no-alternative title

LG TWIN WASH គឺជាម៉ាស៊ីនបោកគក់ភ្លោះ ដែលបំពាក់ដោយបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់នៅក្នុងឧស្សាហកម្មបោកគក់

កាលពីលេខមុន Electronic World បានជម្រាបត្រួសៗរួចមកហើយ អំពីម៉ាស៊ីនបោកគក់សម្លៀកបំពាក់ទំនើប LG TwinWash (ម៉ាស៊ីនភ្លោះ) ដែលបំពាក់ដោយបច្ចេកវិទ្យាទំនើប និងចុងក្រោយគេបង្អស់ក្នុងឧស្សាហកម្មបោកគក់។ ថ្ងៃនេះ Electronic World នឹងបង្ហាញអំពីលក្ខណៈសម្បត្តិលំអិត របស់ម៉ាស៊ីនបោកសម្លៀកបំពាក់ LG zwinWash នេះមកជម្រាបជូនប្រិយមិត្តអោយជ្រាបកាន់តែច្បាស់ថាតើ LG TwinWash សាកសមជាម៉ាស៊ីនដែលទទួលបានគាំទ្រពីសំណាក់អ្នកប្រើប្រាស់យ៉ាងណានោះ សូមអញ្ជើញតាមដានដូចខាងក្រោម៖

1. Brand New Ergonomic Design៖ 

រូបភាពពាណិជ្ជកម្ម
no-alternative title

- LG TwinWashមានរាងតូចល្មម ដែលងាយស្រួលក្នុងការទុកដាក់ក្នុងគេហដ្ឋាន។ ការរចនាម៉ូតថ្មី ងាយស្រួលទាំងការបើកបិទ មានសន្ទះកញ្ចក់មកជាមួយដែលអាចមើលឃើញការបោកគក់ខាងក្នុង។ កន្លែងដាក់សំលៀកបំពាក់ ហើយកន្លែងដាក់ទឹកសាប៊ូ និងទឹកក្រអូបក៏កាន់តែធំ និងងាយស្រួលជាងមុន ។ 

- Separate Wash៖ អាចបោកសំលៀកបំពាក់ដាច់ដោយឡែកពីគ្នា ដោយដាក់អោយដំណើរការក្នុងពេលតែមួយ (ខ្លាចចូលពណ៌គ្នា មិនបាច់ពិបាកបោក២ ទៅ៣ដង)

- Time Saving៖ ចំណេញពេលវេលាច្រើនជាងមុន (ការបោកគក់ប្រើពេលតិច និងមិនបាច់ហត់មកចុចបញ្ជាដោយផ្ទាល់)

2. TurboWash 20

- ជាបច្ចេកវិទ្យាទំនើបចុងក្រោយបំផុត ដែលលាងសម្អាតបានស្អាតល្អ និងមិនធ្វើអោយខូចសាច់ក្រណាត់។ 

- ទាំងមុខងារ Twin Spray + Atomizing Spray អាចសន្សំពេលវេលាបោកគក់បានដល់ទៅ ៣០នាទីសម្រាប់ការបោកគក់ម្តងៗ។ 

3. TrueSteam

- មុខងារនេះ អាចកម្ចាត់មេរោគបាក់តេរីពីសំលៀកបំពាក់បានរហូតដល់ ៩៩% និងកំចាត់ស្នាមប្រលាក់ ជ្រីវជ្រួញលើសម្លៀកបំពាក់ក្នុងរយៈពេល 20នាទី។

4. Inverter Direct Drive

LG TwinWash បំពាក់ដោយប្រព័ន្ធម៉ូទ័រ Inverter Direct Drive (មិនប្រើខ្សែពាន) ដែលមានរំញ័រតិច និងសម្លេងស្ងាត់ល្អ មានប្រសិទ្ធិភាពទ្វេរដង ដែលធ្វើអោយកាន់តែប្រសើរឡើងក្នុងការបោកគក់ និងសន្សំសំចៃថាមពលអគ្គិសនី ព្រមទាំងមានការធានារយៈពេល 10 ឆ្នាំ។

5. Motions Direct Drive 

បង្វិលសម្អាតសាច់ក្រណាត់បាន 6 ចលនាផ្សេងគ្នា ដូចជាបង្វិលចុះឡើង ស្រាយក្រណាត់មិនអោយរមូលចូលគ្នា សម្អាតក្អែលដែលមាននៅខាងក្នុង ក្រវីក្រណាត់ថ្នមៗ បន្ថែមកម្លាំងបោកគក់ និងច្រោះយកសាប៊ូចេញ។ លោកអ្នកក៏អាចប្រើប្រាស់មុខងារ Auto Pre-Wash ដែលជាមុខងារពិសេសសម្អាតស្នាមប្រឡាក់លើសម្លៀកបំពាក់ដោយមិនចាំបាច់ប្រើសាប៊ូ។

6. មុងងារថ្មី Smart ThinQ 

- Smart ThinQ្: ទំនើបឆ្លាតវ័យ ដែលលោកអ្នកអាចគ្រប់គ្រងវាតាមរយៈពាក្យបញ្ជាសម្លេង ឬតាមរយៈកម្មវិធីទូរស័ព្ទដៃរបស់អ្នក (Smart Phone)។ វាមានសមត្ថភាពអាចលោកអ្នកអាចធ្វើការបញ្ជារអោយដំណើរការបោកគក់ បិទបើកប្រព័ន្ធភ្លើងជាដើម ពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា បើទោះជាលោកអ្នកកំពុងនៅកន្លែងធ្វើការ កំពុងដើរផ្សារ ឬធ្វើកិច្ចការងារផ្សេងៗនៅខាងក្រៅផ្ទះ ក៏ការបោកគក់សម្លៀកបំពាក់លោកអ្នកនៅតែដំណើរការ និងបញ្ជប់រួចរាល់តាំពេលវេលាដែលអ្នកចង់បាន។

- Smart Diagnosis:  លោកអ្នកអាចដឹងពីបញ្ហាផ្សេងៗរបស់ម៉ាស៊ីនភ្លាមៗ ដែលនឹងបង្ហាញលើទូរស័ព្ទដៃ ដោយមិនចាំបាច់រង់ចាំអ្នកបច្ចេកទេសមកត្រូតពិនិត្យ។ រាល់មានបញ្ហាអ្វីវានឹងធ្វើការជួសជុលដោយខ្លួនឯងដោយមិនបាច់ខលទៅជាងជួសជុលមកត្រួតពិនិត្យ គឺវានឹងបញ្ជាក់ប្រាប់ពីបញ្ហាភ្លាមៗនៅក្នុងកម្មវិធីទូរស័ព្ទដៃតែម្តង។ ពិតជាពិសេសណាស់សម្រាប់ម៉ាស៊ីនបោកសម្លៀកបំពាក់ LG TwinWash នេះ និងពិតជាសាកសមសម្រាប់គ្រួសារទាន់សម័យដែលធ្វើអោយជីវិតវិវត្តន៍ទៅរកភាពកាន់តែប្រសើរ។

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន