no-alternative title

MSI PS63 ត្រូវបានច្នៃប្រឌិតជាមួយរចនាបថថ្មីសម្រាប់បំពេញតម្រូវការមនុស្សគ្រប់គ្នាដែលនិយមចូលចិត្តធ្វើការងារច្រើនកន្លែង

ដើម្បីជាការឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់ជុំវិញពិភបលោក MSI ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេនៅលើពិភពលោក បានបញ្ចេញនូវកុំព្យូទ័រស៊េរីថ្មី PS63 Modern ជំនាន់ថ្មី ត្រូវបានច្នៃប្រឌិតជាមួយរចនាបថថ្មី ពីសេសបំផុតសម្រាប់គ្រប់គ្នាដែលនិយមចូលចិត្តធ្វើការងារច្រើនកន្លែង។ ម៉ាស៊ីនថ្មីនេះ គឺមានភាពទាក់ទាញ និងមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីអ្នកទស្សនាជាច្រើន ដោយសារតែម៉ាស៊ីនថ្មីនេះ គឺមានរូបរាងតូចស្រស់ស្អាត និងមានកម្លាំងខ្លាំងក្លាក្នុងការប្រើប្រាស់បំផុត។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

MSI PS63 គឺ កុំព្យូទ័រស៊េរីថ្មី ដែលមានរូបរាង និងសមត្ថភាពខ្ពស់សាកសមបំផុតសម្រាប់អ្នកសារព័ត៌មាន និងអ្នកដែលចង់អភិវឌ្ឍទៅលើអាជីវកម្ម និងការបង្កើតនូវមាតិកាជាច្រើន ហើយក៏ជាកុំព្យូទ័រ ដែលមានរូបរាងតូចច្រឡឹងនេះគឺផ្តល់នូវសេរីភាពសម្រាប់អ្នកប្រើប្រាស់ជាច្រើនក្នុងការបញ្ចេញនូវគំនិតយ៉ាងអស្ចារ្យ និងការរកអោយឃើញនូវអាថ៌កំបាំងថ្មីនៃភាពច្នៃប្រឌិតនោះ។ យោងតាមប្រសាសន៍របស់លោក Derek Chen ដែលជាអ្នកដឹកនាំទីផ្សាររបស់ក្រុមហ៊ុន MSI NoteBook បាននិយាយថា “វត្តមានបច្ចេកវិទ្យា cutting-edge technology ថ្មីនេះ គឺអាចបង្កើតនូវមាតិកាដ៏អស្ចារ្យបំផុត។ លោកបានបញ្ជាក់ថា កុំព្យូទ័រ PS63 គឺតំណាងអោយការរុករក និងការជម្រុញទឹកចិត្ត ហើយនិងភាពច្នៃប្រឌិតគ្មានដែនកំណត់។ 

ក្រុមហ៊ុន MSI បានសហការជាមួយនឹងក្រុមហ៊ុន Discovery Channel ដែលជាក្រុមហ៊ុននាំមុខគេនៅលើសកលលោកសម្រាប់ការជម្រុញទឹកចិត្ត និងភាពច្នៃប្រឌិតទៅលើមាតិកាដ៏អស្ចារ្យនោះ។” សម្រាប់ឆ្នាំ 2019 នេះ គឺពិតជាកិត្តិយសមែនទែនដែលក្រុមហ៊ុន MSI ចាប់ដៃគូជាមួយនឹង Discovery Channel នោះអ្នកប្រើប្រាស់ជាច្រើននឹងទទួលកាដូដ៏ច្រើនសន្ធឹកសន្ធាប់ជាមួយនឹងកាដូជាច្រើនសម្រាប់ការទិញមួយលើកៗ។

កុំព្យូទ័រស៊េរីថ្មី PS63 នេះ នឹងនាំលោកអ្នកទៅកាន់ភាពចល័តកម្រិតមួយទៀត។ ជាមួយនឹងអេក្រង់ទំហំ 15.6-inch IPS-level display នេះ គឺត្រូវបានភ្ជាប់ជាមួយនឹងគែមព័ទ្ធជុំវិញអេក្រង់ស្តើង ហើយវាមានតួខ្លួនតូចច្រឡឹង ហើយវាក៏ភ្ជាប់ជាមួយនឹងលក្ខណៈសម្បត្តិពិសេសៗជាច្រើនទៀត។ វាមានទំងន់ 1.65 kg និងកម្រាស់ស្តើងត្រឹមតែ 15.9 mm ។ សព្វថ្ងៃនេះ អ្នកប្រើប្រាស់ជាច្រើនចូលចិត្តការធ្វើកិច្ចការងារពេញមួយថ្ងៃដែលអាចចល័តបាន ហើយវាអាចប្រើប្រាស់បានដល់ទៅ ១៦ ម៉ោង និងបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿន Qualcomm Quick Charge 3.0 ថែមទៀត។ កុំព្យូទ័រនេះ មិនត្រឹមតែអាចប្រើប្រាស់បានពេញមួយថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែវាក៏ទ្រទ្រង់នូវការបញ្ចូលថាមពលថ្មបានយ៉ាងងាយស្រួលបំផុត។ កុំព្យូទ័រ PS63 នេះងាយស្រួលកាន់យកតាមខ្លួនបានគ្រប់ទីកន្លែង។

សម្រាប់កុំព្យូទ័រដ៏ទាន់សម័យនេះគឺមានភាពច្នៃប្រឌិតបំផុតដែលមានភ្ជាប់ជាមួយនឹងលក្ខណៈសម្បត្តិពិសេសៗជាច្រើន។ វាប្រើប្រាស់ជាមួយនឹងបន្ទះឈីប Intel® Core i7 ជំនាន់ទី 8 និងក្រាហ្វិកកាត NVIDIA GeForce RTX ហើយវាពិតជាមានកម្លាំងខ្លាំងក្លាបំផុតនៅក្នុងការបំពេញការងារនៅលើ Multitasking និងការ Render ក្រាហ្វិកថែមទៀត។ បច្ចេកវិទ្យាផ្តាច់មុខ Cooler Boost 3 របស់ក្រុមហ៊ុន MSI ល្អបំផុតក្នុងការកាត់បន្ថយទៅលើសីតុណ្ហភាពដែលធ្វើឱ្យកុំព្យូទ័រនេះមិនកើនឡើងកម្តៅនោះទេ។ កុំព្យូទ័រនេះមានគែមស្តើងនៅលើអេក្រង់ ហើយ PS63 មានអេក្រង់ធំក្នុងការទស្សនាជាមួយនឹងបទពិសោធន៍ដ៏អស្ចារ្យបំផុតដែលមិនធ្លាប់មានពីមុនមកនោះទេ។ វាក៏មានការបន្ថែមនូវ Touchpad ដែលងាយស្រួលបំផុតក្នុងការប្រើប្រាស់ជាមួយនឹងភាពរលូនហើយវាក៏ទ្រទ្រង់នូវការប្រើប្រាស់ម្រាមដៃច្រើនក្នុងពេលតែមួយថែមទៀត។ កុំព្យូទ័រ PS63 មិនត្រឹមតែមានកម្លាំងខ្លាំងក្នុងការប្រើប្រាស់នោះទេ ប៉ុន្តែវាមានរូបរាងគួរអោយស្រឡាញ់ថែមទៀត។

នេះ គឺជាប្រភេទម៉ូដែល Prestige series ដ៏ស្រស់ស្អាតប្រណិតបំផុតសម្រាប់អ្នកដែលចង់បង្កើតនូវមាតិកា និងជីវិតរស់នៅកាន់តែទាន់សម័យដោយសារតែកុំព្យូទ័រនេះមានរូបរាងតូចច្រឡឹងស្រស់ស្អាត និងមានសមត្ថភាពខ្លាំងក្លាបំផុតនោះ។ កុំព្យូទ័រ PS63 Modern ពិតជាអស្ចារ្យខ្លាំងមែនទែន។ នៅក្នុងការផ្តល់នូវបច្ចេកវិទ្យាកាន់តែអស្ចារ្យសម្រាប់អ្នកបង្កើតមាតិកាទាំងអស់នោះ ក្រុមហ៊ុន MSI ក៏បង្ហាញនូវ P65 Creator ជាមួយនឹងអេក្រង់ 4K HDR panel ដែលមានពណ៌ពន្លឺច្បាស់គ្មានគូប្រៀបនោះទេ។ វាក៏មានកម្មវិធីថ្មី software “Creator Center” សម្រាប់ការបង្កើតនូវមាតិកាដ៏អស្ចារ្យជាច្រើនទៀតទៅតាមតម្រូវការរបស់អ្នក។ សម្រាប់ System របស់អ្នកក៏អាចកែប្រែនៅក្នុង Windows settings បានថែមទៀត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន