no-alternative title

Page ផ្លូវការរបស់ OPPO បានបញ្ចេញវីដេអូដែលនិយាយពីផលិតផលថ្មី តែនៅមិនទាន់ដឹងថា ម៉ូដែលអ្វីនោះទេ?

ថ្មីៗនេះ មានព័ត៌មានបរទេសជាច្រើនបានបញ្ជេញនូវរូបភាព Poster និង រូបភាពវីដេអូជាច្រើនដែលហាក់ដូចជាចង់បង្ហាញថាក្រុមហ៊ុន OPPO នឹងមានចេញផលិតផលថ្មីរបស់ខ្លួនជាម៉ូឌែល F11 Pro ដែលបណ្តាលឲ្យមានការងឿងឆ្ងល់ និង ចង់ដឹងពីព័ត៌មានបែកធ្លាយទាំងនោះថាជាការពិតឬយ៉ាងណា។ តាមរយៈរូបភាពនោះបានបង្ហាញថានឹងមានទូរស័ព្ទ F11 Pro ដ៏ទាក់ទាញមកជាមួយនឹងអេក្រង់លាតសន្ធឹង គ្មានចន្លោះឆក ហើយមានភាពស្រដៀងគ្នាបន្តិចទៅនឹងម៉ូឌែល OPPO Find X បន្តិច។ ចំណែកការរចនាកាមេរ៉ានៅខ្នង ខាងក្រោយវិញ គឺស្ថិតនៅចំជួរកណ្តាលតែម្តង វាស្ថិតក្នុងរាងបញ្ឈរចុះក្រោម ជាមួយនឹងកាណុងកាមេរ៉ាភ្លោះ អមដោយ Flash LED នៅផ្នែកខាងលើថែមទៀតផង វាមើលទៅហាក់មានទ្រនាប់សេនស័រ ស្កេនម្រាមដៃដ៏គួរឲ្យទាក់ទាញ នៅខាងក្រោមកាមេរ៉ាដូច្នោះដែរ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងរូបភាព Poster នោះ បានសរសេរបញ្ជាក់បន្ថែមទៀតថាទំហំកាមេរ៉ាខាងក្រោយខ្នងវាមានទំហំ 48 MP និងមានពាក្យស្លោកជាភាសារអង់គ្លេសថា Brilliant portrait in low light ដែលមានន័យថា កាមេរ៉ាខាងក្រោយនៃស្មាតហ្វូននេះ ជាម៉ូឌែលស្មាតហ្វូនដែលមានសមត្ថភាពថតច្បាស់នៅកន្លែងដែលមានពន្លឺតិត ល្អឥតខ្ចោះតែម្តង និងមានពណ៌ខៀវបែកស្វាយដូចគ្នាទៀតជាដើម ។ តាមប្រភពព័ត៌មានបែកធ្លាយនោះ ម៉ូឌែលថ្មីរបស់ OPPO នេះអាចនឹងបំពាក់បច្ចេកវិទ្យាសាកថ្មលឿន VOOC ដូចនឹងម៉ូឌែលមុនដែរ ប៉ុន្តែយើងមិនទាន់ដឹងថាវាស្ថិតក្នុងទំហំប៉ុន្មាននៅឡើយទេ។ យ៉ាងណាមិញយើងក៏នៅមិនទាន់ដឹងថា តើ F11 Pro ដែលគ្រប់គ្នានាំផ្អើលចង់ដឹងនោះ នឹងមកដល់កម្ពុជាឬទេ? តើជា F11 ឬ F11 Proដែលនឹងមកដល់កម្ពុជា? ទាំងនេះវាគ្រាន់តែជាសំណួរ ចេញពីចំងល់តែប៉ុណ្ណោះ។ 

ព្រឹកមិញនេះ Page ផ្លូវការរបស់ក្រុមហ៊ុន OPPO ប្រចាំនៅកម្ពុជាបានបញ្ចេញរូបភាពវីដេអូមួយ ដែលបានសម្ភាសន៍ក្រុមអ្នកគាំទ្រផលិតផលរបស់ពួកគេដែលមានរយៈពេល 46 វិនាទី។ តាមរយៈវីដេអូខ្លីនេះគឺមានក្រុមគាំទ្រទខ្លះបានបង្ហាញចំណាប់អារម្មណ៍ខុសៗគ្នារបស់ពួកគេស្តីអំពីបទពិសោធន៍ នៃការប្រើប្រាស់ស្មាតហ្វូន និង ភាពពេញចិត្តចំពោះផលិតផលនានារបស់ OPPO នាពេលកន្លងមក។ ប៉ុន្តែអ្វីដែលជាចំងល់ក្នុងវីដេអូរយៈពេល៤៦វីនាទីនេះ យើងឃើញថាមានការតភ្ជាប់វីដេអូខ្លីមួយទៀតនៅនាទីចុងក្រោយ គឺមានរូបភាពទូរស័ព្ទរាងផ្តេកមួយម៉ូឌែល ដែលយើងមិនដឹងថាវាជាស្មាតហ្វូន F11 ឬ F11 Pro នៅឡើយទេ ប៉ុន្តែក្រុមហ៊ុនបានសរសេរថា (នឹងមានអ្វីកើតឡើងនាពេលឆាប់ៗនេះ…) ជាភាសាខ្មែរទៀត ។ បើចង់ដឹងច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

អ្វីដែលលោកអ្នកបានឃើញនៅពេលនេះ វាគ្រាន់តែជាវីដេអូដែលយើងខ្ញុំបានដកស្រង់ពី page ផ្លូវការរបស់OPPOបង្ហោះ និង បានតភ្ជាប់គ្នាជាមួយនឹងព័ត៌មានបែកធ្លាយពីព័ត៌មានបរទេសតែប៉ុណ្ណោះ តើវាអាចជាយុទ្ធសាស្រ្តរបស់ OPPO ឬយ៉ាងណា? យើងទាំងអស់គ្នានៅតែមិនទាន់ដឹងច្បាស់ និងមិនអាចសន្និដ្ឋានបានថាក្រុមហ៊ុន OPPO នឹងមានផលិតផលថ្មី ជាF11 ឬ F11 Pro មកកម្ពុជានៅឡើយទេ ព្រោះវាគ្រាន់តែជាព័ត៌មានបែកធ្លាយងនៅក្នុងស្រុក និង ពីសារព័ត៌មានបរទស។

ប៉ុន្តែជាទូទៅយើងតែងសង្កេតឃើញថា ក្រោយពេលមានព័ត៌មានបែកធ្លាយម៉ូឌែលស្មាតហ្វូនតាមប្រព័ន្ធអ៊ីនធើណែតក្នុងស្រុកម្តងៗ យ៉ាងយូររយៈពេលប្រហាក់ប្រហែលមួយខែនឹងមានវត្តមានម៉ូឌែលទូរស័ព្ទថ្មីនោះមកដល់។ ម្យ៉ាងវិញទៀតប្រសិនបើយើងតាមដាន Page ផ្លូវការរបស់ដៃគូ OPPOនានា ដូចជានៅប្រទេសឥណ្ឌា ថៃ ឥណ្ឌូនេស៊ី ហ្វីលីពីន វៀតណាមជាដើម យើងឃើញថាពួកគេក៏កំពុងតែកំដៅសាច់ដុំបញ្ចេញ Poster ផលិតផលថ្មី ជាF11Proហើយ ដូច្នេះតើOPPO កម្ពុជា នឹងមានការមកដល់របស់ F11 ឬ F11 Pro ឬទេ? អីញ្ចឹងមានតែចាំមើលទាំងអស់គ្នាបន្តិចទៀត។

 

ដូចយើងបានដឹងស្រាប់ហើយថា OPPO ជាក្រុមហ៊ុនទូរស័ព្ទស្មាតហ្វូនមួយដែលទទួលបានការគាំទ្រច្រើនពីអតិថិជននៅក្នុងស្រុក និង តាមបណ្តាប្រទេសនានានៅលើសកលលោក ហើយចាប់តាំងពីឆ្នាំ 2016 ដែលក្រុមហ៊ុននេះមានវត្តមានក្នុងប្រទេសកម្ពុជាមកបានធ្វើឲ្យការលក់ចេញរបស់ក្រុមហ៊ុននេះ មានភាពលេចធ្លោខ្លាំងស្ទើរតែស្មើនឹងម៉ូឌែលស្មាតហ្វូនជំនាន់ចាស់ទុំមួយចំនួនផងដែរ។ ព័ត៌មានបន្ថែមសូមចូលទៅកាន់ Page របស់ OPPO តាមរយៈ https://www.facebook.com/OPPOCAMBODIA/

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ដោយ ប៉េងលីន
ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ដោយ ប៉េងលីន
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

ដោយ ប៉េងលីន
ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ដោយ ប៉េងលីន