no-alternative title

HERO H13 រូបរាងស្រស់ឆើតឆាយ កាមេរ៉ាភ្លោះទាន់សម័យ ពណ៌ទាក់ទាញចិត្តយុវវ័យ

ការប្រកួតប្រជែងទីផ្សារកាន់តែខ្លាំងធ្វើអោយក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនខិតខំស្រាវជ្រាវរកបច្ចេកវិទ្យាថ្មីៗជាច្រើន និងការរចនារូបរាងយ៉ាងល្អឥតខ្ចោះសម្រាប់ស្មាតហ្វូនរបស់ខ្លួន។ ជាក់ស្តែង ក្រុមហ៊ុន CAMFONE ថ្មីត្បិតតែធ្វើការប្រកួតប្រជែងទីផ្សារស្មាតហ្វូនក្រោយគេពិតមែននៅក្នុងប្រទេសកម្ពុជានោះ ប៉ុន្តែសន្ទុះនៃអ្នកគាំទ្ររបស់ក្រុមហ៊ុននេះ គឺច្រើនមិនធម្មតានោះទេ។ នេះជាហេតុដែលធ្វើអោយក្រុមហ៊ុន CAMFONE បន្តបញ្ចេញនូវស្មាតហ្វូនជាច្រើនស៊េរីនៅលើទីផ្សារ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ឥឡូវនេះ ក្រុមហ៊ុន CAMFONE ក៏នាំយកនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនគឺ HERO H13 ដែលមានរូបរាងស្រស់ឆើតឆាយ តម្លៃសមរម្យត្រឹមតែ 78 ដុល្លា ជាមួយនឹងការថែមជូននូវកាដូជាច្រើនរួមមានដូចជា case រួមនិងកង្ហា ហើយនិងការធានាជូនរយៈពេលដល់ទៅ 14 ខែទៀតផង។ HERO H13 មានអេក្រង់ធំទំហំ 5.34’’ HD Full View ច្បាស់ក្នុងការទស្សនាទៅលើរូបភាព វីដេអូ ហ្គេម និងការកម្សាន្តជាច្រើនទៀត។  ស្មាតហ្វូននេះ មានរ៉េមទំហំ 1GB ម៉េមូរីក្នុងម៉ាស៊ីនទំហំ 8GB (អាចបន្ថែមម៉េមូរីខាងក្រៅទំហំដល់ទៅ 64GB) បន្ទះឈីប Quad Core 1.3GHz ថាមពលថ្ម 2800mAh និងប្រព័ន្ធប្រតិបត្តិការAndroid Oreo 8.1 (Go Edition) ដែលនាំយកនូវមុខងារថ្មីៗជាច្រើនសម្រាប់ការប្រើប្រាស់របស់អ្នក។

ស្មាតហ្វូន HERO H13 ភ្ជាប់ជាមួយនឹងប្រព័ន្ធកាមេរ៉ាភ្លោះទំហំ 13MP+2MP ផ្តល់នូវសេរីភាពពេញលេញក្នុងការថតរូប ថតតាមចំណង់ចំណូលចិត្ត ម៉ាស្អាត ម៉ាកប់ម៉ង់! ចំណែកកាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះវិញគឺមានទំហំ 8MP ដែលភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាស្កេនមុខដោះសោរ (Face ID) លឿនក្នុងការប្រើប្រាស់។ ស្មាតហ្វូន នេះប្រើប្រាស់ស៊ីមពីរជាមួយនឹងបច្ចេកវិទ្យាអ៊ីនធឺណិត 4G VoLTE ដែលផ្តល់នូវការប្រើប្រាស់ល្បឿនលឿនថែមទៀត។ ស្មាតហ្វូននេះមាន 3 ពណ៌សម្រាប់ធ្វើការជ្រើសរើសសក្តិសមទៅតាមចិត្តរបស់អ្នក៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន