no-alternative title

វត្តមានរបស់ Samsung Galaxy S10 និង S10+ នៅកម្ពុជា ពិតជាកក្រើក ដែលបានធ្វើអោយភ្ញៀវកិត្តិយស និងអ្នកចែកចាយជាច្រើនមានការពេញចិត្តយ៉ាងខ្លាំង

ដើម្បីអបអរសាទរខួប 10 ឆ្នាំរបស់ Samsung Galaxy និងវត្តមានរបស់កំពូលស្មាតហ្វូនសាមសុង Galaxy S10|S10+ កាលពីថ្ងៃទី 22 ខែកុម្ភនេះ ក្រុមហ៊ុនសាខាថៃ សាមសុងអេឡិចត្រូនិកប្រចាំប្រទេសកម្ពុជា បានរៀបចំកម្មវិធីសម្ពោធដ៏ធំមួយនៅឯសណ្ឋាគារ ហ្គាឌិន ស៊ីធី ក្នុងទីក្រុងភ្នំពេញ ដោយមានការ ស្វាគមន៍ចូលរួមពីសំណាក់ដៃគូជំនួញ និងអាជីវករចែកចាយបន្ត ព្រមទាំងដៃគូសហការផ្សេងៗជាច្រើនទៀតផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

Samsung Galaxy S10 និង S10+ គឺជាស្មាតហ្វូនដែលតំណាងឲ្យលក្ខណៈពិសេសរបស់ក្រុមហ៊ុនសាមសុង។ សាមសុងបាននឹងកំពុងបង្វែរពិភពលោកទាំងមូលទៅរកទិសដៅថ្មីពោរពេញទៅដោយក្តីសុបិន តាមរយៈការច្នៃប្រឌិត ផលិតផល និងសេវាកម្មដែលមានគុណភាពនិងការជឿទុកចិត្ត បុគ្គលិកដែលមានទេពកោសល្យ និងការទទួលខុសត្រូវខ្ពស់ទាំងផ្នែកពាណិជ្ជកម្ម និងសកម្មភាពចូលរួមក្នុងសង្គម ក៏ដូចជាការសហការជាមួយដៃគូ និងអតិថិជនរបស់ខ្លួនផងដែរ។

ស្មាតហ្វូននេះ ទើបតែបានបង្ហាញខ្លួនលើកដំបូងបង្អស់ក្នុងទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូ (San Francisco) រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិកកាលពីថ្ងៃទី 20 កុម្ភៈ ឥឡូវនេះ គឺដល់ពេលដែលអ្នកចែកចាយបន្តនៅកម្ពុជា បានឃើញនូវសាមសុង Galaxy S10 និង S10+ នេះដោយផ្ទាល់ភ្នែកហើយនិងត្រៀមខ្លួនសម្រាប់ការមកដល់ជាផ្លូវការរបស់ស្មាតហ្វូននេះ។ 

លោក Seungho Choi អគ្គនាយកសាខាក្រុមហ៊ុនថៃ សាមសុង អេឡិចត្រូនិក ប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា "យើងពិតជាមានសេចក្តីសោមនស្សរីករាយ និងរំភើបក្រៃលែងនៃការសម្ពោធជាផ្លូវការកំពូលស្មាតហ្វូនជំនាន់ថ្មីស៊េរី Samsung Galaxy S10 និង S10+ប្រចាំឆ្នាំ 2019 នេះ និងខួប 10 ឆ្នាំនៃការរវិវត្តបច្ចេកវិទ្យា និងភាពច្នៃប្រឌិតរបស់ Samsung Galaxy ផងដែរ”។

Samsung Galaxy S10 និង S10+ មិនត្រឹមតែជាស្មាតហ្វូនធម្មតាមួយនោះទេ តែនេះ គឺជាផ្ទាំងកញ្ចក់ទូរទស្សន៍ដ៏ច្បាស់ត្រជាក់ភ្នែកមួយដោយសារតែវាមានអេក្រង់ទំហំធំភ្លឺ លាតពេញតួ ពេញភ្នែក ស្ទើរតែគ្មានគែម (Infinity-O Display), ថាមពលថ្មខ្លាំងអស្ចារ្យដែលអាចសាកឧបករណ៍ផ្សេងបានជាមួយ Wireless PowerShare, កាមេរ៉ាលំដាប់អាជីព(Pro –Grade Camera) ,ហើយនឹងការដោះសោរដោយសុវត្ថិភាពខ្ពស់ (Ultrasonic Fingerprint)និងមុខងារពិសេសៗជាច្រើនទៀត ដែលនឹងធ្វើឱ្យអ្នកគាំទ្រទាំងអស់មានការចាប់អារម្មណ៍យ៉ាងខ្លាំង។ 

ទូរស័ព្ទសាមសុង Galaxy S10 និង S10+ គឺជានិយមន័យថ្មីមួយនៃពាក្យថាស្មាតហ្វូន ហើយមាននូវអ្វីៗទាំងអស់ដែលស្មាតហ្វូនត្រូវតែមាន។ លោក ទី ពន្លក ដែលជាអ្នកចែកចាយបានបង្ហាញចំណាប់អារម្មណ៍ថា៖ «ពេលខ្ញុំមើលវីដេអូ Galaxy S10 និង S10+ នេះហើយ ខ្ញុំចង់និយាយថាខ្ញុំមិនដែលមានអារម្មណ៍រំភើបបែបនេះទេ។ ខ្ញុំដឹងថាខ្ញុំនឹងត្រូវកុម្ម៉ង់ស្មាតហ្វូននេះច្រើនណាស់ ព្រោះនឹងមានអតិថិជនមកតម្រង់ជួរទិញស្មាតហ្វូននេះច្រើនកុះករនៅពេលវាមកដល់»។

ឆ្លៀតក្នុងឱកាសដ៏អស្ចារ្យនេះលោក Seungho Choi ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ដៃគូសហការ និងហាងភ្នាក់ងារចែកចាយរបស់ សាមសុង ទាំងអស់ដែលបានចូលរួម និងធ្វើឱ្យ សាមសុង អាចឈរជើងមានវត្តមានមកដល់ពេលបច្ចុប្បន្ននេះ។

គួររំលឹកផងដែរថា Samsung GalaxyS10 និង S10+ នឹងបើកឲ្យមានការកម្ម៉ង់ទុកមុន(Pre-order) ចាប់ពីថ្ងៃទី២៣កុម្ភៈ រហូតដល់ 05 ខែមីនា 2019 ជាមួយជម្រើស 3 ពណ៌ដ៏ទាក់ទាញ និងកាលីបគឺ ពណ៌ខ្មៅ,ស និងបៃតង។សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.samsungmobilepress.com ឬ http://news.samsung.com/galaxy ឬ www.samsung.com/galaxy ឬក៏ទំនាក់ទំនងមកកាន់លេខទូរស័ព្ទ៖ 1800 203 232

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ដោយ ប៉េងលីន