no-alternative title

Nokia 230 ពណ៌ប្រផេះស្រាល និងពណ៌ខៀវចាស់ បានមកដល់កម្ពុជាយើងហើយ តម្លៃត្រឹមតែ 58 ដុល្លាប៉ុណ្ណោះ

ថ្មីៗនេះ ដោយសារតែមានតម្រូវការខ្ពស់ចំពោះទូរស័ព្ទ Nokia 230 នៅលើទីផ្សារជុំវិញពិភពលោក បានធ្វើអោយក្រុមហ៊ុន Nokia សម្រេចបញ្ចេញនូវពណ៌ថ្មីចំនួនពីរទៀតសម្រាប់ទីផ្សារទាំងនោះ ដែលមាន ពណ៌ប្រផេះស្រាល ( Light Grey) និងពណ៌ខៀវចាស់  (Dark Blue) នៅក្នុងនោះ ក៏មានទាំងទីផ្សារប្រទេសកម្ពុជាយើងផងដែរ។ ជាមួយនឹងវត្តមានទូរស័ព្ទដៃម៉ូដែល Nokia 230 ព័ណ៌ថ្មីទាំងពីរនេះ បច្ចុប្បន្ននេះ ត្រូវបានដាក់តាំងលក់ក្នុងប្រទេសកម្ពុជា នៅក្នុងតំលៃមួយដ៏ពិសេសបំផុត គឺត្រឹមតែ 58 ដុល្លាប៉ុណ្ណោះ។  

សូមជំរាបថា កាលពីខែវិច្ឆិការកន្លងទៅនេះ ក្រុមហ៊ុន Nokia បានប្រកាសចេញលក់ទូស័ព្ទដៃម៉ូដែលថ្មី Nokia 230 នៅកម្ពុជាម្តងរួចមកហើយ ដែលមានពណ៌ខ្មៅ ហើយនឹងពណ៌ទឹកប្រាក់។ Nokia គឺជាទូរស័ព្ទថ្មី ដែលបានធ្វើការច្នៃប្រឌិត និងមានការរចនាយ៉ាងល្អប្រណិត ជាមួយនឹងសំបកដែលផលិតឡើងដោយ អាលុយមីញូម គួរអោយចង់ប្រើប្រាស់ និងកាន់នៅក្នុងប្រអប់ដៃរបស់លោកអ្នក ទោះបីវាមិនមែនជាទូស័ព្ទដែលអាច Touchscreen បានក៏ដោយ។ Nokia 230 បំពាក់នូវមានកាមេរ៉ាមុខ ហើយនឹងកាមេរ៉ាក្រោយទំហំ 2MP ដូចគ្នា ដែលមានភ្ជាប់មកជាមួយនឹងភ្លើង LED Flash ដើម្បីជួយផ្តល់នូវពន្លឺសម្រាប់ថតពេលយប់អោយបានកាន់តែច្បាស់ល្អផងដែរ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ទូរស័ព្ទថ្មីនេះ គឺត្រូវបានរចនាឡើងដោយបានអេក្រង់ទំហំ 2.8 អ៊ីង ដែលហាក់ដូចជា ធំជាងម៉ូដែលមុនៗបន្តិច និងមានរន្ធដោតមេម៉ូរី ដែលអាចអោយលោកអ្នកធ្វើការផ្ទុកបានរហូតដល់ទៅ 32GB ឯណោះ។  Nokia 230 គឺមានលទ្ធភាពអាចកត់លេខទូរស័ព្ទបានរហូតដល់ទៅ 1000 លេខ មានវិទ្យុ ហើយអាចថតសម្លេងនៅពេលដែលកំពុងនិយាយទូរស័ព្ទបានយ៉ាងច្បាស់។ នៅលើទូរស័ព្ទនេះ គឺមានភ្ជាប់នូវ Bluetooth 3.0 រួមជាមួយនឹងកម្មវិធីថ្មីៗជាច្រើន ដែលលោកអ្នកប្រើប្រាស់លេងបណ្តាញសង្គម Facebook បានថែមទៀតផង។ អ្វីដែលចាប់អារម្មណ៍ជាងគេនោះ គឺវាមានថ្ម ដែលកាន់បានយូរ ដោយអនុញាតលោកអ្នកអាចបើកទុកវាចោលរហូតបានដល់ទៅ 22 ថ្ងៃ និងអាចនិយាយបានរហូតដល់ទៅ 23 ម៉ោងឯណោះ។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន