no-alternative title

OPPO F9 មានសមត្ថភាពពិសេសបំផុត គឺសាកថ្ម 5 នាទីអាចនិយាយ 2 ម៉ោងជាមួយបច្ចេកវិទ្យា VOOC Flash Charge

ប្រិយមិត្តប្រហែលជាធ្លាប់បានដឹងរួចមកហើយថា ខ្សែស្រឡាយទូរសព្ទឆ្លាតវៃ OPPO ជំនាញខ្លាំងបំផុតខាងថតរូបសែលហ្វី និងថតពេលយប់ ដែលនេះជាលក្ខណៈពិសេសមួយ ទូរសព្ទម៉ាកល្បីៗដទៃទៀត អាចនឹងមានដូចឬសមត្ថភាពប្រហាក់ប្រហែលគ្នា។ ប៉ុន្តែមានលក្ខណៈពិសេសមួយដែល OPPO បានបញ្ចូលទៅម៉ូដែល F9 ដែលធ្វើម៉ាកល្បីៗដទៃទៀត ចង់ផ្ងារជើងត្រង់បច្ចេកវិទ្យាសាកថ្មលឿន VOOC Flash Charge សាក 5 នាទី និយាយ 2 ម៉ោង។ គួរឲ្យរំលឹកផងដែរ បច្ចេកវិទ្យាសាកថ្មលឿន VOOC Flash Charge បានបំពាក់មកជាមួយត្រកូល F តាំងពី F1Plus និង F3 Plus។  

F9 មាន 4 ពណ៌ សម្រាប់ ជ្រើសរើសគឺពណ៌ខៀវ (Twilight Blue) ពណ៌ក្រហម (Sunrise Red) ពណ៌ ស្វាយ (Starry Purple) ដែលសុទ្ធតែជា ពណ៌ពេញនិយមសម្រាប់អ្នកប្រើប្រាស់ ហើយថ្មីចុងក្រោយមួយទៀត គឺបៃតងលាយស (Jade Green)។ លើសពីនេះទៅទៀត ពណ៌ថ្មីចុងក្រោយ គឺបៃតងលាយស (Jade Green) ក៏បានបង្ហាញរូបរាងយ៉ាងស្រស់ស្អាតនៅក្នុង វីឌីអូថ្មីអ្នកនាង ពេជ្រ សោភា របស់ក្រុមហ៊ុន OPPO ទៀតផង។ វីដេអូ « Lock សោរបេះដូង » មានការគាំទ្រយ៉ាងច្រើន ជាពិសេសបានជំរុញដល់ការលក់ OPPO F9 ឲ្យមានការកើនឡើង ក្នុងនោះគឺ ការលក់ចេញពណ៌មានចំនួនកំណត់  បៃតងលាយស (Jade Green) ធ្វើអោយអស់ពីស្តុកតែម្តង។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

អ្វីដែលកាន់តែពិសេសជាងនឹងទៅទៀតនោះ ដើម្បីជាកាដូតបស្នងទៅកាន់អតិថិជនសម្រាប់ឆ្នាំថ្មី ដោយរាល់ការជាវ  OPPO F9 គិតចាប់ពីថ្ងៃទី 20 ខែធ្នូ ឆ្នាំ 2018 ដល់ ថ្ងៃទី 28 ខែកុម្ភៈ ឆ្នាំ 2019 នឹងទទួលបានប័ណ្ណធានាលើអេក្រង់ដែលមានសុពលភាព 6 ខែគិតចាប់ពី ថ្ងៃ ដែលបានជាវ។ ប្រសិនបើអេក្រង់មានការបែកបាក់ ឬ ខូចខាត អតិថិជន អាច ប្រើ ប័ណ្ណធានាអេក្រង់នេះ ដើម្បីផ្លាស់ប្ដូរយកអេក្រង់ថ្មី បាន ចំនួនមួយដងដោយមិនគិតថ្លៃពី OPPO Service center។ ប៉ុន្តែបើមានការបាត់បង់នូវប័ណ្ណធានានេះ នោះ លោកអ្នកនឹងមិនអាចទទួលបាននូវអត្ថប្រយោជន៍នេះឡើយ៕

មើលមុខងារ ស្របនឹងតម្លៃសមរម្យ 339 ដុល្លារអាមេរិក OPPO F9 ចំណុចពិសេសជាច្រើនទៀតដូចជា៖

•អេក្រង់បែបដំណក់ទឹក (Water drop Screen) ទំហំ 6.3 អ៊ិង FullHD+

•រចនា ស្រោប ស៊ុមពណ៌មាស និងមានពណ៌បៃតងថ្មីដែលពណ៌នេះប្រៀបដូចជាត្បូងមរកត 

•ថាមពលថ្មទំហំធំ 3500 មីលីអំពែ

•បច្ចេកវិទ្យាសាកថ្មលឿន VOOC Flash Charge សាកថ្ម៥នាទីនិយាយ បាន 2 ម៉ោង

•បច្ចេកវិទ្យា AI Beauty 2.1 ដែលធ្វើឲ្យការថតរូបកាន់តែស្រស់ស្អាត

•បច្ចេកវិទ្យាដោះសោរដោយការ ស្គែន មុខ (Facial Unlock)

•កាមេរ៉ាមុខ ២៥ មេហ្គាភិចសែលកាមេរ៉ា ក្រោយ ១៦+២ មេហ្គាភិចសែល

•ដើរដោយ Color OS 5.2 និង ប្រព័ន្ធដំណើរការ Android 8.1 មានRam 6GB និង មេម៉ូរី 64GB។

ខ្សែស្រឡាយទូរសព្ទឆ្លាតវៃ OPPO បានហក់សន្ទុះលក់ដាច់ខ្លាំងមែនទែន នៅប៉ុន្មានឆ្នាំចុងក្រោយនេះ លើទីផ្សារអន្តរជាតិ។ ចំណែកឯក្នុងប្រទេសយើងវិញក៏មិនអន់ដែរ រហូតដល់ម៉ូដែលខ្លះដាច់ស្តុកថែមទៀតផង ដូច្នេះហើយបានជាមានពេលខ្លះ OPPO បើកការកម្ម៉ង់ទុកជាមុនរាល់ពេលចេញម៉ូដែលថ្មីៗ។ យ៉ាងណា មិញយើងចាំមើលថា OPPO នឹងមានចេញនូវម៉ូដែលថ្មីអ្វីបន្តទៀត នៅពេលឆាប់ៗខាងមុខនេះ? បន្ទាប់ពីម៉ូដែលOPPO F9 ទទួលបានការជោគជ័យរួចមកហើយ។

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន