no-alternative title

ធនាគារ ជីបម៉ុង ខមមើសល ប៊ែង បានបង្ហាញវត្តមានសាខាថ្មីមួយទៀត នៅលើមហាវិថីព្រះនរោត្តម

កាលពីថ្ងៃទី 14 ខែកុម្ភៈ ឆ្នាំ 2019 កន្លងទៅនេះ ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង បានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការនូវសាខាថ្មីព្រះនរោត្តម ដែលជាសាខាទីពីររបស់ខ្លូន មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីព្រះនរោត្តម កែងផ្លូវសម្តេចប៉ាន សង្កាត់បឹងរាំង ខណ្ឌដូនពេញ។ នេះគឺជាដំណើរការបន្ថែមនូវការិយា ល័យបំរើសេវាថ្មីមួយទៀត របស់ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ស្របពេលកម្ពុជា មានការវិវត្តន៍ឥតឈប់ឈរនៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ និងកំណើននៃចំនួនប្រតិបត្តិការ ក៏ដូចជាទំហំទឹកប្រាក់នៃសេវាធនាគារអេឡិចត្រូនិច។ ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង បានបញ្ជាក់អោយដឹងថា នៅក្នុងឱកាសនៃការដាក់សម្ពោធដំណើរការជាផ្លូវការសាខាព្រះនរោត្តមនៅពេលនេះ អតិថិនជនទាំងអស់ នឹងរីករាយទទួលបាននូវឱកាសយ៉ាសងពិសេស ដោយអាចធ្វើការជ្រើសរើសលេខគណនីពិសេសចំនួន 8 ខ្ទង់ ទៅតាមចំណង់ចំណូលចិត្តសម្រាប់ការបើកគណនីណាមួយរបស់ខ្លួននៅទីនោះផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង បានបន្តថា ជាមួយនឹងវត្តមាននៅពេលនេះ ខ្លួនគឺបានផ្តោតសំខាន់យ៉ាងពិសេសលើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល សុទ្ធសាធសម្រាប់ប្រតិបត្តិការហិរញ្ញវត្ថុផ្សេងៗ ដោយចាប់តាំងពីការបើកគណនីធនាគារ រហូតដល់ការទូរទាត់ផ្សេងៗ ក្នុងការប្រើប្រាស់ប្រចាំថ្ងៃ។ ជាងនេះទៅទៀតនោះ លក្ខណៈពិសេសនៃធនាគារ ជីប ម៉ុង ខមមើសល ប៊ែង នឹងបម្រើសេវាកម្មហិរញ្ញវត្ថុ បែបឌីជីថលដ៏សម្បូរបែប សម្រាប់បំពេញតម្រូវការ ហិរញ្ញវត្ថុដល់អតិថិជន ដែលអនុញ្ញាតអោយអតិថិជនទទួលបានលើសពីសេវា ដែលផ្តល់ជូនតាមរយៈដៃគូសហការពាណិជ្ជកម្មរបស់យើង។

សូមជំរាបថា ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង គឺបានចាប់ផ្តើមឈានជើងចូលក្នុងវិស័យធនាគារ ប្រកបដោយទំនុកចិត្តក្នុងទីផ្សារប្រទេសកម្ពុជា ស្របពេលដែលរបាយការណ៍ធនាគាជាតិនៃកម្ពុជាប្រចាំឆ្នាំ 2018 ដោយបានបង្ហាញថា ទំហំនៃប្រតិបត្តិការនៃសេវាធនាគារអេឡិចត្រូនិច ដែលបានប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ មានរហូតតដល់ជាង៩ពាន់ 600 លានដុល្លារសហរដ្ឋអាមេរិក។

ធនាគារ ជីបម៉ុង ខមមើសល ប៊ែង គឺជាពាណិជ្ជកម្មទី 12 នៃក្រុមហ៊ុន ជីប ម៉ុង ផ្តោតសំខាន់លើការប្រើប្រាស់ប្រព័ន្ធឌីជីថល និងបច្ចេកវិទ្យាទំនើប ដើម្បីបម្រើ និងផ្តល់សេវាកម្មទៅដល់អតិថិជនរបស់ខ្លួន ដែលបានឆ្លុះបញ្ចាំងនូវការវិវឌ្ឍធំមួយទៀត នៅក្នុងការចូលរួមធ្វើទំនើបកម្មលើវិស័យធនាគារ ដែលជាចំណែកមួយយ៉ាងសំខាន់ នៅក្នុងការអភិវឌ្ឍន៍ប្រព័ន្ធសេវាកម្មធនាគារឲ្យកាន់តែសម្បូរបែប មានប្រសិទ្ធិភាព និងប្រសិទ្ធិផលខ្ពស់ និងភាពងាយស្រួលជាងមុន៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន