no-alternative title

ជាមួយនិងប្រ៉ូម៉ូសិនឈ្នះរថយន្ត Mazda 2! ត្រឹមថ្ងៃដំបូង ស្មាតហ្វូន Huawei A7 លក់បានរហូតដល់ 3000 គ្រឿងឯណោះ

Huawei A7 ជាស្មាតហ្វូនថ្នាក់កណ្តាល ដែលបានចេញលក់នៅលើទីផ្សារប្រទេសកម្ពុជា កាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍មុន ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង និងមានសន្ទុះនៃការគាំទ្រពីអតិថិជនដ៏ច្រើនលើសលុប រហូតដល់បំបែកកំណត់ត្រាលក់បានរហូតដល់ 3000 គ្រឿងត្រឹមថ្ងៃដំបូង។ ក្រុមហ៊ុន Huawei បាននិយាយថា ស្មាតហ្វូននេះ គឺជាជម្រើសដ៏ល្អ មានរូបរាងទាក់ទាញ ភ្លឺរលោងចែងចាំង ទាន់សម័យ អេក្រង់ឥតខ្ចោះដែលត្រូវបានរចនាឡើងយ៉ាងពិសេសដែលមានការប្រកួតប្រជែងទាំងគុណភាពនិងតម្លៃជាមួយភាពលេចធ្លោជាច្រើន។

ស្មាតហ្វូន Huawei A7 មានតម្លៃសមរម្យបំផុតត្រឹមតែ $189។ ស្មាតហ្វូននេះ ត្រូវបានរចនាឡើងយ៉ាងផ្ចិតផ្ចង់ ដោយធំ 6.26 អ៊ីញ HD+ អេក្រង់ធំផ្ទៃលាតរហូតដល់ 86.7% និង អេក្រង់ប្រភេទដំណក់ទឹក។  ស្មាតហ្វូននេះ បំពាក់ដោយកាមេរ៉ាមុខសែលហ្វីធំជាងគេទំហំ 16MP ជាមួយបច្ចេកវិទ្យា AI គាប់ចិត្តសម្រាប់អ្នកចូលចិត្តសែលហ្វី និងកាមេរ៉ាក្រោយភ្លោះ ទំហំ13MP+ 2MP ដែលបំពាក់ដោយបច្ចេកវិទ្យា AI Photography ដែលការថតរូបរបស់អ្នកកាន់តែមានភាពទាក់ទាញ ដោយសារវាមានសមត្ថភាពស្គាល់ 22 ប្លង់ខុសៗគ្នា និងបច្ចេកវិទ្យា AI Beauty កែទម្រង់ស្បែកតាមការចូលចិត្ត។ មិនតែប៉ុណ្ណោះ វាក៏មានថាមពលថ្ម ទំហំ 4000mAh ដំណើរការដោយអង្គផ្ទុកទិន្ន័យ (ROM) 32 GB និង អង្គចងចាំ ( RAM) 3 GB អង្គផ្ទុកទន្និន័យបន្ថែម 512GB      បច្ចេកវិទ្យាបន្ទន់ពន្លឺការពារភ្នែក (Eye Comfort) និងស្គេនមុខដោះសោរបានលឿនទាន់ចិត្ត (Fast Face Unlock)។

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅឆ្នាំថ្មីនេះ ក្រុមហ៊ុន Huawei បានផ្តល់ប្រូម៉ូសិនយក្សជាកាដូឆ្នាំថ្មីប្រពៃណីជនជាតិចិន ក៏ដូចជាត្រៀមអបអរពិធីចូលឆ្នាំប្រពៃណីជាតិរហូតដល់ខែមេសាផងដែរ សម្រាប់អតិថិជន ជាមួយនឹងឱកាសឈ្នះរថយន្ត Mazda 2 នាំចូលនិងចែកចាយផ្តាច់មុខដោយក្រុមហ៊ុន HGB Group មួយរង្វាន់ រួមនឹងម៉ូតូ Zoomer X ចំនួន 4 រង្វាន់ និហើយងទូរទស្សន៍ Smart TV 43 អ៊ីញ ចំនួន 12 រង្វាន់ ដោយគ្រាន់តែទិញស្មាតហ្វូន Huawei A7, nova 3 Lite, nova 3i ឬ nova3 ចាប់ពីថ្ងៃ 26 ខែមករា ដល់ថ្ងៃ 27 ខែមេសា។

សូមបញ្ជាក់ថា អតិថិជនត្រូវតែបំពេញព័ត៌មានឲ្យបានត្រឹមត្រូវនិងលម្អិត ដូចជាឈ្មោះ លេខទូរសព្ទ័ លើប័ណ្ណធានាសន្លឹក (Dealer Copy) ហើយយកទៅបណ្តាហាងទូរស័ព្ទដែលអ្នកបានទិញនិងកំណត់ដែលដៃគូរបស់ Huawei ដើម្បីមានឱកាសចូលរួមការចាប់រង្វាន់។ ក្រុមហ៊ុនបញ្ជាក់ថា ការចាប់រង្វាន់ នឹងធ្វើឡើងរៀងរាល់ពីរសប្តាហ៏ម្តង ដែលការចាប់រង្វាន់លើកទីមួយ នឹងធ្វើការផ្សាយផ្ទាល់លើ Facebook Page របស់ Huawei ជាការចាប់រង្វាន់ការចាប់រង្វាន់នឹងប្រព្រឹត្តទៅរៀងរាល់ពីរសប្តាហ៌ម្តង លើកទី 1 (15 ខែកុម្ភះ) លើកទី 2 (01 ខែមីនា) លើកទី 3 (15 ខែមីនា) លើកទី 4 (29ខែមីនា) ផ្សាយផ្ទាល់តាមផេកផ្លូវការ Huawei Mobile ដែលរួមមាន ម៉ូតូ Zoomer X 1 រង្វាន់ និងទូរទស្សន៌ Smart TV  2 រង្វាន់ ក្នុង 1 លើកៗ។ ការចាប់រង្វាន់ធំលើកចុងក្រោយនៅថ្ងៃទី 03 ខែ ឧសភា ដោយផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ និងផេកផ្លូវការ Huawei Mobile ដែលរង្វាន់រួមមានរថយន្ត Mazda 2 ចំនួន មួយរង្វាន់ និងទូរទស្សន៌ Smart TV ចំនួន 4 រង្វាន់។

ស្មាតហ្វូនដ៏ពេញនិយមទាំងបួនម៉ូដែលនេះ ក៏ជាកាដូឆ្នាំថ្មីដ៏សាកសមបំផុតសម្រាប់អ្នក ទិញជាកាដូជូនក្រុមគ្រួសារ ញាតិមិត្តបងប្អូន ជាពិសេសជាអាំងប៉ាវហេងៗសម្រាប់ឱកាសបុណ្យចូលឆ្នាំចិនខាងមុខ។ ថាមិនត្រូវ ពួកគេអាចឈ្នះរង្វាន់ពី Huawei ក្នុងការចាប់រង្វាន់ទៀតផង!

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន