no-alternative title

ដើម្បីផ្តល់ភាពរីករាយក្នុងថ្ងៃ 14 កុម្ភះនេះ ក្រុមហ៊ុន Nokia បានបន្តផ្តល់ប្រូម៉ូសិនពិសេសជូនអតិថិជនដែលមានបំណងជូនកាដូដល់អ្នកជាទីស្រលាញ់របស់ខ្លួន

ដើម្បីចូលរួមផ្តល់នូវភាពរីករាយដល់អតិថិជននៅក្នុងថ្ងៃ 14 ខែកុម្ភះ ដែលជាថ្ងៃបុណ្យនៃក្តីស្រឡាញ់របស់ប្រជាជននៅទូទាំងពិភពលោក ក្រុមហ៊ុន Nokia បានប្រកាសបន្តផ្តល់នូវប្រូម៉ូសិនពិសេស ជូនដល់អតិថិជនទូទាំងប្រទេស ដែលមានបំណងចង់ទិញជូនកាដូដល់អ្នកជាទីស្រលាញ់របស់ខ្លួន ដែលប្រូម៉ូសិនពិសេសនេះ គឺធ្វើឡើងទៅលើស្មាតហ្វូនថ្មីៗចំនួន 4 ម៉ូដែល នៅក្នុងនោះរួមមានដូចជា Nokia 2.1, Nokia 3.1 Plus, Nokia 5.1 Plus និង Nokia 6.1 Plus។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Nokia បានបញ្ជាក់ថា ប្រូម៉ូសិនពិសេសនេះ នឹងធ្វើឡើងចាប់ពីថ្ងៃនេះតទៅ ដោយ Nokia 6.1 Plus ដែលត្រូវបានគេស្គាល់ថា គឺជាស្មាតហ្វូនជំនាន់ថ្មីរបស់ Nokia ដែលមានការពេញនិយមគាំទ្រថា គឺជាស្មាតហ្វូន ដែលមានសមត្ថភាពខ្ពស់ តម្លៃសមរម្យ ហើយនិងលក់ដាច់ជាងគេនៅក្នុងប្រទេសកម្ពុជានោះ ត្រូវបានក្រុមហ៊ុន Nokia ចេញលក់នៅក្នុងតម្លៃ 269 ដុល្លាប៉ុណ្ណោះ ដោយមានការថែមជូននូវកាបូបស្ពាយ Nokia ដ៏ស្រស់ស្មាតរួមជាមួយនឹងកញ្ចប់សេវាកម្មទូរស័ព្ទ និងអ៊ីនធើណែតពីក្រុមហ៊ុន Cellcard រយៈពេញមួយឆ្នាំដោយឥតគិតថ្លៃថែមទៀតផង។

សម្រាប់ Nokia 5.1 Plus វិញ គឺមានតម្លៃ 219 ដុល្លា រួមនឹងការថែមជូនកាបូបវ៉ាត់ជាប់ចង្កេះដ៏ស្រស់មួយ។ រីឯ Nokia 3.1 Plus ក្រុមហ៊ុនចេញលក់តម្លៃ 179 ដុល្លា និងមានថែមជូននូវដបទឹកក្តៅមួយផងដែរ។

ចំពោះ ម៉ូដែល Nokia 2.1 ថ្មី ដែលជាសិស្សប្អូនគេនោះ គឺក្រុមហ៊ុន Nokia ចេញលក់នៅក្នុងតម្លៃ 115 ដុល្លាជាមួយនឹងការថែមជូននូវ កាបូបវ៉ាត់ជាប់ចង្កេះមួយរួមនឹងកញ្ចប់សេវាកម្មទូរស័ព្ទ និងអ៊ីនធើណែតពីក្រុមហ៊ុន Cellcard រយៈពេញមួយឆ្នាំដោយឥតគិតថ្លៃ។  ចំពោះ សូមអញ្ជើញរួសរាន់មកទទួលយកនូវប្រូម៉ូសិននេះ អោយបានគ្រប់ៗគ្នា ដើម្បីបានកាដូជូនដល់អ្នកជាទីស្រលាញ់របស់គ្រប់ៗគ្នា! 

សូមជំរាបថា អតិថិជនទាំងអស់ អាចរកជាវប្រូម៉ូសិនថ្មីនេះ បាននៅគ្រប់ហាងលក់ទូរស័ព្ទដៃនៅទូទាំងប្រទេសកម្ពុជា ដែលនៅជិតលោកអ្នក។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន