no-alternative title

ZenFone Max (M2) ស្រស់ស្អាតលេចធ្លោ ទាក់ចិត្តយុវវ័យសម័យថ្មី

នេះគឺជាស្មាតហ្វូនស៊េរីថ្មី ZenFone Max (M2) ដែលត្រូវបានគេរចនារូបរាងយ៉ាងពិសេសសម្រាប់ការផ្តល់ជូននូវបទពិសោធន៍ដ៏អស្ចារ្យមិនធ្លាប់មានក្នុងការប្រើប្រាស់។ ស្មាតហ្វូននេះ មានអេក្រង់ធំពេញគែមទំហំដល់ទៅ 6.3-inch ហើយដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Snapdragon™ 632 Mobile Platform ដែលមានល្បឿនលឿនខ្លាំងក្លាលឿនជាងមុនដល់ទៅ ៤០% និងថាមពលថ្ម 4000mAh ប្រើប្រាស់បានយូរថែមទៀត។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូននេះ ភ្ជាប់ជាមួយនឹងប្រព័ន្ធកាមេរ៉ាភ្លោះដែលអាចផ្តិតរូបភាពបានច្បាស់នៅក្នុងកម្រិតមួយមិនធម្មតានោះទេ ហើយកាមេរ៉ាភ្លោះនេះក៏ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា AI រួមជាមួយនឹងប្រព័ន្ធសំឡេងពិរោះឥតខ្ចោះ។ ស្មាតហ្វូន ZenFone Max គឺធន់ក្នុងការប្រើប្រាស់ ហើយអ្នកអាចយកវាទៅគ្រប់ទីកន្លែងដែលអ្នកទៅដល់ថែមទៀតផង។

-កម្លាំងម៉ាស៊ីនខ្លាំងដំណើរការលឿន : ខួរក្បាលរបស់ស្មាតហ្វូនស៊េរីថ្មី ZenFone Max គឺបន្ទះឈីប Qualcomm® Snapdragon™ 632 Mobile Platform ដែលល្បឿនរបស់វាពិតជាខ្លាំងក្លាមែនទែនក្នុងការប្រើប្រាស់។ ស្មាតហ្វូននេះមានល្បឿនលឿនជាងមុនដល់ទៅ ៤០% បើធៀបជាមួយនឹងបន្ទះឈីប SDM6261 ហើយវាពិតជាមានប្រសិទ្ធិភាពខ្ពស់បំផុតក្នុងការប្រើប្រាស់។ 

-ថាមពលថ្មខ្លាំង 4000mAh : នៅក្នុងស្មាតហ្វូនស៊េរីថ្មី ZenFone Max នេះបំពាក់នូវថាមពលថ្មខ្លាំងក្លាទំហំ 4000mAh lithium-polymer ដែលផ្តល់នូវសមត្ថភាពនៃការប្រើប្រាស់បានយូរ និងកាន់តែសម្បូរបែបថែមទៀត។ ស្មាតហ្វូននេះអាច Standby បានរយៈពេលដល់ទៅ 33 ថ្ងៃថែមទៀតផង។

-អេក្រង់ពេញគែមផ្តល់នូវការទស្សនាអស្ចារ្យបំផុត: ស្មាតហ្វូនដ៏ស្រស់ស្អាតនេះមានអេក្រង់ពេញគែមទំហំ 6.3-inch ដែលផ្តល់នូវការទស្សនាដ៏អស្ចារ្យបំផុត។ ស្មាតហ្វូននេះមានកម្រិត Ratio 88% ខ្ពស់បើធៀបជាមួយនឹងតួខ្លួនរបស់វា ហើយអេក្រង់នេះគឺជាប្រភេទ HD+ Display 1520 x 720  ថែមទៀត។ ជាមួយនឹងអេក្រង់ធំនេះ អ្នកអាចធ្វើការចាក់វីដេអូ ឬការទាញយកវីដេអូនៅលើអ៊ីនធឺណិតសម្រាប់ការទស្សនាកាន់តែសម្បូរបែប និងរីករាយបំផុត។

-តួខ្លួនលោហធាតុស្រស់ស្អាតរាងស្តើងជាងមុន: ស្មាតហ្វូនស៊េរីថ្មី ZenFone Max នេះមាន ៣ ពណ៌លេចធ្លោដ៏ស្រស់ស្អាតហើយតួខ្លួនរបស់វាគឺផលិតឡើងពីលោហធាតុរលើបរលោងទាក់ទាញបំផុត។ ស្មាតហ្វូននេះពិតជាផ្តល់នូវអារម្មណ៍កក់ក្តៅក្នុងការប្រើប្រាស់បំផុត។ សម្រាប់កម្រាស់របស់ស្មាតហ្វូននេះគឺស្តើងមែនទែនត្រឹមតែ 7.7mm តែប៉ុណ្ណោះ!  

-កាមេរ៉ាឆ្លាតវៃបច្ចេកវិទ្យា AI ល្អបំផុតក្នុងការថតរូបភាព: ជាមួយនឹងបច្ចេកវិទ្យាឆ្លាតវៃ AI Scene Detection ចំនួន 13 កម្រិតខ្ពស់នេះ អ្នកអាចធ្វើការផ្តោតទៅលើវត្ថុអ្វីមួយ ហើយលទ្ធផលនៃការថតរូបភាពនេះគឺស្រស់ស្អាតបំផុតគ្មានគូប្រៀបនោះទេ។ ស្មាតហ្វូននេះអាចធ្វើការចាប់ប្លង់ដោយស្វ័យប្រវត្តិ ហើយវាក៏មានភ្ជាប់ជាមួយនឹងមុខងារជាច្រើនក្នុងការកែប្រែទៅលើរូបភាព ឬប្លង់ដោយស្វ័យប្រវត្តិចេញពី Settings នៃរូបភាពនេះ។ វាពិតជាមានភាពងាយស្រួល និងឆ្លាតវៃបំផុតក្នុងការប្រើប្រាស់ជាមួយនឹងបច្ចេកវិទ្យាកាមេរ៉ាឆ្លាតវៃ AI នេះ។ 

ប្រព័ន្ធកាមេរ៉ាភ្លោះនៅលើស្មាតហ្វូន ZenFone Max ផ្តល់នូវរូបភាពអស្ចារ្យបំផុតដែលអ្នកនឹកស្មានមិនដល់។ កាមេរ៉ាខាងក្រោយទំហំ 13MP F1.8 wide-aperture lens ផ្តិតយករូបភាពច្បាស់ជាងមុន និងស្រស់ស្អាតល្អឥតខ្ចោះដោយសារតែវាមានភ្ជាប់បន្ថែមជាមួយនឹងមុខងារ Phase-detection autofocus (PDAF) និង Electronic Image Stabilization (EIS) សម្រាប់ជួយអោយរូបភាពនៅតែស្រស់ស្អាតនៅពេលដែលរង្គើរ ឬការពារកុំអោយព្រាល។ សម្រាប់កាមេរ៉ាទី ២ គឺជាប្រភេទ ‘bokeh’ camera ដែលធ្វើអោយរូបភាព Portrait របស់អ្នកមើលទៅគឺធម្មជាតិពិតៗតែម្តង។ 

-កាមេរ៉ាខាងមុខបំពាក់នូវបច្ចេកវិទ្យា BEAUTY MODE : ស្មាតហ្វូនស៊េរីថ្មី ZenFone Max នេះផ្តល់នូវការថតរូបភាពដ៏ល្អឥតខ្ចោះជាមួយនឹងបច្ចេកវិទ្យា Real-time Beautification ដែលអាចធ្វើការ Retouch ទៅលើរូបភាពរបស់អ្នកអោយស្រស់ស្អាតបែបធម្មជាតិពិតៗមិនចាំបាច់កែប្រែច្រើននោះទេ។ កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះមានទំហំ 8MP F2.0 aperture និងភ្លើង Softlight LED flash ថែមទៀត។ 

-ប្រព័ន្ធសំឡេងពិរោះដ៏អស្ចារ្យ: នៅក្នុងការពង្រឹងទៅលើប្រព័ន្ធសំឡេងកាន់តែអស្ចារ្យនោះ ស្មាតហ្វូន ZenFone Max នេះប្រើប្រាស់នូវ magnet speaker ចំនួន 5 ជាមួយនឹងបច្ចេកវិទ្យាឆ្លាតវៃ NXP low-distortion smart amplifier ដែលធ្វើអោយសំឡេងចេញពីស្មាតហ្វូននេះខ្លាំងក្លា និងច្បាស់បំផុត។ សំឡេងរបស់វាគឺលឺខ្លាំងជាងមុនដល់ទៅ 67% ហើយវាថែមទាំងអាចកាត់បន្ថយទៅលើសំឡេងរំខានបានដល់ទៅ 87% ថែមទៀត៕

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន