no-alternative title

ZenFone Max Pro (M2) កម្លាំងខ្លាំងក្លាជាងមុន ថាមពលថ្មធំជាងមុន បទពិសោធន៍នៃការប្រើប្រាស់អស្ចារ្យជាងមុន

ថ្មីៗនេះ ក្រុមហ៊ុន Asus បានបញ្ចេញនូវអាវុធថ្មីរបស់ខ្លួនចូលទៅក្នុងទីផ្សារដែលមានឈ្មោះហៅថា ZenFone Max Pro (M2) ដែលស្មាតហ្វូនដ៏ស្រស់ស្អាតនេះ មានរូបរាងទាក់ទាញ ហើយថែមទាំងប្រើប្រាស់នូវបន្ទះឈីប Snapdragon 660 Mobile Platform ដើម្បីបំពេញនូវតម្រូវការរបស់អ្នកប្រើប្រាស់ថែមទៀត។ ថាមពលថ្មរបស់គឺធំមែនទែនដល់ទៅ 5000mAh ដែលល្អឥតខ្ចោះក្នុងការលេងហ្គេម ការកម្សាន្ត ការទស្សនាវីដេអូគ្មានដែនកំណត់ ហើយវាថែមទាំងការពារដោយកញ្ចក់ប្រភេទ Corning® Gorilla® Glass 6 នៅខាងមុខថែមទៀត។ 

អ្វីដែលកាន់តែពិសេសជាងនេះទៀតនោះ ស្មាតហ្វូននេះប្រើប្រាស់នូវបច្ចេកវិទ្យា AI ទៅលើប្រព័ន្ធកាមេរ៉ាភ្លោះខាងក្រោយជាមួយនឹងសេនស័រនៃកាមេរ៉ាគោល Sony® ដើម្បីធ្វើអោយគ្រប់រូបភាពដែលថតចេញពីស្មាតហ្វូននេះគឺស្រស់ស្អាត និងជាការចងចាំមួយដែលមិនអាចបំភ្លេចបាននោះទេ។ កាមេរ៉ាភ្លោះរបស់ស្មាតហ្វូននេះអាចផ្តិតរូបភាពបានច្បាស់មិនថាយប់ ឬថ្ងៃ ឬរូបភាពផ្តេក ឬរូបភាពបញ្ឈរគឺស្រស់ស្អាតលេចធ្លោតែម្តង។ ស្មាតហ្វូន ZenFone Max Pro M2 នេះធន់ក្នុងការប្រើប្រាស់ ហើយវាគឺជាដៃគូយ៉ាងល្អបំផុតដែលអ្នកអាចធ្វើដំណើររួមគ្នាបានគ្រប់ពេលវេលា។

រូបភាពពាណិជ្ជកម្ម
no-alternative title

-កម្លាំងម៉ាស៊ីនខ្លាំងក្លាសម្រេចគោលដៅរបស់អ្នក

ZenFone Max Pro M2 បំពាក់នូវបន្ទះឈីបស៊េរីថ្មី  Snapdragon 660 Mobile Platform ជាមួយនឹងបច្ចេកវិទ្យា Qualcomm AI Engine ដែលពង្រឹងល្បឿននៃបន្ទះឈីបលឿនជាងមុន 11% ល្បឿនក្រាហ្វិកកាតលឿនជាងមុន ៣៣% ហើយវាថែមទាំងផ្តល់នូវការដំណើរការយ៉ាងរលូន ការឆ្លើយតបបានឆាប់រហ័ស និងការប្រើប្រាស់កាន់តែមានប្រសិទ្ធិភាពបំផុត។ ស្មាតហ្វូន ZenFone Max Pro នេះមានរ៉េមទំហំ 6GB និងផ្តល់នូវបទពិសោធន៍នៃការប្រើប្រាស់កាន់តែអស្ចារ្យសម្រាប់ការលេងហ្គេមដែលមានក្រាហ្វិកធំៗ ការប្រើប្រាស់មុខងារ Multitasking និងការសម្រេចនូវការងារជាច្រើនដែលអ្នកចង់បានថែមទៀត។ 

-ថាមពលថ្មខ្លាំងធន់នឹងការប្រើប្រាស់បានយូរបំផុត

ស្មាតហ្វូនស៊េរីថ្មីនេះមើលទៅតូចមែនពិត ប៉ុន្តែផ្នែកខាងក្នុងរបស់វាពិតជាមានអានុភាពខ្លាំងក្លាបំផុត។ ស្មាតហ្វូននេះប្រើប្រាស់ជាមួយនឹងថាមពលថ្មទំហំ 5000mAh ដែលធ្វើអោយការប្រើប្រាស់កិច្ចការងារប្រចាំថ្ងៃរបស់អ្នកកាន់តែយូរដូចជាការទស្សនាខ្សែភាពយន្ត ឬការចូលឆែកមើលអ៊ីនធឺណិត ឬការនិយាយទូរស័ព្ទជាដើម។ ជាមួយនឹងស្មាតហ្វូន ZenFone Max Pro អ្នកអាចគ្រប់គ្រងទៅលើពេលវេលារបស់អ្នកកាន់តែមានប្រសិទ្ធិភាពខ្ពស់បំផុត។

-កាមេរ៉ាបច្ចេកវិទ្យា AI ផ្តល់ភាពឆ្លាតវៃបំផុតក្នុងការថតរូប

ជាមួយនឹងបច្ចេកវិទ្យា AI នៃប្រព័ន្ធកាមេរ៉ាភ្លោះរបស់ ZenFone Max Pro M2 នេះពិតជាអស្ចារ្យបំផុតនៅក្នុងការប្រើប្រាស់។ កាមេរ៉ានេះប្រើប្រាស់នូវបច្ចេកវិទ្យាឆ្លាតវៃ AI Scene Detection កម្រិតខ្ពស់ដែលអ្នកអាចធ្វើការផ្តោតទៅលើវត្ថុអ្វីមួយ និងទទួលបានលទ្ធផលល្អបំផុតគ្រប់ពេលវេលាតែម្តង។ ស្មាតហ្វូនស៊េរីថ្មី ZenFone Max Pro ផ្តល់នូវបដិវត្តន៍ថ្មីសម្រាប់ការថតរូបភាពកាន់តែសម្បូរបែប កាន់តែងាយស្រួល កាន់តែឆ្លាតវៃ ហើយអាចចែករំលែករូបភាពដ៏អស្ចារ្យនេះទៅកាន់ពិភពលោកថែមទៀតផង។ ស្មាតហ្វូននេះមានមុខងារ 13 Modes សម្រាប់ការថតរូបភាពដ៏អស្ចារ្យបំផុតរបស់អ្នក។

អ្វីដែលរឹតតែអស្ចារ្យថែមទៀតនៅលើស្មាតហ្វូនស៊េរីថ្មី ZenFone Max Proនេះគឺការប្រើប្រាស់នូវ Hardware ដ៏ខ្លាំងក្លា។ ជាមួយនឹងកម្រិតភាពច្បាស់ដ៏ខ្ពស់បែបនេះនៃសេនស័រ Sony® 12MP IMX486 sensor (f/1.8 Aperture) នោះ ស្មាតហ្វូនស៊េរីថ្មី ZenFone Max Pro នេះធ្វើអោយរូបភាពដែលថតចេញមកគឺល្អឥតខ្ចោះតែម្តងមិនថាថតពេលយប់ ឬថ្ងៃនោះទេ។ ស្មាតហ្វូននេះភ្ជាប់ជាមួយនឹងមុខងារ Phase-detection autofocus (PDAF) និង Electronic Image Stabilization (EIS) សម្រាប់ជំនួយកុំអោយរូបភាពរង្គើរ ឬព្រាលនៅពេលដែលថតរូបភាព ឬវីដេអូនោះ។ 

-ការថតរូបភាព PORTRAIT MODE យ៉ាងល្អឥតខ្ចោះ

សម្រាប់អ្នកដែលចូលចិត្តថតរូបភាព Portraits និងClose-ups នោះ កាមេរ៉ាទី ២ នៅលើស្មាតហ្វូន ZenFone Max Pro M2 នេះប្រើប្រាស់នូវបច្ចេកវិទ្យា depth-sensing technology ក្នុងការបង្កើតនូវ artistic ‘bokeh’ effect ដែលមានផ្ទៃខាងក្រោយព្រាលយ៉ាងល្អឥតខ្ចោះតែម្តង។ 

-កាមេរ៉ាមុខភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា BEAUTY MODE 

ដើម្បីធ្វើអោយការថតរូបភាព Selfies កាន់តែល្អឥតខ្ចោះនោះ ស្មាតហ្វូនស៊េរីថ្មី ZenFone Max Pro M2 ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Real-time Beautification ដែលមានភាពស្រស់ស្អាតចំនួន ៣ កម្រិតសម្រាប់ធ្វើការ Retouch ទៅលើរូបភាពរបស់អ្នកកាន់តែស្រស់ស្អាតបែបធម្មជាតិ។ ស្មាតហ្វូន ZenFone Max Pro នឹងធ្វើអោយអ្នកញញឹមគ្រប់ពេលវេលា។

-អេក្រង់ធំងាយស្រួលទស្សនាច្បាស់គ្រប់ជ្រុង

បច្ចេកវិទ្យានៃកម្រិតភាពច្បាស់ខ្ពស់បំផុតកម្រិត FHD+ 2280 x 108នៅលើអេក្រង់ពេញគែម 6.3” របស់ស្មាតហ្វូនស៊េរីថ្មី ZenFone Max Pro គឺពិតជាអស្ចារ្យមែនទែន ដូចនេះអ្នកអាចរីករាយជាមួយនឹងការលេងហ្គេម ឬការទស្សនាវីដេអូគ្មានដែនកំណត់នោះទេ។ សម្រាប់អេក្រង់គុណភាពល្អឥតខ្ចោះនេះផ្តល់នូវពណ៌ 94% NTSC Color Gamut ច្បាស់ កម្រិតពន្លឺ 450nitsល្អបំផុត និងកម្រិត 1500:1 Contrast Ratio ខ្ពស់ថែមទៀត។ 

-ការរចនារូបរាងល្អឥតខ្ចោះ

ស្មាតហ្វូនស៊េរីថ្មីដ៏ស្រស់ស្អាតនេះការពារដោយកញ្ចក់ Corning® Gorilla® Glass 6 ដែលមានភាពរឹងមាំ ហើយវាគឺជាកញ្ចក់ជំនាន់ចុងក្រោយបំផុតដែលការពារការឆ្កូត និងធន់ក្នុងការប្រើប្រាស់បំផុត។ កញ្ចក់ Corning® Gorilla® Glass 6 ធន់ទៅនឹងការធ្លាក់ជ្រុះនៅក្នុងកម្ពស់ 1 ម៉ែត្រដោយគ្មានបញ្ហានោះទេ។ ស្មាតហ្វូន ZenFone Max Pro មានរូបរាងស្រស់ស្អាតទាក់ទាញ ពេញចិត្តតែម្តង។ ស្មាតហ្វូន ZenFone Max Pro នេះមានការរូបរាងយ៉ាងល្អឥតខ្ចោះ និងផ្តល់នូវអារម្មណ៍ជឿជាក់តែម្តងនៅពេលដែលកាន់ានៅក្នុងដៃ។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូន ZenFone Max Pro នេះគឺពិតជាទាក់ទាញខ្លាំងមែនទែនដោយសារតែវាប្រើប្រាស់នូវកញ្ចក់ប្រភេទ Wave 3D-curved cover ដែលអ្នកនឹងមានអារម្មណ៍កក់ក្តៅបំផុតនៅពេលដែលកាន់ប្រើប្រាស់ស្មាតហ្វូននេះ។

-ប្រព័ន្ធសំឡេងពិរោះគ្មានគូប្រៀប និងរន្ធ Slot-Tray ចំនួន 3 

នៅក្នុងការផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យនៃប្រព័ន្ធសំឡេងនោះ ស្មាតហ្វូន ZenFone Max Pro ប្រើប្រាស់នូវ magnet speaker ចំនួន 5 ជាមួយនឹងបច្ចេកវិទ្យា NXP low-distortion smart amplifier ដែលផ្តល់នូវសំឡេងភ្លឺច្បាស់មិនធម្មតានោះទេ។ ស្មាតហ្វូន ZenFone Max Pro នេះធ្វើអោយការកម្សាន្តរបស់អ្នកឈានទៅដល់កម្រិតមួយទៀតដែលអ្នកនឹកស្មានមិនដល់នោះទេ។  ស្មាតហ្វូន ZenFone Max Pro នេះប្រើប្រាស់នូវរន្ធ Slot Tray ចំនួន 3 ដែលអាចដាក់ស៊ីមបានពីរ 4G/4G និងមួយទៀតសម្រាប់បន្ថែម microSD card ដល់ទៅ 2TB ។ ស្មាតហ្វូន ZenFone Max Pro នេះប្រើប្រាស់នូវប្រព័ន្ធស្កេនមុខ facial-recognition system  ដែលអាចធ្វើការដោះសោរស្មាតហ្វូននេះនៅក្នុងរយៈពេលត្រឹមតែ 0.3 វិនាទីប៉ុណ្ណោះ៕ 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន