no-alternative title

Galaxy S10 និង S10+ ត្រូវបានក្រុមហ៊ុនប្រកាសលក់ជាផ្លូវការហើយជាមួយនឹងការថែមជូនកាដូពិសេស និងការបង់រំលោះដោយគ្មានការប្រាក់នោះទេ

នៅថ្ងៃទី 8 ខែមីនា 2019 នេះ កំពូលស្មាតហ្វូន Samsung Galaxy S10 និង S10+ បានមកដល់ទីផ្សារកម្ពុជា ហើយជាមួយនឹងកម្មវិធីយ៉ាងពិសេសសម្រាប់អ្នកគាំទ្រ ដែលកំពុងតែរង់ចាំយ៉ាងអន្ទះសារនោះ។ ចាប់ពីថ្ងៃនេះ រាល់ការជាវនូវកំពូលស្មាតហ្វូន Samsung Galaxy S10 និង S10+ លោកអ្នកនឹងទទួលបានការថែម ជូនដុំសាកថ្មឥតខ្សែ (Wireless Battery Pack Type C/ Fast charge) នឹងកម្លាំងថ្ម 10,000 mAh ដ៏ទំនើបទាន់សម័យ និងស្រស់ស្អាតមួយគ្រឿងភ្លាមៗ ។ អ្វីដែលពិសេសនោះ សម្រាប់អតិថិជន ដែលមានការចាប់អារម្មណ៏សម្រាប់ការបង់រំលោះ ក្រុមហ៊ុនក៏បានបង្កើតកម្មវិធីបង់រំលោះដោយគ្មានការប្រាក់(០%)រយៈពេល 9 ខែ ជាមួយមីក្រូហិរញ្ញវត្ថុ AEON ផងដែរ ដោយចាប់ផ្តើមពីថ្ងៃទី 08 ខែមីនានេះ ដល់ 30 ខែមិថុនា 2019 ដោយអតិថិជ នគ្រាន់តែបង់មុនត្រឹមតែ 30% នៃតម្លៃទូរស័ព្ទប៉ុណ្ណោះ។

សម្រាប់ការមកដល់ទីផ្សារប្រទេសកម្ពុជា Galaxy S10 និង S10+ មានរ៉េមទំហំ 8GB និងទំហំ 128GB និងមាន ជម្រើសផ្តល់ជូន 3 ពណ៌៖ ពណ៌ស,ខ្មៅ និងបៃតង រីឯ Galaxy S10+ ដែលមានរ៉េមទំហំ 8GB និងមេម៉ូរីទំហំ 512GB គឺមានជម្រើស 5 ពណ៌៖ ពណ៌សេរ៉ាមិច ខ្មៅ និងសេរ៉ាមិច ស។តម្លៃផ្តល់ជូន៖

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន Galaxy S10 ទំហំ 8GB+128GB មានតម្លៃ  $899

ស្មាតហ្វូន Galaxy S10 ទំហំ 8GB+128GB មានតម្លៃ $989

ស្មាតហ្វូន  Galaxy S10+ ទំហំ 8GB +512GB មានទំហំ $1,159

អតិថិជនទាំងអស់អាចរកជាវកំពូលស្មាតហ្វូន Samsung Galaxy S10 និង S10+ បាននៅតាមគ្រប់ដេប៉ូចែកចាយទូរស័ព្ទដៃសាមសុងទាំងអស់ក្នុងប្រទេសកម្ពុជាបាន។  សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងទៅកាន់លេខ 1800 203 232 ។

Samsung Galaxy S10 និង S10+ ត្រូវបានក្រុមហ៊ុនដាក់អោយប្រើប្រាស់នូវ Samsung One UI ដើម្បីពង្រឹង Android Pie ដំបូងគេបំផុត និងមានអេក្រង់ Infinity-O Display លាតធំកាន់តែភ្លឺច្បាស់ត្រជាក់ភ្នែក បំពាក់កញ្ចក់ប្រភេទ Dynamic AMOLED។ Galaxy S10 មានអេក្រង់ទំហំ 6.1 អ៊ីង រីឯ Galaxy S10+ មានទំហំអេក្រង់ 6.4 អ៊ីង មានសភាពកោងស្អាត អាចបង្ហាញក្នុងកម្រិត QHD+ និងកម្រិត Aspect Ratio 19:9 ព្រមទាំងបំពាក់ប្រព័ន្ធការពារទឹក និងធូលី IP68 និងមានរន្ធដោតកាស 3.5 mm ជាមួយប្រព័ន្ធសំលេង ANK បែប Stereo ថែមទៀតផង។ ស្មាតហ្វូននេះបំពាក់នូវបន្ទះឈីប Snapdragon 855 ជំនាន់ចុងក្រោយបំផុត មានរ៉េមទំហំ 8GB និងមានមេម៉ូរីទំហំ 128GB ឡើងទៅ។ Galasy S10 មានកាមេរ៉ាមុខ ទំហំ 10MP និងមានកាមេរ៉ាក្រោយ 3 គ្រាប់ លំដាប់អាជីពទំហំ 12MP (wide angle/ 77 ដឺក្រេ) + ទំហំ 12MP (telephoto/ 45 ដឺក្រេ) + ទំហំ 16MP (ultra-wide/ 123 ដឺក្រេ) និងមានថាមពលថ្ម 3400mAh, USB Charge ឬ Wireless Charge ដែល Wireless PowerShare នេះ គឺអាចសាកឧបករណ៏ផ្សេងៗបានដោយមិនបាច់ប្រើខ្សែផងដែរ។ ចំណុចពិសេស គឺស្មាតហ្វូននេះ ប្រើប្រាស់ Ultrasonic Fingerprint: ប្រព័ន្ធស្កេនម្រាមដៃដោះសោរសុវត្តិភាព នៅលើអេក្រង់ផ្ទាល់តែម្តងដោយមានល្បឿន លឿន និងមានសុវត្ថិភាពខ្ពស់គ្មានគូប្រៀបតែម្តង។

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន