no-alternative title

ទិញកំពូលស្មាតហ្វូន Galaxy Note 9 ភ្លាមថែមជូន Galaxy J2 Prime ភ្លាមៗ!

ប្រម៉ូសិនយក្សដ៏អស្ចារ្យមិនទាន់បានបញ្ចាប់នៅឡើយទេគឺរាល់ការទិញកំពូលស្មាតហ្វូន Galaxy Note 9 ភ្លាមថែមជូន Galaxy J2 Prime ដែលមានតម្លៃ 99$ 1 គ្រឿង ភ្លាមៗ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 31 មករា 2019 ! សម្រាប់ឱកាសឆ្នាំថ្មីនេះ និងដើម្បីអបអរសាទរពិធីចូលឆ្នាំចិននៅពេលខាងមុខនេះ ក្រុមហ៊ុន សាមសុង នៅតែបន្តនូវកម្មវិធីប្រូម៉ូសិនដ៏ពិសេសរបស់ខ្លួនសម្រាប់ Note 9គឺ “កម្មវិធីទិញ Galaxy Note9 ថែមជូន Galaxy J2 Prime ដ៏ថ្មីស្រឡាងមួយគ្រឿងភ្លាមៗ”! ទិញ 1 បានដល់ទៅ 2 នេះពិតជាប្រូម៉ូសិនអស្ចារ្យមែនទែន! អតិថិជនអាចជ្រើសរើសយក Samsung Galaxy Note9 ដែលមានរ៉េម 8GB និងមេម៉ូរី 512GB មាន 2 ពណ៌ដ ស្រស់ស្អាតសម្រាប់ជ្រើសរើសគឺពណ៌ខៀវ និងពណ៌ខ្មៅ ជាមួយតម្លៃ $1,159 ។ ចំណែក Galaxy Note9 ដែលមានរ៉េម 6GB និងមេម៉ូរី 128GB វិញមាន ៣ ពណ៌ដ៏ទាក់ទាញកាលីបទាន់សម័យគឺពណ៌ខៀវ ពណ៌ទង់ដែង និងពណ៌ខ្មៅជាមួយតម្លៃត្រឹមតែ $929 ប៉ុណ្ណោះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

អតិថិជនជាច្រើនបានដឹងរួចមកហើយអំពីសមត្ថភាពដ៏ខ្លាំងក្លារបស់កំពូលស្មាតហ្វូននេះ ប៉ុន្តែសម្រាប់អតិថិជនដែលមិនទាន់បានជាវស្មាតហ្វូន Galaxy Note 9 ស៊េរីថ្មីនេះ យើងសូមរំលឹកថា Samsung Galaxy Note9 គឺជាស៊េរីចុងក្រោយបំផុតនៃត្រកូល Note-Series ដែលមានអេក្រង់ធំភ្លឺច្បាស់ត្រជាក់ភ្នែកក្នុងការទស្សនា ហើយវាបំពាក់នូវបន្ទះឈីបល្បឿនលឿន 2.7GHz ក្រាហ្វិកកាតខ្លាំងក្លា និងរ៉េមធំសម្រាប់លេងហ្គេមកាន់តែអស្ចារ្យល្បឿនលឿនឥតទាក់ដូចឧបករណ៍ Game Console ដែរ។ Galaxy Note9 នេះរចនាឡើងសម្រាប់ការធ្វើកិច្ចការងារកាន់តែច្រើនប្រៀបបីដូចជាកុំព្យូទ័រមួយដែលអ្នកអាចយកបានតាមខ្លួនគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

 

បញ្ហាមួយដែលអ្នកប្រើប្រាស់ស្មាតហ្វូនបច្ចុប្បន្នជួបប្រទះនោះគឺថា ខណៈពេលដែលកំពុងតែលេងហ្គេមក្រាហ្វិកធំៗគុណភាពដូចឧបករណ៍លេងហ្គេម Console ឬការធ្វើការងារច្រើនក្នុងពេលតែមួយពេញមួយថ្ងៃនោះ ម៉ាស៊ីនរបស់វាពិតជាឡើងក្តៅ និងដើរយឺតជាក់ជាមិនខាន ហើយពេលខ្លះធ្វើអោយគាំងស្មាតហ្វូនថែមទៀត។ តើធ្វើដូចម្តេចដើម្បីអោយម៉ាស៊ីនស្មាតហ្វូននេះដំណើរការល្បឿនលឿន និងមិនក្តៅក្នុងការប្រើប្រាស់នោះ? ក្រុមហ៊ុន សាមសុង ឈានមុខគេទៅលើរបកគំហើញបច្ចេកវិទ្យា និងដំណោះស្រាយដ៏ឆ្លាតវៃក៏បញ្ចេញនូវប្រព័ន្ធថ្មីមួយហៅថា “Water Carbon Cooling System” ដែលធ្វើអោយម៉ាស៊ីនរបស់ Galaxy Note 9 រក្សានូវភាពត្រជាក់ ការសន្សំសំចៃថាមពលថ្ម និងល្បឿនលឿនជានិច្ចគ្រប់កាលៈទេសៈតែម្តង។ 

 

សម្រាប់កំពូលហ្គេម Fortnite ដែលល្បីល្បាញបំផុតនៅលើពិភពលោក និងត្រូវការក្រាហ្វិកខ្ពស់នោះគឺដំណើរការរលូនគ្មានអាក់បន្តិចនោះទេនៅលើ Galaxy Note9 ។ អ្វីដែលកាន់តែអស្ចារ្យពី Galaxy Note9 នោះគឺភ្ជាប់មកជាមួយប៊ិចដ៏ឆ្លាតវៃ S- Pen ជាចំណុចដែលធ្វើឲ្យ Galaxy Note9 គ្មានគូប្រដូច និងជាលើកទី 1 មិនធ្លាប់មាន ដែល ប៊ិក S-Pen បញ្ចេញអានុភាពបច្ចេកវិទ្យា Bluetooth និងដើរតួជាតេឡេបញ្ជាដ៏តូចច្រឡឹងដែលមានភាពឆ្លាតវៃបំផុត។ តាមរយៈ S-Pen អ្នកអាចថតរូបភាព, ចុចបញ្ជា slide, បិទបើកវីដេអូ Youtube និងកម្មវិធីជាច្រើនទៀត។ លើសពីនេះទៀត S-Pen អាចបញ្ចូលថ្មទូរស័ព្ទបានផងដែរ នៅពេលទូរស័ព្ទនេះអស់ថ្ម ដោយអ្នកគ្រាន់តែស៊កប៊ិកនេះចូលទូរស័ព្ទត្រឹម 40 វិនាទី ទូរស័ព្ទរបស់អ្នកនឹងមានភ្លើងអាចប្រើបាន៣០នាទីបន្តទៀត។ លោ

 

កអ្នកក៏អាចគូស, រចនា, បញ្ចេញគំនិតអ្វីនៅលើអេក្រង់ Galaxy Note9 ជាមួយ S-Pen បានដោយរលូន និងរស់រវើកគ្រប់ពេលដែលអ្នកត្រូវការ។ ចឹងនៅចាំអីទៀត! សូមប្រញ៉ាប់រួសរាន់ឡើង! សូមកុំអោយឱកាសដ៏ពិសេសនេះកន្លងផុតទៅអោយសោះ! ប្រញាប់ទិញស្មាតហ្វូន Galaxy Note 9 ឥឡូវនេះភ្លាមទៅ ប្រយ័ត្នទិញមិនទាន់គេណា! សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងទៅកាន់ផ្នែកបម្រើអតិថិជនតាមរយៈទូរស័ព្ទលេខ 1800-20 32 32 ឬនៅតាមហាងទំនើប និងដេប៉ូចែកចាយផលិតផលសាមសុងទូទាំងប្រទេស៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន