no-alternative title

ស្មាតហ្វូន vivo Y91i រចនាជាមួយនឹងអេក្រង់លាតពេញគែម ស្ទាយថ្មី បែបយុវវ័យសម័យថ្មី

ថ្មីៗនេះ ក្រុមហ៊ុន vivo នាំយកនូវស្មាតហ្វូនស៊េរីថ្មីដ៏ស្រស់ស្អាតរបស់ខ្លួនដែលមានរចនាបទថ្មីទាក់ទាញចិត្តយុវវ័យសម័យថ្មី។ នេះគឺជាស្មាតហ្វូន vivo Y91i ។ ស្មាតហ្វូននេះមានការរចនារូបរាងយ៉ាងល្អឥតខ្ចោះជាមួយនឹងប្រព័ន្ធកាមេរ៉ាភ្លោះ អេក្រង់លាតពេញគែមជាមួយ Waterdrop Notch និងបច្ចេកវិទ្យាថ្មីៗទំនើបៗជាច្រើនថែមទៀត។ ពេលនេះ យើងនឹងធ្វើការពិនិត្យមើលទៅលើលក្ខណៈសម្បត្តិទាំងស្រុងរបស់ស្មាតហ្វូននេះទាំងអស់គ្នា។

អេក្រង់ច្បាស់ពេញលាតពេញគែម Halo FullView Display

រូបភាពពាណិជ្ជកម្ម
no-alternative title

ការបំពាក់នូវអេក្រង់ដ៏ល្អឥតខ្ចោះ 6.22-inch Halo FullView™ Display ធ្វើអោយស្មាតហ្វូនស៊េរីថ្មី Y91i នេះមានភាពទាក់ទាញយ៉ាងល្អឥតខ្ចោះ។  Y91i មានការរចនារូបរាងយ៉ាងស៊ីវិល័យភ្ជាប់ជាមួយនឹង Notch តូចមួយដែលស្រដៀងទៅនឹងដុំពន្លឺមួយនៃព្រះអាទិត្យកំពុងតែរះ។ សម្រាប់អេក្រង់របស់ស្មាតហ្វូននេះគឺមានទំហំដ់ទៅ 88.6% បើធៀបទៅនឹងតួខ្លួនរបស់វា។ ក្រៅពីការរចនារូបរាងស្រស់ស្អាតល្អឥតខ្ចោះបែបនេះហើយស្មាតហ្វូននេះមានភាពងាយស្រួលក្នុងការកាន់ប្រើប្រាស់នៅក្នុងដៃមែនទែន។

ការប្រើប្រាស់ពណ៌ Gradient ដ៏ស៊ីវិល័យ

ក្រុមហ៊ុន vivo នៅតែបន្តក្នុងការខិតខំនាំយកនូវពណ៌ថ្មីៗកាន់តែស្រស់ស្អាតទាក់ទាញខ្លាំងមែនទែន។ ស្មាតហ្វូន Y91i នេះប្រើប្រាស់នួវពណ៌ Gradients ទាក់ទាញបំផុត។ គែមរបស់ស្មាតហ្វូននេះគឺជាប្រភេទ 3D ដែលងាយស្រួលកាន់នៅក្នុងដៃ ហើយនេះគឺជាបទពិសោធន៍ដ៏ល្អក្នុងការប្រើប្រាស់។ 

បច្ចេកវិទ្យា AI Face Beauty ជំនួយទៅលើការថតរូបភាពស្រស់ស្អាតបំផុត

Y91i បំពាក់នូវកាមេរ៉ាខាងមុខទំហំ 8MP ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា AI Algorithm ដែលអាចធ្វើការកំណត់ទៅលើភេទ អាយុ ពណ៌ស្បែក ពន្លឺ និងជាច្រើនទៀត។ វាអាចធ្វើការពង្រឹងទៅលើរូបភាពនេះអោយកាន់តែស្រស់ស្អាតទាក់ទាញបំផុតដែលអ្នកនឹកស្មានមិនដល់។ ដូចនេះ អ្នកអាចថតរូបភាពភ្លាមៗដោយមិនបាច់កែប្រែច្រើននោះទេដោយសារតែវាពិតជាស្អាតមែនទែន។

កាមេរ៉ាភ្លោះបំពាក់បច្ចេកវិទ្យា AI Dual ថតរូបស្អាតលើសពីការរំពឹងទុក

ស្មាតហ្វូនស៊េរីថ្មី Y91i បំពាក់នូវកាមេរ៉ាភ្លោះទំហំ 13MP+2MP និងភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា photo algorithms សម្រាប់ការថតរូបភាពស្រស់ស្អាតកម្រិតអាជីពជាមួយនឹងមុខងារ Bokeh ថែមទៀត។ លទ្ធផលដែលទទួលស្មាតហ្វូន Y91i នេះគឺពិតជាធ្វើអោយអ្នកសរសើរមិនដាច់ពីមាត់នោះទេ។

ថាមពលថ្មខ្លាំង 4030mAh ប្រើប្រាស់បានយូរ

ស្មាតហ្វូននេះមានថាមពលថ្មធំដល់ទៅ 4030mAh ដែលបំពាក់ជាមួយនឹងប្រព័ន្ធសន្សំសំចៃថាមពលថ្មឆ្លាតវៃ smart-energy power management system ផ្តាច់មុខពីក្រុមហ៊ុនបច្ចេកវិទ្យា vivo ថែមទៀត។ អ្នកអាចលេងស្មាតហ្វូននេះបានយូរដោយគ្មានបារម្ភពីការអស់ថាមពលថ្មនោះទេ។

បន្ទះឈីប Octa-Core Processor ខ្លាំងក្លា

បេះដូងរបស់ស្មាតហ្វូនស៊េរីថ្មី Y91i នេះគឺប្រើប្រាស់នូវបន្ទះឈីប octa-core processor ជាមួយនឹងដំណើរការ 12nm ហើយវាមានល្បឿន Clock ដល់ទៅ 1.95GHz ។ បន្ទះឈីបនេះមិនត្រឹមតែធ្វើអោយស្មាតហ្វូននេះដំណើរការលឿនប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងប្រើប្រាស់នូវថាមពលតិចថែមទៀត។ ការដំណើរការកម្មវិធី Apps គឺលឿនជាងមុន ហើយការផ្លាស់ប្តូររវាងកម្មវិធីគឺពិតជាដំណើរការយ៉ាងរលូន ហើយអ្នកនឹងមានអារម្មណ៍រីករាយជាមួយនឹងបទពិសោធន៍នៃការប្រើប្រាស់លឿនដូចចិត្តរបស់អ្នក។

បច្ចេកវិទ្យាដោះសោរបានលឿន Fingerprint Unlocking

ស្មាតហ្វូនស៊េរីថ្មី Y91i នេះភ្ជាប់ជាមួយនឹងប្រព័ន្ធស្កេនក្រយ៉ៅដៃ Fingerprint Sensor ដែលអាចធ្វើការដោះសោរបានលឿនបំផុត។ បន្ថែមពីនេះទៀតនោះ វាក៏មានការភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Face Access ដែលអាចធ្វើការដោះសោរស្មាតហ្វូនរបស់អ្នកកាន់តែលឿនជាងមុន និងងាយស្រួលជាងមុនថែមទៀត៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន