no-alternative title

ចង់ដឹងថា ទូទឹកកក Samsung Twin Cooling Plus មានចំណុចពិសេសៗអ្វីខ្លះទើបបានក្លាយជាជម្រើសទី 1 ?

តើលោកអ្នកកំពុងធុញទ្រាន់ជាមួយនឹងក្លិនឆ្អាប ឬក្លិនមិនល្អនៅក្នុងទូទឹកករបស់អ្នកមែនទេ? ឈប់បារម្ភទៀតទៅ! ជាមួយទូទឹកកកសាមសុងទា្វរពីរ ម៉ូឌែល Twin Cooling Plus ដែលមានភាពបត់បែន និងភាពងាយស្រួលបំផុត។ ខាងក្រោមនេះគឺជាហេតុផល និងចំណុចពិសេសដែលអាចធ្វើឱ្យអតិថិជនទាំងអស់មិនអាចដកចិត្តចេញពីទូទឹកកកស៊េរីថ្មីមួយនេះបាន។

មានជម្រើសនៃថាមពលត្រជាក់ និងថាមពលបង្កក ៖ លោកអ្នកគ្រាន់តែចុចទៅលើប៊ូតុងមួយ ទូទឹកកកនេះនឹងអាចចែកចាយខ្យល់ត្រជាក់ឲ្យកកលឿន ឬត្រជាក់ល្មម។ ថាមពលត្រជាក់លឿនធ្វើ ឱ្យអាហារ និងភេសជ្ជៈត្រជាក់សម្រាប់ញ្ញាតិមិត្ត ឬភ្ញៀវដែលមកលេងផ្ទះរបស់លោកអ្នកដោយមិនបានប្រាប់មុនខណៈពេលដែលថាមពលបង្កកនេះអាចផលិតទឹកកកបានទាន់ចិត្តយ៉ាងអស្ចារ្យ។

រូបភាពពាណិជ្ជកម្ម
no-alternative title

មានមុខងារបំលែងដ៏វៃឆ្លាត ៖ លក្ខណៈដ៏ពិសេសជាងគេរបស់ទូទឹកកកនេះគឺអ្នកអាចបំលែងកន្លែងកកឱ្យទៅជាត្រជាក់ធម្មតាដោយគ្រាន់តែចុចទៅលើប៊ូតុងមួយប៉ុណ្ណោះ។ ចំណុចនេះមានភាពងាយស្រួលនៅពេលដែលអ្នកត្រូវការកន្លែងបន្ថែមដើម្បីដាក់អាហារឱ្យបានច្រើននៅក្នុងឱកាសពិសេសណាមួយ។ វាបំពាក់ដោយមុខងារប្រាំយ៉ាងដែលអ្នកអាចជ្រើសរើសបានតាមតម្រូវការរបស់លោកអ្នក។

ស៊ីថាមពលតិចបំផុត ៖ ជាមួយនឹងបច្ចេកវិទ្យា Digital Inverter ជួយសម្រួលល្បឿនដោយស្វ័យប្រវត្តិ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃភាពត្រជាក់។ វាចំណាយថាមពលតិចកាត់បន្ថយកម្រិតសំឡេងរំខាន និងធានាលើដំណើរការបានយូរអង្វែង។

អាចរក្សាភាពត្រជាក់រហូតដល់ទៅ12 ម៉ោងក្នុងករណីភ្លើងដាច់ ៖ ពិតមែនទេ? គ្មានអ្វីព្រួយបារម្ភជាងពេលដែលមានអាហារត្រៀមទុកជាច្រើននៅក្នុងទូទឹកកក ហើយដាច់ភ្លើងនោះទេ ។ ការច្នៃប្រឌិតថ្មីរបស់ សាមសុង គឺរចនាមកយ៉ាងពិសេសដើម្បីពន្យារសីតុណ្ហភាពនៅពេលដែលភ្លើងដាច់ហើយនៅតែរក្សាភាពត្រជាក់បានរហូតដល់ 12 ម៉ោង នៅក្នុងផ្នែក Cool Pack ។

គ្មានក្លិនលាយឡំគ្នានៅក្នុងទូទឹកកឡើយ ៖ ទូទឹកកកធម្មតាមានប្រព័ន្ធត្រជាក់តែមួយសម្រាប់ទូទឹកកកទាំងមូល។ តែប្រព័ន្ធ Twin Cooling Plus បែងចែកលំហូរខ្យល់សម្រាប់កន្លែងត្រជាក់ និងកន្លែងកកបានយ៉ាងល្អ។ វាមានប្រព័ន្ធការពារក្លិនពីកន្លែងកកកុំឱ្យទៅកន្លែងត្រជាក់ និងការពារក្លិនពីកន្លែងត្រជាក់កុំឲ្យទៅកន្លែងកក។ ដូច្នេះលោកអ្នកអាចទុកអាហារនៅគ្រប់កន្លែងដោយរក្សាបាននូវរសជាតិដើមទាំងស្រុងបាន។

អាចរក្សាអាហារឱ្យនៅស្រស់បានរយៈពេលយូរ ៖ Samsung Twin Cooling Plus ធានាថាកម្រិតសីតុណ្ហភាព និងសំណើមបានរហូតដល់ទៅ 70% ដែលរក្សាបាននូវភាពស្រស់ពេញទូទឹកកកតែម្តងដូច្នេះបើទោះបីជាអាហាររបស់អ្នកនៅកន្លែងណាក៏ដោយក៏វានៅតែស្រស់ជានិច្ច។

*** សូមប្រញាប់ឡើង! ស្រឡាញ់សុខភាពរបស់អ្នក និងមនុស្សជាទីស្រឡាញ់របស់អ្នកសូមជ្រើសរើសទូរទឹកកក Samsung Twin Cooling Plus ភ្លាមទៅ! លោកអ្នកអាចរកជាវបាននៅតាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយរបស់ សាមសុង ណាមួយដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬទំនាក់ទំនងតាមរយៈលេខ៖ 1800-203232 ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ដោយ ប៉េងលីន
ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ដោយ ប៉េងលីន
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

ដោយ ប៉េងលីន
ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ដោយ ប៉េងលីន