no-alternative title

OPPO បង្ហាញវត្តមានជាមួយកម្មវិធីលំដាប់ថ្នាក់ពិភពលោកថ្មីមួយទៀត ដែលរៀបចំដោយស្ថានីយ៌ទូរទស្សន៍ហង្សមាស HDTV

កន្លងមក ជឿជាក់ថា លោកអ្នកប្រាកដជាធ្លាប់បានទស្សនាកម្មវិធីបែបកំសាន្តៗ និងល្បីៗលំដាប់ថ្នាក់ពិភពលោកជាច្រើនរួចមកហើយ ដែលរៀបចំដោយទូរទស្សន៍ហង្សមាស HDTV ដែលមានការចូលរួមឧបត្ថម្ភដោយក្រុមហ៊ុនទូរស័ព្ទ OPPO ដូចជាកម្មវិធី Cambodia Got Talent ជាដើម គឺកម្មវិធីទាំងនោះ គឺពិតជាជក់ចិត្ត និង ដិតអារម្មណ៍យ៉ាងខ្លាំង។ ហេតុនេះ ដើម្បីធ្វើអោយកាន់តែប្លែកនោះ នៅថ្ងៃទី 10 ខែកុម្ភៈ ឆ្នាំ 2019 ខាងមុខនេះ កម្មវិធី I Can See Your Voice Cambodia នឹងមានចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ពីម៉ោង 6 ល្ងាចដល់ម៉ោង 8 យប់តទៅ ដែលកម្មវិធីនេះ គឺជាទស្សនីយ៌ភាពថ្មីមួយទៀត ដែលមានការឧបត្ថម្ភផ្តាច់មុខដោយក្រុមហ៊ុនទូរស័ព្ទ OPPO។  សូមជំរាបថា ជាមួយកិច្ចការនេះ កន្លងមក  OPPO ក៏បានចូលរួមឧបត្ថម្ភក្នុងការផលិត វីដេអូ MV song ឬ ការធ្វើ MV Song ផ្ទាល់ខ្លួន ដែលច្រៀង និងសម្តែងដោយតារាចំរៀងល្បីៗក្នុងប្រទេសកម្ពុជា និងតារាតំណាងឲ្យក្រុមហ៊ុន OPPO ដូចជា អ្នកនាង ពេជ្រ សោភា កញ្ញា រ៉េត ស៊ូហ្សាណា និង លោកStep ព្រមទាំងតារាសម្តែងដ៏មានប្រជាប្រិយភាពជាច្រើននាក់ថែមទៀតផង។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

គួររំលឹកថាក្រុមហ៊ុនទូរស័ព្ទដៃ OPPO បានអភិវឌ្ឈន៍ខ្លួនឯងយ៉ាងឆាប់រហ័សនៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីមានវត្តមាននៅក្នុងទីផ្សារកម្ពុជា កាលពីពាក់កណ្តាលឆ្នាំ 2016 មកម្ល៉េះ ដោយទទួលបានការគាំទ្រពីអ្នកប្រើប្រាស់ Smart Phone គ្រប់ស្រទាប់ ជាពិសេសពីស្រទាប់យុវវ័យកម្ពុជា ដែលតែងតែជាវ និង គាំទ្រទូរស័ព្ទ OPPO គ្រប់ម៉ូឌែលដែលចេញមកថ្មីៗទាំងអស់ ដែលកត្តាទាំងអស់នេះ បានធ្វើឲ្យផលិតផលទូរស័ព្ទ OPPO លក់ដាច់អស់ពីស្តុក ស្ទើរតែគ្រប់ម៉ូឌែល។

បើយើងក្រលេកមើលពីសក្កានុពលនៃទីផ្សារលក់នៅតាមបណ្តារប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍នានានៅជុំវិញពិភពលោកវិញ យើងឃើញថា OPPO ជាប្រភេទទូរស័ព្ទដែលជឿនលឿន មានការទទួលស្គាល់ពីស្ថាប័នសំខាន់ៗ និងលក់ដាច់ជាងគេ ស្ទើរតែមិនគួរឲ្យជឿក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយជាពិសេសកាលពីឆ្នាំ 2018 OPPO បានដណ្តើមយកចំណាត់ថ្នាក់ល្អ ក្នុងការលក់ផលិតផលរបស់ខ្លួនដាច់គេ ស្ទើរតែស្មើរទៅនឹងម៉ូឌែលទូរស័ព្ទល្បីៗជាច្រើន ដែលបាននាំចូលមកលក់ក្នុងទីផ្សារទូរស័ព្ទក្នុងតំបន់អាស៊ាន។ សូមបញ្ជាក់ថា OPPO ជាក្រុមហ៊ុនទូរស័ព្ទ Smart Phone  ដែលកំពុងពេញនិយមនៅទូទាំងពិភពលោក និង ក្នុងប្រទេសកម្ពុជាផងដែរ ។  

ព័ត៌មានលម្អិតសូមលោកអ្នកចូលទៅកាន់ Page របស់ OPPO www.facebook.com/OPPOCAMBODIA

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន