no-alternative title

vivo V15 Pro ស្មាតហ្វូនជំនាន់ថ្មី បានសម្ពោធជាផ្លូវការនៅសណ្ឋាគារ Garden City ជាមួយនឹងវត្តមានតំណាងចែកចាយទូទាំងប្រទេស

កាលពីថ្ងៃ 2 ខែមីនា ឆ្នាំ 2019 នេះ ក្រុមហ៊ុន vivo បានរៀបចំព្រឹត្តិការណ៍សម្ពោធជាផ្លូវការនូវវត្តមាន vivo V15 Pro ស្មាតហ្វូនម៉ូដែលថ្មីរបស់ខ្លួន ដែលទើបតែបានបង្ហើបមួយរយៈកន្លងមក ដែលត្រូវបានគេដឹងថា គឺស្មាតហ្វូនមានរូបរាងស្រស់ស្អាត និងបំពាក់ដោយបច្ចេកវិទ្យាពិសេសៗជាច្រើននោះ។ កម្មវិធីនេះ បានប្រារព្ធធ្វើឡើងនៅសណ្ឋាគារ Garden City ដែលមានការអញ្ជើកចូលរួមពីគណៈប្រតិភូថ្នាក់គ្រប់គ្រងជាន់ខ្ពស់ប្រចាំក្រុមហ៊ុន vivo រួមនិងភ្ញៀវកិតិ្តយស ហើយនិងតំណាងចែកចាយរបស់ vivo ជាច្រើនផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

អ្វីដែលពិសេសនោះ យើងក៏ឃើញវត្តមានការចូលរួមពីសំណាក់តារាចម្រៀងល្បីៗចំនួនពីរូប គឺកញ្ញា សុខពិសី និងកញ្ញា ឡូរ៉ាម៉ម ដែលជាតារាតំណាងរបស់ vivo ផ្ទាល់ផងដែរ ក្នុងនោះក៏មានការសម្តែងក្បាច់រាំ ពីសំណាក់ក្រុម OMG និង LaserMan ដែលមកពីប្រទេសម៉ាឡេស៊ីទៀតផង ពិតជាបានធ្វើអោយបរិយាកាសនៃព្រឹត្តិការណ៍នេះ កាន់តែរីករាយ ជាមួយនឹងការមកដល់នៃសមាជិកស្មាតហ្វូនជំនាន់ថ្មីរបស់ vivo នៅពេលនេះ។

ក្រុមហ៊ុន vivo បានបញ្ជាក់ V15 Pro ជាស្មាតហ្វូនជំនាន់ចុងក្រោយរបស់ក្រុមហ៊ុន vivo ដែលទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីអតិថិជន និងអ្នកប្រើប្រាស់នៅជុំវិញពិភពលោក ចាប់តាំងពីថ្ងៃដែល ត្រូវបានប្រកាសបង្ហាញខ្លួនជាផ្លូវការ(ComingUp) កាលពីប៉ុន្មានសប្តាហ៍មុនមកម៉្លេះ ដោយសារតែលក្ខណៈសំខាន់ៗមួយចំនួនមានដូចជា មានការរចនារូបរាងមកស្រស់ស្អាត មានសភាពភ្លឺចាំងរលោងបែបឆ្នូតៗ មានអេក្រង់លាតស្ទើតែគ្មានគែម Ultra FullView Display ទំហំ 6.39-inch 2340x1080 FHD+ Super AMOLED។ 

V15 Pro មានកាមេរ៉ាមុខផុសឡើង 32MP ហើយនឹងមានកាមេរ៉ាក្រោយ 3 គ្រាប់ 48Million Quad Pixel Sensor (12million Effective Pixels)+8MP+5MP ដែលភ្ជាប់មកជាមួយនូវបច្ចេកវិទ្យា AI ទាំងបីគ្រាប់តែម្តង ដែលធ្វើអោយការថតរូបបានកាន់តែធំទូលាយ ដឺក្រេ 12០° (AI 12០° wide Angle) ជាពិសេសអាសចថតរូបពេលយប់កាន់តែច្បាស់ (AI Super Night Mode ព្រមទាំងអាចធ្វើអោយរូបរាងកាន់តែស្អាត (AI Body Shaping) ថែមទៀតផង។  ស្មាតហ្វូននេះ ដំណើរការម៉ាស៊ីនដោយ (Qualcomm Snapdragon 675AIE Octa-core) មាន RAM ទំហំ 6GB និងមាន ROM ទំហំ 128GB អាចបន្ថែម SD Card រហូតដល់ទៅ 256GB. 

ស្មាតហ្វូន V15 Pro មានមុខងារស្កេនក្រយៅដៃលើអេក្រង់ (In-Display Fingerprint Scanning) និងមានថាមពលថ្មទំហំ 3700mAh ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យសាកថ្មលឿនផ្លេកបន្ទោរ និងប្រើប្រាស់ Funtouch OS9 (Based on Android 9.0) ព្រមទាំងមានពីរពណ៌គឺ Topaz Blue និង  Coral Red។ 

ដូចនេះសម្រាប់ប្រិយមិត្តដែលមានចំណាប់ទៅលើស្មាតហ្វូនទំនើបម៉ូឌែលចុងក្រោយ vivo V15 Pro មួយនេះ អ្នកក៏អាចធ្វើការកុម៉្មង់ទុកបានពីក្រុមហ៊ុន vivo និងតំណាងចែកចាយរបស់ vivo បានចាប់ពីថ្ងៃទី 3 ដល់ថ្ងៃទី 9 ខែមីនា ឆ្នាំ2019 នេះតទៅនៅក្នុង $449  ដែលអ្នកនឹងទទួលបានការធានាត្រឹមត្រូវ និងកាដូបន្ថែមជាច្រើនផងដែរមានដូចជា៖ បន្តោងសោរvivo ជើងTripods ដបទឹកដ៏ស្រស់ស្អាត Power Bank រីឯសម្រាប់ Bluetooth Speaker បានត្រឹមរយៈពេលក្នុងការធ្វើ Pre-order តែប៉ុណ្ណោះ។

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន