no-alternative title

ក្រុមហ៊ុន Metfone ទទួលបានមេដៃ Labor Order ថ្នាក់ទី 1 ពីសម្តេចពិជ័យសេនា ទៀ បាញ់ នៅក្នុងឱកាសប្រារព្ធខួប 10 ឆ្នាំរបស់ខ្លួន

កាលពីថ្ងៃទី 19 ខែកុម្ភៈ ឆ្នាំ 2019 កន្លងទៅនេះ ក្រុមហ៊ុន Metfone បានប្រារព្វពិធីអបអរសាទរខួប 10 ឆ្នាំរបស់ខ្លួន ដែលហៅថា "Metfone - Intelligent City" ដែលបាននាំមកនូវការសំដែងប្លែកៗជាច្រើន រួមជាមួយបទពិសោធន៍ថ្មីៗ ព្រមទាំងមានការចែករំលែកសាររបស់ Metfone អំពី Industry 4.0 ហើយនិងបច្ចេក វិទ្យានាពេលអនាគតថែមទៀតផង។

អ្វីដែលពិសេស នៅក្នុងពិធីនោះ គឺក្រុមហ៊ុន Metfone ពិតជាមានកិត្តិយសមែនទែនដែលទទួលបាននូវមេដៃ Labor Order ថ្នាក់ទី 1 ពីសម្តេចពិជ័យសេនា ទៀ បាញ់ នៅក្នុងការចែករំលែកជូនដល់ប្រជាពលរដ្ឋនៅកម្ពុជា នៅក្នុងនាមជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ដ៍ឆ្នើម នឹងការទទួលខុសត្រូវផ្នែកការងារសង្គមផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលបានអញ្ជីញចូលរួមនៅ ក្នុងកម្មវិធីនេះ បានមានប្រសាសន៍សង្កត់ធ្ងន់ថា Metfone គឺជាក្រុមហ៊ុនទូរស័ព្ទឈានមុនគេ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។ សម្តេចពិជ័យសេនា ក៍បានរំពឹងផងដែរថា Metfone គឺជានិមិត្តរូបនៃទំនាក់ទំនងកម្ពុជា និងវៀតណាម។

លោក Le Dang Dzung ដែលជាប្រធានក្រុមហ៊ុន Viettel Group (ក្រុមហ៊ុនមេរបស់ Metfone) ក៏បានសន្យាជាមួយរដ្ឋាភិបាលកម្ពុជា និងអតិថិជនរបស់ខ្លួននៅកម្ពុជា ផងដែរថា ដើម្បីធ្វើនគរូបនីយកម្ម ក្រុមហ៊ុន នឹងបំពាក់នូវបច្ចេកវិទ្យាឌីជីថលដល់ Metfone ជាមួយបច្ចេកវិទ្យាដ៍ទំនើបៗដូចជា 5G, AI, Big Data, Narrowband IoT និង បច្ចេកវិទ្យាផ្សេងៗទៀត។ លោកបានបន្ថែមទៀតថា Metfone គឺជាសាខាទី 1 របស់ក្រុមហ៊ុន Viettel Group ដែលវិនិយោគនៅបរទេស។ នៅក្នុងរយៈពេល 10 ឆ្នាំកន្លងមកនេះ លោកបានទទួលស្គាល់ថា Metfone គឺជាអ្នកដែលឈានមុខគេ ក្នុងការកសាងសង្គមឌីជីថល  សេដ្ឋកិច្ចឌីជីថល  នៅកម្ពុជា។

នៅក្នុងខួប 10 ឆ្នាំនេះដែរ ក្រុមហ៊ុន Metfone ក៏បានរៀបចំដំណាលគ្នានូវព្រឹត្តការណ៏តាំងបង្ហាញបច្ចេកវិទ្យាជាន់ខ្ពស់នៅថ្ងៃទី 20 ដែលហៅថា "Metfone Intelligent Connect 2019-MIC"។ នៅក្នុងព្រឹត្តិការណ៍នោះ អតិថិជនចំនួនជាង 2000 នាក់ បានទទួលយកបទពិសោធន៍នៃការតាំងពិពណ៌ IoT, AR, ePayment, Metfone Solution, Intelligent Home, Farm schools និងMetfone Solution ជាច្រើន។ ជាពិសេសមានប្រធានបទល្បីជាង 10 ជាមួយវត្តមានរបស់វាឃ្មិនល្បីៗពី Google, Ericsson, Huawei អំពី Internet of Things, Mobile Connect, Future Networks និង Mobile for Development បានចូលរួមបង្ហាញនូវការវិវត្តថ្មីៗស្តីពីបច្ចេកវិទ្យា ដែលធ្វើអោយកម្មវិធីនេះ ក្លាយជាសិក្ខាសាលាបចេ្ចកវិទ្យាល្អជាងគេមិនធ្លាប់មាននៅកម្ពុជា។

ឯកឧត្តម ខាន់ ចាន់មេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៃប្រទេសកម្ពុជា បានថ្លែងថា "Intelligent Connect មាន 2 ផ្នែកដែលក្រុមហ៊ុន Metfone បាននឹងកំពុងធ្វើនូវផ្នែកតភ្ជាប់ទំនាក់ទំនងនៅក្នុងរយៈពេល 10 ឆ្នាំចុងក្រោយនេះ នៅក្នុងការភ្ជាប់ទំនាក់ទំនងប្រជាជនកម្ពុជា។ ផ្នែកឆ្លាតវៃ គឺជាអ្វីដែលកម្ពុជាកំពុងឆ្ពោះទៅ និងសង្ឃឹមថា Metfone និងបន្តជាដៃគូរពិតប្រាកដរបស់កម្ពុជា"។ ដោយមានទស្សនៈដូចគ្នាជាមួយ ឯកឧត្តម ខាន់ ចាន់មេត្តា  អគ្គនាយករងរបស់ Metfone គឺលោក Le Manh Tan បានសន្យានឹងកសាង ហេដ្ឋារចនាសម្ព័ន្ធផ្នែកទូរគមនាគមន៍អោយកាន់តែទំនើប ដើម្បីផ្តល់សេវា 5G, Narrowband IoT, Big Data, AI ជាច្រើនទៀត។ ជាងនេះទៅទៀត Metfone នឹងផ្តល់ដំណោះស្រាយផ្នែក IT សម្រាប់រដ្ឋាភិបាល ក្រុមហ៊ុន អង្គការ និងគេហដ្ឋាននៅកម្ពុជាផងដែរ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន