no-alternative title

Galaxy S10 នឹងបង្ហាញខ្លួននៅយប់នេះហើយ តើគ្រប់គ្នាបានត្រៀមខ្លួនហើយឬនៅសម្រាប់ការទស្សនាព្រឹត្តិការណ៌ដ៏អស្ចារ្យនេះ?

នៅថ្ងៃនេះ ទាំងព្រះរាជាណាចក្រកម្ពុជា និងប្រទេសស្ទើរតែទាំងអស់ជុំវិញពិភពលោក គឺបាននឹងកំពុងតែធ្វើការរាប់ថយក្រោយយ៉ាងអន្ទះសារនៃវត្តមានកំពូលស្មាតហ្វូនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង។ គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះ វីដេអូ Teaser ថ្មីមួយនៅក្នុងវេបសាយផ្លូវការរបស់ក្រុមហ៊ុន  សាមសុង ដែលទើបបង្ហោះចេញជាមួយនឹងលេខ 10 ព្រមទាំងកាលបរិច្ឆេទនៃការបង្ហាញទូរស័ព្ទដៃស្មាតហ្វូនជំនាន់ថ្មីរបស់ត្រកូល Galaxy ស៊េរីទំនើបចុងក្រោយប្រចាំឆ្នាំ 2019 នឹងបង្ហាញជាផ្លូវការនាពេលឆាប់ៗនេះនៅក្នុងទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូ (San Francisco) រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក នៅថ្ងៃពុធ ទី 20 កុម្ភៈ ត្រូវនឹងថ្ងៃទី 21 កុម្ភៈម៉ោង 2 យប់ នៅប្រទេសកម្ពុជាយើង។ 

ដោយឡែកសម្រាប់ការបង្ហាញលេខ 10 ធំៗនៅក្នុងវីដេអូ គឺចង់បញ្ជាក់ពីការអបអរសាទរខួប 10 ឆ្នាំ របស់ Samsung Galaxy ផងដែរ។ ដូច្នេះអ្នកគាំទ្រ សាមសុង ទាំងអស់កំពុងរង់ចាំមើលថាតើទូរស័ព្ទដៃស្មាតហ្វូន Galaxy ជំនាន់ថ្មីនេះនឹងភ្ជាប់មកជាមួយនូវលក្ខណៈពិសេសអ្វីខ្លះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ប្រសិនបើលោកអ្នកទាំងអស់គ្នាចង់ដឹងច្បាស់ថាតើ Galaxy ស៊េរីទំនើបចុងក្រោយនេះមានរូបរាងពិត និងលក្ខណៈសម្បត្តិអស្ចារ្យកម្រិតណានោះ សូមកុំភ្លេចតាមដានទស្សនាការផ្សាយផ្ទាល់ពីទីក្រុងញូវយ៉ក នាយប់នេះ តាមរយៈបណ្តាញសង្គមដូចខាងក្រោម៖ 

-វេបសាយផ្លូវការ របស់ក្រុមហ៊ុនសាមសុង: http://www.samsung.com/global/galaxy/events/unpacked/

-ទំព័រហ្វេសប៊ុក ផ្លូវការ របស់ក្រុមហ៊ុនសាមសុង: https://www.facebook.com/SamsungCambodia/?ref=br_rs

-ទំព័រហ្វេសប៊ុក ផ្លូវការ របស់សារព័ត៌មានទស្សនាវដ្តី អេឡិចត្រូនិក: https://www.facebook.com/eworldmagz/

-ទំព័រហ្វេសប៊ុក ផ្លូវការ របស់សារព័ត៌មាន Khmernote:  https://www.facebook.com/Khmernote/

-ទំព័រហ្វេសប៊ុក ផ្លូវការ របស់សារព័ត៌មាន Sabay: https://www.facebook.com/SabayNewsOfficial/

-ទំព័រហ្វេសប៊ុក ផ្លូវការ របស់សារព័ត៌មានខេម បូរីផត: https://www.facebook.com/Camboreport/

-ទំព័រហ្វេសប៊ុក ផ្លូវការ របស់ទូរទស្សន៏ Fresh News TV: https://www.facebook.com/davidjam007/posts/1289023574570033

ដូច្នេះ សូមកុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នាថា តើមានអ្វីខ្លះ ដែលអស្ចារ្យ ចំពោះ ទូរស័ព្ទដៃ Galaxy S10 យប់នេះ!

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន