no-alternative title

ធនាគារឯកទេស វីង ប្រគល់រង្វាន់ទូទឹកកក LG ជូនដល់អតិថិជន ដែលបានធ្វើការដោនឡូដនូវកម្មវិធីស្មាតហ្វូនរបស់ខ្លួន

ថ្មីៗនេះ ធនាគារឯកទេសវីង បានរៀបចំនូវកម្មវិធីចាប់ឆ្នោតជូនដល់អតិថិជនរបស់ខ្លួន ដែលបានធ្វើការដោនឡូដនូវកម្មវិធី Wing App ប្រើប្រាស់នៅលើទូរស័ព្ទស្មាតហ្វូននាពេលខកន្លងមក។ តាមការរៀបរាប់ពីកញ្ញា សាយ ចាន់រ័ត្ន ដែលរស់នៅរាជធានីភ្នំពេញ ដែកជាម្ចាស់រង្វាន់ ម៉ាស៊ីនបោកខោអាវ ពីធនាគារឯកទេសវីងនោះ បានមោយដឹងថា កញ្ញាមិននឹកស្មានថា ខ្លួនអាចឈ្នះរង្វាន់បានយ៉ាងពិតប្រាកដនេះទេ ដោយសារតែបច្ចុប្បន្នមានការឆបោកថា ឈ្នះរង្វាន់ស្រដៀងគ្នានេះជាច្រើន។ ដោយដំបូងឡើងគឺអត់ជឿជាក់ថា គាត់អ្នកខល [បុគ្គលិករវីង] អាចច្រឡំអ្វីមួយចឹង ខ្ញុំក៏ Call [ទូរស័ព្ទ] ទៅបញ្ជាក់គាត់ម្តងទៀត ហើយពូខ្ញុំ ក៏គាត់បានប្រាប់ដែរថា ក្មួយមានបញ្ជាក់គេ ឬអត់? ដោយសួរថា រង្វាន់ហ្នឹងនៅណាវិញ? ហើយគេឱ្យយើងសម្គាល់ខ្លួនបែបណាខ្លះ? ហេតុអីបានជាយើងជឿជាក់គេ?»។ 

ក្រោយពីបានសួរនាំទៅកាន់បុគ្គលិកផ្នែកបម្រើអតិថិជនរបស់ធនាគារឯកទេសវីង ដោយអស់ចម្ងល់រួចហើយនោះ នៅព្រឹកថ្ងៃសៅរ៍ទី 19 ខែមករា កញ្ញា ចាន់រត្ន័ ក៏បានសម្រេចចិត្តធ្វើដំណើរមកកាន់ហាងលក់ផលិតផលអេឡិចត្រូនិករបស់ក្រុមហ៊ុន LG  ដែលស្របតាមការអញ្ជើញរបស់ភ្នាក់ងារវីង ។ គេបានញ្ជាក់ថា ការឈ្នះរង្វាន់នេះ គឺដោយសារតែស្រ្តីរូបនេះ បានប្រើប្រាស់កម្មវិធីស្មាតហ្វូនវីង ដើម្បីធ្វើការបញ្ជូលទឹកប្រាក់ប្រើប្រាស់ប្រព័ន្ធទូរស័ព្ទ ខណៈកញ្ញាវ័យ 24 ឆ្នាំនេះ បានប្រើប្រាស់សេវាកម្មនេះតាំងពីពាក់កណ្តាល ឆ្នាំ 2018 មកម្លេះ។ កញ្ញា ចាន់រ័ត្ន ក៏បានលើកទឹកចិត្តអ្នកប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនទាំងអស់ឲ្យចាប់ផ្តើមប្រើប្រាស់សេវានេះ ព្រោះវាអាចជាឱកាសសម្រាប់ក្លាយជាម្ចាស់រង្វាន់ធំៗលើកក្រោយៗទៀត។ កញ្ញាសាយ ចាន់រ័ត្ន បានបន្ថែមថា « អតិថិជនគួរប្រើប្រាស់នូវសេវាកម្មរបស់វីងទាំងអស់គ្នា ដូចថ្ងៃនេះខ្ញុំត្រូវម៉ាស៊ីនបោកខោអាវ ថ្ងៃក្រោយគឺអាចជារូបអ្នក»។

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយគ្នានេះ លោកហ៊ន់ វិច្ឆរ៉ា ដែលជាអតិថិជនម្នាក់ក្នុងចំណោមអតិថិជនទាំង 24 នាក់ ដែលបានឈ្នះរង្វាន់ទូរទឹកកពីកម្មវិធី “ធ្វើប្រតិបត្តិការ ដើម្បីឈ្នះរង្វាន់” របស់ធនាគារឯកទេសវីង បានឱ្យដឹងថា ការប្រើប្រាស់កម្មវិធីស្មាតហ្វូនវីង មិនត្រឹមតែផ្តល់ភាពងាយស្រួល រហ័ស មិនធ្វើឱ្យខាតពេលវេលាប៉ុណ្ណោះទេ វាថែមទាំងធ្វើឱ្យអតិថិជន ចេះប្រើប្រាស់នូវឧបករណ៍ទំនើបៗដូចជា៖ ទូរស័ព្ទដៃក្នុងការធ្វើប្រតិបត្តិការទូទាត់សេវាកម្មផ្សេងៗជាដើម។ បុរសវ័យ 29 ឆ្នាំ ម្នាក់នេះ មានទីលំនៅក្នុងសង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានចែករំលែកពីបទពិសោធន៍របស់ខ្លួនយ៉ាងដូច្នេះថា៖«ល្អមែនទែន នៅពេលដែលវីងបាននាំចូលនូវបច្ចេកវិទ្យានេះ។ កម្មវិធីនេះបានធ្វើឱ្យប្រជាពលរដ្ឋខ្មែរទទួលបានសេវាងាយរហ័ស ហើយងាយស្រួលយើងអត់ខាតពេល ងាយស្រួលរហ័សទាន់ចិត្តអ៊ីចឹង ព្រោះកាលណាយើង ប្រើបច្ចេកវិទ្យានេះទៅ ធ្វើឱ្យយើងកាន់តែមានចំណេះដឹងបន្ថែម ដើម្បីប្រើបច្ចេកវិទ្យាថ្មីៗទំនើបៗ[ផ្សេង]បន្តទៀត»។ 

 

គួរបញ្ជាក់ថា បច្ចេកវិទ្យាហរិញ្ញវត្ថុ (FinTech) ដែលរួមមានដូចជាកម្មវិធីទូរស័ព្ទដៃ បាននឹងទទួលបានការពេញនិយមពីសំណាក់អ្នកប្រើប្រាស់គណនីធនាគារបច្ចុប្បន្ន ដោយសារតែវាផ្តល់ភាពងាយស្រួលរហ័ស ក្នុងការប្រតិបត្តិការហរិញ្ញវត្ថុនានា។ ធនាគារឯកទេសវីង បានឲ្យដឹងថា ធនាគាររបស់ខ្លួនទទួលបានអតិថិជនប្រមាណជាង 4 លាននាក់ ដែលកំពុងប្រើប្រាស់សេវាកម្មរបស់ធនាគារមួយនេះ។ ក្នុងនោះដែរ មានអតិថិជនប្រមាណជាជាង 1 លាននាក់ ដែលបានធ្វើការដោនឡូត និងប្រើប្រាស់កម្មវិធីស្មាតហ្វូនវីង ដែលជាផ្នែកមួយនៃបច្ចេកវិទ្យា ហិរញ្ញវត្ថុ សម្រាប់ធ្វើប្រតិបត្តិការទូទាត់ដោយមិនប្រើសាច់ប្រាក់។ 

ដោយមើលឃើញនូវការគាំទ្ររបស់អតិថិជន វីងបានបង្កើតជាកម្មវិធីប្រូម៉ូសិនជាច្រើន ដូចជាកម្មវិធី “ធ្វើប្រតិបត្តិការដើម្បីឈ្នះរង្វាន់” ដើម្បីថ្លែងអំណរគុណទៅដល់អតិថិជនទាំងអស់ដែលបានប្រើប្រាស់ សេវាកម្មរបស់ធនាគារ។ កម្មវិធីប្រម៉ូសិននេះ គឺសម្រាប់តែអតិថិជនវីង ដែលប្រើប្រាស់កម្មវិធីស្មាតហ្វូនវីង ដើម្បីធ្វើប្រតិបត្តិការដូចជា ផ្ទេរប្រាក់ពីគណនីទៅគណនី ផ្ទេរប្រាក់ពីគណនីទៅកាន់លេខទូរស័ព្ទ ផ្ទេរប្រាក់ ទៅក្រៅប្រទេស បញ្ចូលទឹកប្រាក់ទូរស័ព្ទ ទូទាត់វិក្កយបត្រ និងដកប្រាក់ជាដើម។  កម្មវិធីចាប់រង្វាន់នេះ នឹងធ្វើឡើងជាបន្តបន្ទាប់ នៅថ្ងៃទី 28 ខែមករា និងថ្ងៃទី 7  ខែមីនា ឆ្នំា 2019 ខាងមុខនេះ ដែលធនាគារឯកទេសវីងគ្រោងផ្តល់រង្វាន់ធំៗជាច្រើនទៀត ក្នុងនោះរួមមានម៉ូតូ Zoomer X ទូរទស្សន៍ ទូរទឹកកក និងម៉ាស៊ីនបោកខោអាវ។ 

សម្រាប់ព័ត៌មានបន្ថែម៖ https://bit.ly/2FPx0Yj

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន