no-alternative title

កំពូលស្មាតហ្វូនស៊េរីថ្មី Samsung Galaxy S10 និង S10+ បានមកដល់ទីផ្សារកម្ពុជាហើយ ព្រមទាំងមានការដាក់អោយកម៉្មង់មុន បានចាប់ពីថ្ងៃនេះទៀតផង

កាលពីថ្ងៃទី 22 ខែកុម្ភៈ 2019 ម្សិលមិញនេះ ក្រុមហ៊ុន សាខាថៃសាមសុងអេឡិចត្រូនិក ប្រចាំប្រទេសកម្ពុជា បានអញ្ចើញអ្នកសារព័ត៌មាន និងអ្នកថតរូបអាជីពជាច្រើននាក់ មកជួបជុំគ្នាទស្សនាការផ្សាយផ្ទាល់នៅឯសណ្ឋាគារ ហ្គាឌិន ស៊ីធី ដើម្បីជាសាក្សីនៃការបង្ហាញជាសាកលនៃកំពូលស្មាតហ្វូនដ៏ជាទីមោទនៈរបស់ក្រុមហ៊ុន សាមសុងជាមួយនឹងខួប 10 ឆ្នាំនៃ Samsung Galaxy ដែលពិភពលោកកំពុងរង់ចាំនេះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក រតនា សោភ័ណ ប្រធានគ្រប់គ្រងផ្នែកផលិតផលទូរស័ព្ទដៃនៃ ក្រុមហ៊ុនសាខាថៃ សាមសុង អេឡិចត្រូនិក ប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា Samsung Galaxy S10 មិនត្រឹមតែមានរូបរាង ស្អាត កាលីប ទាន់សម័យ និងទាក់ទាញបំផុតប៉ុណ្ណោះទេ កំពូលស្មាតហ្វូនជំនាន់ថ្មីនេះ ក៏មានបំពាក់ជាមួយនឹងបច្ចេកវិទ្យាជាច្រើនសម្រាប់ជាការឆ្លើយតបទៅនឹងការចង់បានរបស់អ្នកប្រើប្រាស់ផងដែរ ក្នុងនោះរួមមានដូចជា អេក្រង់ Infinity-O Display, បច្ចេកវិទ្យាស្កែនក្រយៅដៃក្រោមអេក្រង់ថ្មីបំផុតUltrasonic Fingerprint, បច្ចេកវិទ្យាសាកថ្ម និងចែករំលែកទៅកាន់ស្មាតហ្វូនដទៃ Wireless Power Share, រួមជាមួយនឹងមុខងារថតរូប Pro-Grade Camera យ៉ាងល្អបំផុតសម្រាប់បទពិសោធន៍ថ្មី ដែលមិនធ្លាប់មានក្នុងឆ្នាំ 2019 ថែមទៀតផង។ 

លោក ប្រធានគ្រប់គ្រងផ្នែកផលិតផលទូរស័ព្ទដៃនៃ ក្រុមហ៊ុនសាខាថៃ សាមសុង អេឡិចត្រូនិក ប្រចាំព្រះរាជាណាចក្រកម្ពុជា រូបនេះ បានមានប្រសាសន៍ថា “ យើងពិតជាមានសេចក្តីសោមនស្សរីករាយ និងរំភើបក្រៃលែងក្នុងការដាក់បង្ហាញនូវកំពូលស្មាតហ្វូនជំនាន់ថ្មីនេះ នៅក្នុងប្រទេសកម្ពុជាដែលជាប្រទេសកំពុងតែមានការជឿនលឿនផ្នែកបច្ចេកវិទ្យា និងស្មាតហ្វូននាពេលបច្ចុប្បន្ន ហើយយើងសង្ឃឹមជឿជាក់យ៉ាងមុតមាំថាម៉ូឌែល Samsung Galaxy S10 និង S10+ ប្រចាំឆ្នាំ 2019 នេះ នឹងទទួលបានការគាំទ្រយ៉ាងច្រើនបំផុតពីសំណាក់អតិថិជនទាំងអស់ដែលកំពុងស្វែងរក និងទន្ទឹងរង់ចាំយ៉ាងអន្ទះសារនៃវត្តមានកំពូលស្មាតហ្វូននេះ” ។ 

គួរបញ្ជាក់ថា កំពូលស្មាតហ្វូន Samsung Galaxy S10 និង S10+ ថ្មីនេះ ត្រូវបានក្រុមហ៊ុន Samsung ប្រកាសបង្ហាញជូនដល់ពិភពលោកទាំងមូល នៅក្រុងសាន់ហ្រ្វាន់ស៊ីស្កូ (San Francisco) រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក កាលពីម៉ោង 11 ព្រឹក ថ្ងៃទី 20 ខែកុម្ភៈ ដែកត្រូវនឹងម៉ោង 2 យប់ ថ្ងៃទី 21 កុម្ភៈនៅកម្ពុជា ដូច្នេះ ការបង្ហាញវត្តមានរបស់ Samsung Galaxy S10 និង S10+ គឺធ្វើឡើងតែមួយថ្ងៃ បន្ទាប់ពីព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏គួរជាទីមោទនៈរបស់ក្រុមហ៊ុន សាមសុង តែប៉ុណ្ណោះ គឺពិតជាលឿនមែនទែនសម្រាប់កម្ពុជា។

យោងតាមការបញ្ជាក់ពីលោក ប្រធានគ្រប់គ្រងផ្នែកផលិតផលទូរស័ព្ទដៃ បានអោយដឹងថា កំពូលស្មាតហ្វូន Samsung Galaxy S10 និង S10+ គឺនឹងដាក់ឲ្យកម្ម៉ង់ទិញទុកមុន(Pre-order) នៅប្រទេសកម្ពុជា ចាប់ពីថ្ងៃនេះរហូតដល់ 5 មីនា 2019 ជាមួយជម្រើស 3 ពណ៌ គឺ ខ្មៅ ស និង បៃតង។ សូមអញ្ជើញទៅហាងដែលមានស្លាកសញ្ញា Pre-order ឬហាងដែលនៅជិតលោកអ្នកបំផុត។ សូមអញ្ជើញមកទទួលយកបទពិសោធន៍ដ៏អស្ចារ្យនៃកំពូលស្មាតហ្វូន Samsung Galaxy S10 និង S10+ ដំបូងបំផុតឱ្យបានមុនគេនៅថ្ងៃនេះភ្លាមទៅ!

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន