no-alternative title

គ្រប់គ្នានឹងមានឱកាសឈ្នះរង្វាន់ R17 Pro ដ៏ស្រស់ស្អាតមួយគ្រឿងដោយគ្រាន់តែចុច Like និង Share រូបភាពលើ Page Facebook OPPO ហើយ Tag ទៅឲ្យមិត្តភក្តិចំនួន 5 នាក់

ថ្មីៗនេះយោងតាម Facebook Page របស់ក្រុមហ៊ុន OPPO នៅកម្ពុជា បានឲ្យដឹងថា ក្រុមហ៊ុន នឹងរៀបចំកម្មវិធីតាំងបង្ហាញផលិតផលទូរស័ព្ទម៉ូដែល R17 Pro នៅពេលខាងមុខនេះ ដោយមានភ្ជាប់ជាមួយនឹងការលេងហ្គេម ដើម្បីឈ្នះរង្វាន់ម៉ូឌែល R17 Pro ថ្មីស្រឡាង និងស្រស់ស្អាត មួយគ្រឿងដែលមានតម្លៃ 699 ដុល្លារអាមេរិក ដើម្បីជាការលើកទឹកចិត្តដល់អតិថិជនដែលជាអ្នកគាំទ្រ និងអតិថិជនដែលកំពុងចាប់អារម្មណ៍មកលើទូរស័ព្ទស្មាតហ្វូនរបស់ខ្លួន។ នៅក្នុង Facebook Page របស់ OPPO បានបញ្ជាក់ថា លោកអ្នកនឹងមានឱកាសឈ្នះរង្វាន់ OPPO R17 Pro ភ្លាមៗ ដោយគ្រាន់តែលោកអ្នកគោរពទៅតាមលក្ខខណ្ឌរបស់ក្រុមហ៊ុនឲ្យបានត្រឹមត្រូវដោយធ្វើការចុច Like Page Facebook ផ្លូវការរបស់ក្រុមហ៊ុន OPPO និង Share រូបភាពមួយសន្លឹកនោះ ហើយ Tag ទៅឲ្យមិត្តភក្តិរបស់លោកអ្នកចំនួន 5 នាក់ ដោយដាក់ Caption ដូចជា (OPPO R17 Pro អ្នកជំនាញថតរូបពេលយប់ ដាក់សញ្ញា #R17Pro និង #Seize_the_night ) ជាការស្រេច។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុហ៊ុននឹងធ្វើការចាប់ឆ្នោតជ្រើសរើសអតិថិជនមួយរូប ដែលបានគោរពទៅតាមលក្ខន្តិកៈបានយ៉ាងត្រឹមត្រូវ ដើម្បីក្លាយទៅជាអ្នកឈ្នះរង្វាន់ ទូរស័ព្ទស្មាតហ្វូន OPPO R17 Pro យ៉ាងស្រស់ស្អាត។ តាមការបញ្ជាក់របស់ក្រុមហ៊ុន បានឲ្យដឹងទៀតថាកម្មវិធីលេងហ្កេមឈ្នះ រង្វាន់ទូរស័ព្ទនេះ ធ្វើឡើងចាប់ពីថ្ងៃទី 15 ខែកុម្ភៈ ដល់ថ្ងៃទី  20 កុម្ភៈ ឆ្នាំ២០១៩ ហើយការប្រកាសលទ្ធផលផ្លូវការនៅថ្ងៃទី 21 ខែកុម្ភៈ ឆ្នាំ 2019 ហើយអ្នកដែលមានសំណាងឈ្នះរង្វាន់ទូរស័ព្ទ R17 Pro នឹងត្រូវមកទទួលដោយផ្ទាល់ក្នុងកម្មវិធីតាំងបង្ហាញរូបភាពដ៏ស្រស់ស្អាតដូចអ្នកជំនាញនៅថ្ងៃទី 23 ខែកុម្ភៈ ឆ្នាំ 2019 នៅទីតាំងផ្សារទំនើប Aeon Mall 1 Lively Plaza (ជាន់ផ្ទាល់ដី) ។ 

 

គួរបញ្ជាក់ថា ក្រោយពីមានការបញ្ចេញរូបភាពទូរស័ព្ទមួយសន្លឹកនេះ ដែលសរសេរថា ចូលរួមទាំងអស់គ្នា កម្មវិធីតាំងបង្ហាញ R17 Pro AEON1, LIVELY PLAZA FEBUARY 22-23/10:00AM TO 09:00PM ត្រឹមតែរយៈ1 ថ្ងៃប៉ុណ្ណោះ គឺមានអ្នកគាំទ្រចូលរួមលេង ដោយចុច Like , Comment, Share យ៉ាងច្រើនសន្ធឹកសន្ធាប់។ ដោយឡែកដូចលោកអ្នកធ្លាប់បានជ្រាបហើយអំពីម៉ូដែលទូរស័ព្ទ R17 Pro របស់ OPPO ពិតជាស្រស់ស្អាតខ្លាំងណាស់ ដែលមានចំនុចសំខានៗដូចជារូបរាងខាងក្រៅរចនាមានពណ៌ Gradient ដ៏ទាក់ទាញ។ ទូរស័ព្ទ មានកាមេរ៉ាក្រោយ 3 គ្រាប់សម្រាប់ថតរូបពេលយប់ដែលអាចធ្វើឲ្យរូបថតរបស់លោកអ្នកចេញពីម៉ូឌែលនេះ មានគុណភាពខ្ពស់ដូចអ្នកជំនាញថតរូបពេលយប់ដូច្នោះដែរ។ 

 

ជាពិសេសទៅទៀតវាមានបច្ចេកវិទ្យាសាកថ្មលឿន Super VOOC និង មានសុវត្ថិភាព ស្របពេលដែលសាកថ្ម និង ដំណើរការកម្មវិធីនានា ដែលនេះគឺជាគុណសម្បត្តិមួយដែលមិនទាន់មានម៉ូឌែលទូរស័ព្ទណាអាចធ្វើបាននៅឡើយទេ។ មិនតែប៉ុណ្ណោះតាមការបញ្ជាក់របស់ក្រុមហ៊ុនបានឲ្យដឹងថាគ្រប់ម៉ូឌែលស្មាតហ្វូនរបស់ OPPO ពេលចេញមកម្តងៗ គឺមានអតិថិជនគាំទ្រច្រើនទាំងគុណភាព និង តម្លៃលក់នៅទីផ្សារហើយក្រុមហ៊ុនតែងតែស្វែងរកអ្វីដែលថ្មី ទំនើប មានសុវត្ថិភាព និង មានភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់ពីមួយជំនាន់ទៅមួយជំនាន់។  ចំពោះលោកអ្នកដែលចង់ចូលរួមលេងហ្គេមឈ្នះរង្វាន់ទូរស័ព្ទ R17 Pro ដ៏ស្រស់ស្អាត ដែលមានសមត្ថភាពថតរូបពេលយប់ច្បាស់ ដូចមានអ្នកជំនាញ និង ចង់ជ្រាបនូវព័ត៌មានច្បាស់នានា សូមលោកអ្នកចូលទៅកាន់ Facebook Page របស់ក្រុមហ៊ុន OPPO តាមរយៈ https://www.facebook.com/OPPOCAMBODIA/ ៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន