no-alternative title

Huawei ចាប់ផ្តើមដាក់អោយកុម្ម៉ង់ទុកមុននូវស្មាតហ្វូនស៊េរីថ្មី Huawei A7 ក្នុងប្រទេសកម្ពុជាហើយ មានតម្លៃត្រឹម $189 ប៉ុណ្ណោះ

ក្រោយពីបានជូនដំណឹងថា នឹងមានស្មាតហ្វូន Huawei A7 ប៉ុន្មានថ្ងៃមក ថ្ងៃនេះ ក្រុមហ៊ុន បានបង្ហាញវត្តមានស្មាតហ្វូន Huawei អេ 7 នៅក្នុងទីផ្សារស្មាតហ្វូនប្រទេសកម្ពុជាហើយ ជាមួយនឹងម្លៃត្រឹមតែ $189 ប៉ុណ្ណោះ ដែលស្មាតហ្វូននេះ ជាជម្រើសដ៏ល្អឥតខ្ចោះប្រចាំឆ្នាំសម្រាប់ស្មាតហ្វូនលំដាប់ថវិកា។ Huawei អេ 7 ត្រូវបានរចនាឡើងយ៉ាងផ្ចិតផ្ចង់ ដោយមានរូបរាងទាក់ទាញ ភ្លឺរលោងចែងចាំង ទាន់សម័យ អេក្រង់ធំ 6.26 អ៊ីញ HD+ (720x1520 pixels) Dewdrop Huawei Full View Display, 19:9 ratio អេក្រង់ធំផ្ទៃលាតរហូតដល់ 86.7% និង អេក្រង់ប្រភេទដំណក់ទឹកគាប់ចិត្តយុវវ័យ។ 

ស្មាតហ្វូនអេ 7 បំពាក់ដោយកាមេរ៉ាមុខធំទំហំ16MP ជាមួយបច្ចេកវិទ្យា AI និងកាមេរ៉ាក្រោយភ្លោះ ទំហំ13MP+ 2MP។ បើនិយាយពីកំរិត Aperture វិញ ស្មាតហ្វូននេះមានកម្រិត Aperture F/1.8 អាចចាប់យកកំរិតពន្លឺបានកាន់តែខ្លាំង ដែលធ្វើឲ្យការថតរូបនៅកន្លែងមានពន្លឺតិច មានគុណភាពល្អប្រសើរ។ លើសពីនេះទៅទៀត កាមេរ៉ាដ៏ឆ្លាតវៃរបស់ស្មាតហ្វូននេះ បំពាក់ដោយបច្ចេកវិទ្យាAI Photography ដែលការថតរូបរបស់អ្នកកាន់តែមានភាពទាក់ទាញ ដោយសារវាមានសមត្ថភាពស្គាល់ 22 ប្លង់ខុសៗគ្នា និងបច្ចេកវិទ្យា AI Beauty កែទម្រង់ស្បែកតាមការចូលចិត្ត និងមិនចាំបាច់កែច្រើន។ សម្រាប់ការថតរូបពេលយប់ ស្មាតហ្វូនម៉ូដែលនេះអាចជាជម្រើសដ៏ល្អដោយសារតែវាមានមុខងារ Smart Low-light Photography ដែលកាមេរ៉ានេះស្គាល់ប្លង់រូបភាពដែលមានពន្លឺទាបដោយស្វ័យប្រវត្តិនិងរូបភាពដែលមានគុណភាព។ រីឯការ ថតរូបក្នុងប្លង់ដែលកុងពន្លឺ អ្នកលែងបារម្ភទៀតហើយ ដោយវាមានមុខងារ Smart Back-lighting photography នឹងដំណើរការមុខងារ HDR ដោយស្វ័យប្រវត្តិទាំងចំពោះការថតទាំងនៅលើកាមេរ៉ាមុខនិងកាមេរ៉ាក្រោយ។ សមត្ថភាពក្នុងការថតរូបព្រាលផ្ទៃខាងក្រោយ របស់ស្មាតហ្វូន អេ 7 ក៏មិនចាញ់ស្មាតហ្វូនដទៃប៉ុន្មានដែរ ដែលអ្នកអាចថតរូបជាមួយមុខងារនេះ បានយ៉ាងប្រសើរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ថាមពលថ្ម ទំហំ 4000mAh អាចបំពេញតំរូវការក្នុងការប្រើប្រាស់ស្មាតហ្វូនរបស់អ្នកបានពេញមួយថ្ងៃដោយមិន បារម្ភរឿងសាកថ្មទៀតឡើយ ប្រសិនបើអ្នកប្រើទូទៅវិញអាចប្រើបានរហូតដល់ពីរថ្ងៃ។ គួរបញ្ជាក់ផងដែរថា ស្មាតហ្វូននេះដំណើរការដោយអង្គផ្ទុកទិន្ន័យ (ROM) 32 GB និង អង្គចងចាំ ( RAM) 3 GB អង្គផ្ទុកទន្និន័យបន្ថែម 512GB ជាមួយនឹង CPU Qualcomm® Snapdragon™ 450, 14nm* Processor, GPU: 8×A53 Cortex @ 1.8 GHz ដែលជួយអោយដំណើរការរលូនក្នុងការលេងហ្គេម រីករាយគ្មានដែនកំណត់ជាមួយបណ្តាញសង្គម និង មើល Youtube គ្មានទាក់ និងពេញភ្នែកគ្មានដែនកំណត់ រួមទាំងបច្ចេកវិទ្យាបន្ទន់ពន្លឺការពារភ្នែក  និងស្គេនមុខដោះសោរបានលឿនទាន់ចិត្ត។

ស្មាតហ្វូននេះមានលក្ខណៈពិសេសជាច្រើន គួរឲ្យចាប់អារម្មណ៍ក្នុងចំណោមស្មាតហ្វូនលំដាប់ថវិកា ដែលអ្នកមិនគួរមើលរំលងឡើយ ដោយសារវាមានការប្រកួតប្រជែងទាំងតម្លៃ និងគុណភាព។ Huawei អេ 7 មានជម្រើសទាន់សម័យពីរពណ៍គឺពណ៍ខ្មៅ ( Midnight Black) និងពណ៍ខៀវ ( Aurora Blue) ដែលអ្នកអាចធ្វើការកម្មង់ទិញទុកចាប់ពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃ 25 ខែមករា នៅតាមបណ្តាហាងលក់ទូរស័ព្ទដៃគូដែលមានស្លាកសញ្ញា Huawei នៅ  ទូទាំងប្រទេសក្នុងតម្លៃត្រឹមតែ $189 ជាមួយការថែម Bluetooth speaker ដ៌ស្រស់ស្អាតគួរអោយស្រឡាញ់ចាក់តន្រ្តីយ៉ាងពិរោះមានតម្លៃប្រមាណ 29 ដុល្លារដោយឥតគិតថ្លៃ។ 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន