀតផង។ ជាមួយនឹងភាពច្នៃប្រឌិតខ្ពស់ លើសេវាកម្ម និងផលិតផលធនាគាររបស់ខ្លួន ធនាគារ CIMB បានសម្ពោធគម្រោង HomePro ដែលឥណទានគេហដ្ឋានភ្ជាប់មកជាមួយការធានារ៉ាប់រងអាយុជីវិត មានតម្លៃរហូតដល់ ៥០.០០០ដុល្លារអារមេរិក។ ជាមួយនឹងអត្រាការប្រាក់ទាប និងលក្ខខណ្ឌល្អប្រសើរ ធនាគារ CIMB បានក្លាយជាធនាគារឈានមុខគេមួយ ផ្នែកឥណទានគេហដ្ឋាន ក្នុងទីផ្សារប្រទេសកម្ពុជា។

គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេលជាង 8 ឆ្នាំ នៃការឈានចូលក្នុងទីផ្សារកម្ពុជា ចាប់តាំងពីឆ្នាំ 2010 មក ធនាគារ CIMB ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ស៊ីអាយអិមប៊ី គ្រុប បានពង្រីកបណ្តាញសាខារបស់ខ្លួន រហូតទៅដល់ 13 សាខា ដែលក្នុងនោះ 9 សាខា នៅរាជធានីភ្នំពេញ និង 4 សាខាទៀត នៅតាមបណ្តាខេត្តសំខាន់ៗ ដូចជាខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តបាត់ដំបង និងខេត្តកំពង់ចាម រួមជាមួយនឹងទីតាំង Preferred Centre ចំនួន 8 ទៀត នៅទូទាំងប្រទេសផងដែរ។ ជាមួយនឹងអតិថិជនសរុប ជាង 26,000 នាក់ ធនាគារ ស៊ីអាយអីមប៊ី បានផ្តល់ជូននូវសេវាកម្ម និងផលិតផលធនាគារយ៉ាងទូលំទូលាយ រួមមានផ្នែកសេវាកម្មហិរញ្ញវត្ថុបុគ្គល សេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម និងសេវាកម្មហិរញ្ញវត្ថុសាជីវកម្ម និងប្រតិបត្តិការ។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន