no-alternative title

SsangYong បើកដំណើរការអគារតាំងបង្ហាញរថយន្តរបស់ខ្លួននៅក្នុងទីតាំងប្រកបដោយសក្តានុពលបំផុតនៅរាជធានីភ្នំពេញ

កាលពីថ្ងៃទី15 ខែកុម្ភៈ ឆ្នាំ2019 កន្លងទៅនេះ SsangYong បានបើកកន្លែងអគារតាំងលក់រថយន្តទំនើបរបស់ខ្លួននៅទីតាំងថ្មី ងាយស្រួលរកឃើញបំផុតនៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា។ អគារតាំងបង្ហាញរថយន្ត SsangYong គឺមានទីតាំងស្ថិតនៅលើមហាវិថីសហព័ន្ធរុស្សី (ក្បែរស្ពានអាកាសសាលាតិចណូ)ដែលនេះ គឺជាកាអគារតាំងបង្ហាញទី 2 របស់ខ្លួន បន្ទាប់ពីសាខាចោមចៅ ដែលបានបើកដំណើរការកាលពីឆ្នាំមុន។

អគារតាំងបង្ហាញថ្មី ដែលមានរាងបួនជ្រុងស្មើយ៉ាងទូលាយ នឹងក្លាយជាកន្លែងនៃការតាំងបង្ហាញនូវគ្រឿងតុបតែងផ្ទៃខាងក្នុងនៃរថយន្តដ៏ទាក់ទាញបំផុតនៅក្នុងប្រទេសកម្ពុជា។ ការបើកសម្ភោធនេះនឹងបង្ហាញពីម៉ូដែលរថយន្តចុងក្រោយរបស់ SsangYong ដែលបង្ហាញពីការច្នៃប្រឌិតរបស់រថយន្ត SUV ដ៏ទំនើប។ ជាមួយនឹងវត្តមានសមិទ្ធិផលថ្មីនេះ គណៈគ្រប់គ្រង SsangYong បានអញ្ជើញអ្នកសារព័ត៌មានទាំងអស់ ឱ្យមកទទួលយកនូវបទពិសោធន៍ដ៏ដ៏អស្ចារ្យបំផុត ដើម្បីចូលរួមនៅក្នុងពិធីបើកសម្ពោធជាផ្លូវការនូវអគារតាំងបង្ហាញថ្មីដ៏គួរឱ្យទាក់ទាញនេះ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Lee Jae Hoo អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន SsangYong Cambodia បានមានប្រសាសន៍ថា "ក្រុមហ៊ុន SsangYong Cambodia បានបង្កើតអគារតាំងបង្ហាញដំបូងបង្អស់របស់ខ្លួននៅក្នុងខែមីនា ឆ្នាំ 2018។ នៅក្នុងទីផ្សារប្រកួតប្រជែងនៃរថយន្តម៉ាកល្បីនេះ SsangYong បានគ្រប់គ្រងស្ថានភាពបានយ៉ាងឆាប់រហ័ស ដើម្បីបង្កើនភាគហ៊ុននៃទីផ្សាររបស់ខ្លួន។ ដំណើរការលក់របស់យើង គឺគួរឱ្យភ្ញាក់ផ្អើលខ្លាំងណាស់សម្រាប់យើងដែលធ្វើឱ្យយើងសម្រេចចិត្ត បង្កើតអគារតាំងបង្ហាញថ្មីមួយនេះនៅចំកណ្តាលនៃរាជធានីភ្នំពេញ ដើម្បីផ្តល់នូវភាពងាយស្រួលឡើងដល់អតិថិជនដែលមានស្រាប់ និងអតិថិជនបន្ថែមទៀតរបស់យើង” ។

លោក Yoon Jiseok អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន SsangYong ប្រចាំប្រទេសកូរ៉េ (Asia/KD Export Team SsangYong Motor) បានមានប្រសាសន៍ថា “ ក្រុមហ៊ុន SsangYong បានបើកដំណើរការតាំងពីឆ្នាំ 1954 ដែលគិតមកដល់ ឥលូវមានរយៈពេលជាង 65 ឆ្នាំ លើជំនាញផលិតយានយន្ត ហើយយើងពិតជាមានមោទនភាពខ្លាំងណាស់ ចំពោះការផលិតរថយន្តរយៈពេលដ៏យូរអង្វែងរបស់យើង។ SsangYong បានផលិតរថយន្តប្រភេទ SUV, Pick Up, MPV Car ដែលមានលក្ខណៈ Dynamic Driving  តាមបច្ចេកទេស 4 x4 ដែលគិតពីសុវត្ថិភាពជាចំបង និងខិតខំប្រឹងប្រែង ធ្វើយ៉ាងណាដើម្បីអោយបំពេញតាមតម្រូវការអតិថិជន។ 

ការបើកសម្ពោធអគារតាំងបង្ហាញនេះផងដែរ ក៏នឹងមានការបង្ហាញពីពានរង្វាន់ ដែលក្រុមហ៊ុនទទួលបានផងដែរមានដូចជា “SsangYong ឯកទេសរថយន្ត SUV ដ៏ល្បីល្បាញលើពិភពលោក ៖ សូមមកទទួលយកបទពិសោធន៍ថ្មីជាមួយនឹងរថយន្ត SsangYong” (“World Renowned SUV Specialist: Enter and Experience the New SsangYong.”) ។ ស្លាកតាំងបង្ហាញនេះតំណាងឱ្យចក្ខុវិស័យរបស់ SsangYong ដែលត្រូវបានគេស្គាល់ និងស្ថិតនៅលំដាប់កំពូលក្នុងផ្នែករថយន្តបែប Sport ដ៏ទំនើបទាន់សម័យ។ 

ដើម្បីបញ្ជាក់ពីចំណុចដ៏ល្អខាងលើនេះ ក្នុងឆ្នាំ 2018 និងឆ្នាំ 2019 រថយន្ត Rexton និងរថយន្ត Rexton Sports បានទទួលពានរង្វាន់ជាច្រើនពីទស្សនាវដ្តី 4X4 នៃចក្រភពអង់គ្លេស។ ទស្សនាវដ្តី 4x4 គឺជាទស្សនាវដ្តីរបស់ចក្រភពអង់គ្លេស និងជាទស្សនាវដ្តី Pick-Up ដែលបង្ហាញពីរថយន្ត 4WD និងរថយន្តដឹកទំនិញទូទាំងពិភពលោក។ ជារៀងរាល់ឆ្នាំទស្សនាវដ្តី 4X4 បានជ្រើសរើសគំរូរថយន្តជិត90គំរូរថយន្ត សម្រាប់ការសិក្សាស៊ីជម្រៅ និងការវាយតម្លៃ ដើម្បីធ្វើការប្រកួតប្រជែង។ 

 

នៅឆ្នាំ2018 រថយន្ត SsangYong ម៉ូដែល  Rexton បានឈ្នះពានរង្វាន់ចំនួនបី គឺ ឈ្នះពានរង្វាន់ "រថយន្តដែលមានគុណម្លៃល្អដាច់គេ" "រថយន្តដែលខ្លាំង ធុន រឹងមាំជម្នះគ្រប់ឧបសគ្គផ្លូវ" និងពានរង្វាន់ "រថយន្ត 4X4 ប្រចាំឆ្នាំ"។ រថយន្ត SsangYong ម៉ូដែល Rexton នៅតែបន្តទទួលបានពានរង្វាន់ "រថយន្តដែលមានគុណម្លៃល្អដាច់គេ" ក្នុងខែមករា ឆ្នាំ2019 រយៈពេល2ឆ្នាំជាប់ៗគ្នាផងដែរ។ ចំណែក រថយន្ត SsangYong ម៉ូដែល Rexton Sports ទទួលបានពានរង្វាន់ "រថយន្តដែលមានគុណម្លៃល្អដាច់គេ" ក្នុងប្រភេទ "រថយន្ត Pick-Up ប្រចាំឆ្នាំ" ក្នុងឆ្នាំ2018។

នៅក្នុងកម្មវិធីសន្និសីទសារព័ត៌មាន លោក Park Keun Baek អគ្គនាយកផ្នែកលក់នៃក្រុមហ៊ុន SsangYong បានពន្យល់ពីភាពពេញនិយមរបស់រថយន្ត SsangYong គឺដោយសារសុវត្ថិភាព ការរចនា និងកម្លាំងថាមពលរបស់រថយន្ត។ លោកបានថ្លែងថា "... ឧទាហរណ៍ ម៉ូដែល Rexton គឺផលិតឡើងដោយផ្តោតលើសុវត្ថិភាពរបស់អ្នកដំណើរ និងភាពធន់នៃរថយន្ត សូម្បីតែនៅពេលបើកបរនៅលើផ្លូវដ៏លំបាកយ៉ាងណាក៏ដោយ។ ការរចនាម៉ូដែល Rexton ឡើងគឺទទួលបានការកោតសរសើរពីអ្នកជំនាញខាងត្រួតពិនិត្យស្វ័យប្រវត្តិជាច្រើនថា ជារថយន្ត SUV ដ៏ស្រស់ស្អាតបំផុតនៅក្នុងទីផ្សារ។

ចំណែករឿងម៉ាស៊ីនវិញ Rexton បំពាក់ដោយម៉ាស៊ីនម៉ាស៊ូត 2.2 លីត្រ ប៉ុន្តែការដំណើរការម៉ាស៊ីនរបស់វាគឺស្រដៀងគ្នាទៅនឹងម៉ាស៊ីន 3.0 លីត្រដែរ។ បច្ចេកវិទ្យានេះ គឺត្រូវបានក្រុមវិស្វកម្មនៃក្រុមហ៊ុន SsangYong រួមបញ្ជូនគ្នាយ៉ាងល្អឥតខ្ចោះ ស្របទៅនឹងការរួមបញ្ជូនគ្នា 7 ល្បឿននៃរថយន្តដឹកជញ្ជូនម៉ូដែល Mercedes Benz"។

SsangYong សូមស្វាគមន៍ចំពោះអតិថិជនទាំងអស់ឱ្យមកទស្សនាកន្លែងតាំងបង្ហាញថ្មីរបស់ក្រុមហ៊ុន ដើម្បីទទួលបាននូវបទពិសោធថ្មីជាមួយនឹងរថយន្ត SsangYong ដែលពិភពលោកទទួលស្គាល់ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី (កែងមហាវិថីសហព័ន្ធរុស្សី និងវត្តនាគវ័ន) សង្កាត់ផ្សារដេប៉ូ 3 ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 098 456 888 / 095 456 888៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន