បន្ទាប់ពីបានបង្ហាញខ្លួននៅក្នុងទីផ្សារប្រទេសកម្ពុជា មួយរយៈពេលខ្លី ស្មាតហ្វូនស៊េរីថ្មី Nokia 3.1 Plus ត្រូវបានគេមើលឃើញថា មានការចាប់អារម្មណ៍ច្រើមទៅលើរូបរាង គុណភាព ក៏ដូចជាសមត្ថភាព នៅក្នុងការប្រើប្រាស់ប្រចាំថ្ងៃ មានថ្មអាចកាន់ 2 ថ្ងៃឯណោះ។ អ្វីដែលពិសេសជាងគេនោះតម្លៃតែម្តង គឺត្រឹមតែ 179 ដុល្លាតែប៉ុណ្ណោះ និងមានថែមជូននូវកែវទឹកក្តៅមួយផងដែរ។ រហូតមកដល់ពេលនេះ ក្រុមហ៊ុន Nokia នៅក្នុងប្រទេសកម្ពុជា កំពុងតែធ្វើការយ៉ាងខ្លាំងទៅលើការនាំមកនូវស្មាតហ្វូនថ្មីនេះ មកកាន់ទីផ្សារ ដើម្បីជាការឆ្លើយតបទៅហ្នឹងតម្រូវការរបស់អតិថិជននារយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។
គួរបញ្ជាក់ថា ស្មាតហ្វូន Nokia 3.1 Plus នេះមានអេក្រង់ទំហំ 5.99 អ៊ីងប្រភេទ HD+ IPS display ដែលមានកម្រិតភាពច្បាស់ដល់ទៅ 1440x720 pixels និងមានកម្រិតទ្រទ្រង់រូបភាព 18:9 aspect ratio។ ស្មាតហ្វូននេះ ត្រូវបានក្រុមហ៊ុនសម្រេចប្រើប្រាស់នូវបន្ទះឈីប MediaTek P22 octa-core ដែលប្រើប្រាស់នូវដំណើរការនូវ 12nm។ ដែលនេះ នេះគឺជាបន្ទះឈីបធ្លាប់មានប្រើប្រាស់នៅលើស្មាតហ្វូនលំដាប់ៗមួយចំនួនផងដែរ ។ និយាយពីសមត្ថភាពវិញ ឃើញថា Nokia 3.1 Plus ខ្លាំងគ្រាន់បើធៀបជាមួយនឹងតម្លៃប៉ុណ្ណេះ គឺវាត្រូវបានភ្ជាប់ជាមួយរ៉េមទំហំ 3GB និងមានអង្គចងចាំទំហំ 32GB អាចថែមម៉េមូរីបន្ថែមប្រភេទ microSD card ធំថែមទៀតផង។
ស្មាតហ្វូន Nokia 3.1 Plus គឺប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះនៅខាងក្រោយដែលមានទំហំ 13 មេហ្កាភិចសែល (កាមេរ៉ាគោល) និងមួយគ្រាប់ទៀតមាន 5 មេហ្កាភិចសែល (កាមេរ៉ាជំនួយ)។ កាមេរ៉ាភ្លោះនេះ ទ្រទ្រង់ជាមួយនឹងមុខងារ live bokeh ឬ Portrait mode សម្រាប់ការចាប់រូបភាពដែលមានផ្ទៃខាងក្រោយព្រាលផងដែរ។ សម្រាប់កាមេរ៉ាថត Selfies វិញនោះ ស្មាតហ្វូនថ្មីនេះ ត្រូវបានក្រុមហ៊ុនបំពាក់មកជាមួយមានទំហំ 8 មេហ្កាភិចដែល ដែលអាចថតរូបភាពច្បាស់ មិនចាញ់សិស្សច្បងធំៗនោះទេ។
សម្រាប់កម្មវិធី Software របស់ Nokia 3.1 Plus គឺជាស្មាតហ្វូនថ្មីមួយស្ថិតនៅផ្នែកនៃគម្រោងរបស់ Google‘s Android One ដែលក្រុមហ៊ុនបានសន្យាថា នឹងធ្វើការ Update ទៅលើសុវត្ថិភាពជារៀងរាល់ខែ។ សព្វថ្ងៃនេះ គឺកំពុងតែដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android Pie ចុងក្រោយបំផុត។ និយាយពីការតភ្ជាប់ទំនាក់ទំនងជាមួយនឹងឧបករណ៍ដទៃវិញ Nokia 3.1 Plus ត្រូវបានគភ្ជាប់មកជាមួយប្រព័ន្ធ 4G VoLTE, Wi-Fi 802.11 b/g/n, Bluetooth v4.1, GPS/A-GPS, រន្ធដោតការ 3.5មម និងរន្ធ micro-USB ជាដើម។
ស្មាតហ្វូននេះ អាចទ្រទ្រង់បានជាមួយស៊ីមកាតពីរ (Dual SIM) និងមានថាមពលថ្មទំហំ 3,500mAh អាចកាន់ 2 ថ្ងៃ ដែលអាចអោយលោកអ្នកប្រើប្រាស់បានពេញមួយថ្ងៃ ដោយគ្មានការបារម្ភឡើយ។ ស្មាតហ្វូននេះ ចេញលក់នៅកម្ពុជាហើយជាមួយនឹងតម្លៃ 179 ដុល្លា ដែលមានថែមជូននូវកែវទឹកក្តៅមួយផងដែរ៕