no-alternative title

ខេមហ្វូន ទទួលបានពានរង្វាន់ក្រុមហ៊ុនទូរស័ព្ទក្នុងស្រុក ដែលមានគុណភាពខ្ពស់ និងមានការច្នប្រឌិតខ្ពស់ ពីស្ថាប័នមួយនៅចក្រភពអង់គ្លេស

ថ្មីៗនេះ ក្រុមហ៊ុនទូរស័ព្ទម៉ាកខេមហ្វូន បានទទួលនូវពានរង្វាន់ឈានមុខមួយ ទទួលស្គាល់ជា លក្ខណៈអន្តរជាតិនៅបរទេស ដែលនេះ គឺពិតជាមោទនភាពមួយរបស់ក្រុមការងារ របស់ក្រុមហ៊ុនខេមហ្វូន ទាំងមូល ក៏ដូចជាសម្រាប់ជាតិកម្ពុជាទាំងមូលផងដែរ។ ថ្លែងក្នុងកម្មវិធីត្រឡប់មកពីទទួលពានរង្វាន់ឆ្នើម នៅទីក្រុងម៉ាកាវ នាព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី 27 ខែមករា ឆ្នាំ 2019 លោក លន់ បូរី ជាទីព្រឹក្សាជាន់ខ្ពស់ប្រចាំ ក្រុមហ៊ុនខេមហ្វូន បានគូសបញ្ជាក់ថា ក្រុមហ៊ុនខេមហ្វូន ជាក្រុមហ៊ុនទូរស័ព្ទដៃដំបូងបំផុត របស់ខ្មែរយើង ដែលទទួលបានពានរង្វាន់លំដាប់ថ្នាក់ពិភពលោក ទទួលស្គាល់នៅបរទេស។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្ថាប័នដែលទទួលស្គាល់ក្រុមហ៊ុនទូរស័ព្ទខេមហ្វូននេះ គឺមានទីតាំងនៅប្រទេសអង់គ្លេស ហើយកន្លែងក្រុមការងារទៅយកពាន គឺនៅទីក្រុង ម៉ាកាវ ដែលមានវត្តមានក្រុមហ៊ុនជាង 100 ដែលបានចូលរួមនៅក្នុងព្រឹត្តិញការណ៍នោះ ហើយបានចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងក្រុមហ៊ុនដែលមកពីប្រទេសកម្ពុជា ដែលត្រូវបានគេវាយតម្លៃថា ជាម៉ាកទូរស័ព្ទដៃក្នុងស្រុកយើងដែលល្អជាងគេ។ ដូចនេះ នៅពេលដែលយើងនិយាយពីទូរស័ព្ទដៃ ដែលល្អយើងផ្តោតលើកត្តាសំខាន់ៗ ទី 1-កត្តាគុណភាពរបស់ទូរស័ព្ទ។ ក្រុមហ៊ុនខេមហ្វូន បានបង្កើតនៅស្រុកខ្មែរជាង 5 ឆ្នាំមកហើយ ទាំងគុណភាព និងសវាកម្ម ហើយបងប្អូនមធ្យមៗ តែងតែ ស្វែងរកទូរស័ព្ទដៃម៉ាកខេមហ្វូន។

លោក លន់ បូរី បានបន្តថា នេះជាឆ្នាំដំបូង និងជាឆ្នាំដ៏ល្អបំផុតសម្រាប់ក្រុមហ៊ុនខេមហ្វូន មិនមែនតែខេមហ្វូននោះទេ តែជាមោទនភាពរបស់ខ្មែរទាំងអស់ យើងនៅតែបន្តដូចជា គុណភាពទូរស័ព្ទដៃ សេវាកម្ម និងតម្លៃដែលយើងបានគិត។ យើងរំពឹងថា ទៅឆ្នាំក្រោយៗទៀតអាច និងមានឱកាសទទួលស្គាល់ដល់អឺរ៉ុប អង់គ្លេស បារាំង ឬមានឱកាសយើងទៅអាមេរិកទៀត។ 

លោក ស សុភ័ក្រ ជានាយកគ្រប់គ្រងធនធានមនុស្ស នៃក្រុមហ៊ុនខេមហ្វូន បានឲ្យដឹងថា ខេមហ្វូន បានធ្វើការងារសង្គមជាច្រើនជារៀងរាល់ឆ្នាំ ដោយបង្ហាញការងារសម្បុរសធម៌តាមខេត្តផ្សេង ជាពិសេសសិស្សក្រីក្រ។ តាមប្រព័ន្ធអប់រំក៏យើងបានចូលរួមដូចជាថវិកា និងសម្ភារៈសិក្សា ដើម្បីអភិវឌ្ឍន៍សង្គម ក៏ដូចជាចុះជួយគ្រួសារក្រីក្រមួយចំនួនផងដែរ។ ក្រៅពីនេះ ក៏មានចូលជួយកម្មវិធីជាតិធំៗផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន