no-alternative title

កាន់តែពិសេស Galaxy A7 កាមេរ៉ាបីគ្រាប់ បញ្ចុះតម្លៃពិសេសត្រឹមតែ $329 ថែមទាំងមានកាដូទៀត! តោះៗចាំអង្កាល់ទៀត!

អត់ទាន់មានស្មាតហ្វូន Galax A7 ប្រើមែនទេ? ចឹងនៅឯអង់អីទៀត! ទាន់មានប្រម៉ូសិនពិសេស តោះទិញម្នាក់មួយទៅ! Galaxy A7 មានពណ៌ស្រស់ស្អាតខប់ៗ រូបរាងវិញ ពិតជាសក្តិសមសម្រាប់យុវវ័យសម័យទំនើបក្នុងសតវត្ស៍ទី 21នេះណាស់។ បើនិយាយពីសមត្ថភាព គឺសាហាវកប់! មានស្មាតហ្វូនមួយនេះនៅក្នុងដៃ ប្រៀបបាននឹងមានកាមេរ៉ាមួយចឹងដែរ ធ្វើឲ្យការថតរូបរបស់អ្នក ដូចជាអ្នកជំនាញ។ លោកអ្នកចង់លេងហ្គេមអីក៏បាន ចង់ថតរូបស្ទីលអីក៏បានគឺឡូយខប់ៗតែម្តង!

រូបភាពពាណិជ្ជកម្ម
no-alternative title

ដើម្បីជាការតបស្នងសម្រាប់អតិថិជនក៏ដូចជាឱកាសអបអរពិធីចូលឆ្នាំប្រពៃណីចិនខាងមុខនេះ ក្រុមហ៊ុង សាមសុង ផ្តល់ជូននូវការបញ្ចុះតម្លៃយ៉ាងពិសេស $345 មកត្រឹមតែ $329 រួមជាមួយនឹងការថែមជូន Samsung Power Bank ទំហំ 10,000mAh ភ្លាម! នេះ គឺជាតម្លៃល្អឥតខ្ចោះមិនធ្លាប់មាន និងចំណេញស្រួលៗថែមទៀត។ កម្មវិធីដ៏ពិសេសនេះគឺចាប់ពីថ្ងៃនេះដល់ថ្ងៃទី 28 កុម្ភៈ ឆ្នាំ 2019 តែប៉ុណ្ណោះ!  បន្ទាប់ពីលោកអ្នកបានអានពីសមត្ថភាពរបស់ Galaxy A7 ក្រោមហើយ លោកអ្នកនឹងលែងមានការរារែងចិត្តទៀតហើយ។  Galaxy A7 មានការរចនារូបរាង គឺថាឡួយខប់តែម្តង និងផ្ចិតផ្ចង់បំផុត មានពណ៌ភ្លឺរលោងចែងចាំងនឹងទាន់សម័យតែម្តង! ប្រព័ន្ធស្កេនក្រយ៉ៅដៃ (Fingerprint Scanner) របស់ Galaxy A7 នេះគឺស្ថិតនៅចំហៀងផ្នែកខាងស្តាំងាយស្រួលក្នុងការកាន់ និងការស្កេនក្រយ៉ៅដៃបានលឿន រហ័សទាន់ចិត្ត និងសុវត្ថិភាពបំផុត។ 

Galaxy A7 ប្រើប្រាស់នូវកញ្ចក់ 2.5D នៅផ្នែកខាងក្រោយរឹងមាំក្នុងការប្រើប្រាស់ និងមិនងាយឆ្កូតនោះទេ។ Galaxy A7 មានថាមពលថ្មទំហំ 3300mAh ប្រើប្រាស់បានយូរអាចចាក់តន្រ្តីបានដល់ទៅ 48 ម៉ោង រ៉េម 4GB និងម៉េមូរី 64GB ហើយអាចបន្ថែមនូវ microSD ទំហំដល់ទៅ 512GB ថែមទៀត។ វាប្រើប្រាស់នូវប្រព័ន្ធសំលេង Dolby Atmos គុណភាពសំលេងដូចចាក់បញ្ចាំងនៅក្នុងរោងកុន។ Galaxy A7 មានជម្រើស ៣ ពណ៌ទាន់សម័យទាក់ទាញខ្លាំងគឺពណ៌ខៀវ មាស និងខ្មៅ។ 

ស្មាតហ្វូននេះមានអេក្រង់ស្ទីលថ្មីធំលាតកប់គែម 6.0” FHD+ Super AMOLED Infinity Display កាមេរ៉ាខាងក្រោយ 3 គ្រាប់ថតរូបភាពរស់រវើក ពន្លឺច្បាស់ត្រជាក់ភ្នែក៖ 5MP (f2.2) ជាប្រភេទ Depth Camera សម្រាប់ថតផ្ទៃខាងក្រោយព្រាលដាច់ស្អាតបំផុតជាមួយនឹងមុខងារ Live Focus, 24MP F1.7 ជាប្រភេទ Main Camera មានសមត្ថភាពនៅក្នុងការថតរូបភាពបានច្បាស់ស្រស់ស្អាត និងប្លង់នៅទីងងឹត និង 8MP ជាប្រភេទ Ultra-Wide មានមុខងារថតប្លង់ទូលាយដល់ទៅ 120 ដឺក្រេដែលអ្នកនឹងទទួលបាននូវរូបភាពដ៏ស្រស់ស្អាតពេញចិត្តតែម្តង រួមជាមួយកាមេរ៉ាមុខ  24MP F2.0 សម្រាប់ថតរូបភាពស៊ែលហ្វី (Selfie) ស្រស់ស្អាត ខ្យូតៗដោយមិនចាំបាច់កែច្រើនទេ។ 

មិនថាលោកអ្នកទៅដើរលេងកន្លែងណានោះទេ អ្នកគ្រាន់តែយក Galaxy A7 តាមខ្លួន ហើយថតស្ទីលអីក៏បានគឺថាឡូយស្អាតពេញចិត្តហ្មង! សូមកុំឲ្យឱកាសដ៏ល្អ នេះកន្លងហួសអោយសោះ។  សូមអញ្ចើញមកកាន់សាខានិងដេប៉ូចែកចាយរបស់ក្រុមហ៊ុនសាមសុងណាមួយដែលនៅជិតលោកអ្នកបំផុតឬអាចទំនាក់ទំនងមកកាន់លេខ 1800 20 3232** លក្ខខណ្ឌផ្សេងៗត្រូវអនុវត្ត

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន