no-alternative title

“ពិធីសម្ពោធ Acer Showroom ថ្មីនៅក្នុងក្រុមហ៊ុន ភី.ធី.ស៊ី កុំព្យូទ័រ សាខាមហាវិថីព្រះមុនីវង្ស”

នាព្រឹកថ្ងៃទី 21 ខែកម្ភៈ ឆ្នាំ 2019 នេះ ក្រុមហ៊ុន ACER បានបើកសម្ពោធ Showroom ថ្មីរបស់ខ្លួនក្នុងក្រុមហ៊ុន ភី.ធី.ស៊ី កុំព្យូទ័រ សាខាព្រះមុន្នីវង្ស អគារលេខ 250-252 ផ្លូវព្រះមុន្នីវង្ស, ក្រោមអធិបតីភាព លោក ជេម ឈូប៊ុនជឺ (Mr. James Choobunjerd) អគ្គនាយកក្រុមហ៊ុន ACER ប្រចាំឥណ្ឌូចិន និង លោកឧកញ៉ា អ៊ឹង សែ អគ្គនាយកក្រុមហ៊ុន ភី.ធី.ស៊ី កុំព្យូទ័រ ខូអិលធីឌី រួមទាំងគណៈគ្រប់គ្រង នៃក្រុមហ៊ុនទាំងពីរផងដែរ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោកឧកញ៉ា អ៊ឹង  សែ អគ្គនាយកក្រុមហ៊ុន ភី.ធី.ស៊ី កុំព្យូទ័រ បានលើកឡើងថាក្រុមហ៊ុន ភី ធី ស៊ី កុំព្យូទ័រ ខូអិលធីឌី គឺជាក្រុមហ៊ុនទទួលបានសិទ្ធិចែកចាយផ្តាច់មុខលើផលិតផលម៉ាក Acer (Consumer) គ្រប់ម៉ូឌែលទាំងអស់ និងផ្តល់សេវាកម្មជួសជុល ក្នុងព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមគ្នានេះដែរ ក្រុមហ៊ុន Acer ជាដៃគូពាណិជ្ជកម្មជាមួយក្រុមហ៊ុន ភី ធី ស៊ី  អស់រយៈពេលជាង10 ឆ្នាំមកហើយ។ 

គួរកត់សម្គាល់ថា ក្រុមហ៊ុន ភី ធី ស៊ី គឺជាក្រុមហ៊ុនធំជាងគេបំផុត ក្នុងការផ្គត់ផ្គង់សម្ភារៈបច្ចេកវិទ្យាព័ត៌មានវិទ្យា និងសេវាកម្ម បច្ចេកវិទ្យាព័ត៌មានវិទ្យាចាប់តាំងពីឆ្នាំ 1996 មកម្លេះ គិតមកដល់ឆ្នាំ 2019 នេះ មានរយៈពេលជាង 20 ឆ្នាំហើយដែលបានផ្គត់ផ្គង់ជូនអតិថិជននូវផលិតផលដែលមានគុណភាពខ្ពស់ថ្មីសុទ្ធ 100% ព្រមទាំងមានការធានាត្រឹមត្រូវពីរោងចក្រ និងផ្តល់សេវាកម្មយ៉ាងល្អប្រសើរបំផុត ដោយមានការយកចិត្តទុកដាក់ពីក្រុមការងារជំនាញយ៉ាងពិតប្រាកដដែលស្របទៅតាមបាវចនារបស់ខ្លួនគឺ "ភី ធី ស៊ី តែងតែឈានមុខគេជានិច្ច ទាំងគុណភាព និងសេវាកម្ម"។

លោក ជេម ឈូប៊ុនជឺ (Mr. James Choobunjerd) នាយកប្រចាំឥណ្ឌូចិន ACER បានលើកឡើងថា នៅក្នុងឱកាសថ្ងៃនេះ ក្នុងនាមលោកជានាយកប្រចាំឥណ្ឌូចិនក្រុមហ៊ុន Acer ពិតជាមានសេចក្តីសោមនស្សរីករាយជាអនេកប្បការ ហើយលោកសង្ឃឹមយ៉ាងមុតមាំថា យើងនៅតែបន្តនិរន្តភាព ក្នុងកិច្ចសហប្រត្តិបត្តិការអាជីកម្មជាមួយ ក្រុមហ៊ុន   ភី.ធី.ស៊ី កុំព្យូទ័រ ខូអិលធីឌី ឲ្យកាន់តែរលូននិងល្អប្រសើរ ដើម្បីពង្រីកវិសាលភាពពាណិជ្ជកម្ម និងបំពេញតំរូវការ របស់អតិថិជនគ្រប់មជ្ឈដ្ឋាន។ លោក ជេម ឈូប៊ុនជឺ (Mr. James Choobunjerd) ក៏បានបន្តថាសូមអតិថិជននិងដៃគូ   អាជីកម្មទាំងអស់នៅតែជួយបន្តគាំទ្រផលិតផលម៉ាក ACER។ 

អតិថិជនទាំងអស់ អាចទំនាក់ទំនងមក ក្រុមហ៊ុន ភី ធី ស៊ី  កុំព្យូទ័រ ខូអិលធីឌី មាន 5 សាខា គឺសាខាទី 1 ការិយាល័យកណ្តាល អគារលេខ 66 ផ្លូវលេ 63 កែងផ្លូវលេខ 154 (ក្បែរផ្សារសូរិយា), សាខាទី 2 អគារលេខ 250-252 មហាវិថីព្រះមុនីវង្ស, សាខាទី៣ ផ្ទះលេខ 81-83 ខាងជើងផ្សារធំថ្មី, សាខាទី 4 ខេត្តបាត់ដំបង ផ្លូវលេខ 2 ម្តុំសាលា  2 ធ្នូ, និង សាខាទី 5  ខេត្តសៀមរាប អគារ ៥៥៥ ផ្លូវទេពវង្ស។ ជាមួយគ្នានេះ អតិថិជន ក៏អាចរកទិញផលិតផលតាមរយៈគេហទំព័រ WWW.ptc-computer.com.kh ឬតាមរយៈទូរស័ព្ទលេខៈ 023 2222 12/ 023 2222 13

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន