no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

តើប្រិយមិត្តទាំងអស់គ្នា មានដឹងទេថា MSI PS63 ដែលបំពាក់ NVIDIA GeForce GTX 1650 មានសមត្ថភាពខ្ពស់ និងបច្ចេកវិទ្យាទំនើបប៉ុណ្ណាទេ?

ដើម្បីជាការឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់ជុំវិញពិភពលោកនាពេលបច្ចុប្បន្ននេះ MSI បានបញ្ចេញនូវកុំព្យូទ័រស៊េរីថ្មី PS63 ជំនាន់ថ្មី ដែលត្រូវបានច្នៃប្រឌិតជាមួយរចនាបថថ្មី សម្រាប់បំពេញតម្រូវការ គ្រប់គ្នាដែលនិយមចូលចិត្តធ្វើការងារច្រើនកន្លែង។ ម៉ាស៊ីនថ្មីនេះ គឺមានភាពទាក់ទាញ និងមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីអ្នកទស្សនាជាច្រើន ដោយ សារតែម៉ាស៊ីនថ្មីនេះ គឺមានរូបរាងតូចស្រស់ស្អាត និងមានកម្លាំងខ្លាំងក្លាក្នុងការប្រើប្រាស់បំផុត។ 

MSI PS63 គឺ កុំព្យូទ័រស៊េរីថ្មី ដែលមានរូបរាង និងសមត្ថភាពខ្ពស់សាកសមបំផុតសម្រាប់អ្នកសារព័ត៌មាន និងអ្នកដែលចង់អភិវឌ្ឍទៅលើអាជីវកម្ម និងការបង្កើតនូវមាតិកាជាច្រើន ហើយក៏ជាកុំព្យូទ័រ ដែលមានរូបរាងតូចច្រឡឹងនេះគឺផ្តល់នូវសេរីភាពសម្រាប់អ្នកប្រើប្រាស់ជាច្រើនក្នុងការបញ្ចេញនូវគំនិតយ៉ាងអស្ចារ្យ និងការរកអោយឃើញនូវអាថ៌កំបាំងថ្មីនៃភាពច្នៃប្រឌិតនោះ។ យោងតាមប្រសាសន៍របស់លោក Derek Chen ដែលជាអ្នកដឹកនាំទីផ្សាររបស់ក្រុមហ៊ុន MSI បាននិយាយថា “វត្តមានបច្ចេកវិទ្យា cutting-edge technology ថ្មីនេះ គឺអាចបង្កើតនូវមាតិកាដ៏អស្ចារ្យបំផុត។ លោកបានបញ្ជាក់ថា កុំព្យូទ័រ PS63 គឺតំណាងអោយការរុករក និងការជម្រុញទឹកចិត្ត ហើយនិងភាពច្នៃប្រឌិតគ្មានដែនកំណត់។ 

no-alternative title

វត្តមាននៃ កុំព្យូទ័រស៊េរីថ្មី PS63 នេះ គឺជាការសហការរវាង ក្រុមហ៊ុន MSI ជាមួយនឹងក្រុមហ៊ុន Discovery Channel ចាប់ដៃគ្នាបង្កើយបាននូវផលិតផលថ្មីនាំមុខគេនៅលើសកលលោក ដែលនឹងជួយជម្រុញទឹកចិត្ត និងភាពច្នៃប្រឌិតទៅលើមាតិកាដ៏អស្ចារ្យនោះ។” សម្រាប់ឆ្នាំ 2019 នេះ គឺពិតជាកិត្តិយសមែនទែនដែលក្រុមហ៊ុន MSI ចាប់ដៃគូជាមួយនឹង Discovery Channel នោះ អ្នកប្រើប្រាស់ជាច្រើននឹងទទួលកាដូដ៏ច្រើនសន្ធឹកសន្ធាប់ជាមួយនឹងកាដូជាច្រើនសម្រាប់ការទិញមួយលើកៗ។

កុំព្យូទ័រស៊េរីថ្មី PS63 នេះ នឹងនាំលោកអ្នកទៅកាន់ភាពចល័តកម្រិតមួយទៀត។ ជាមួយនឹងអេក្រង់ទំហំ 15.6-inch IPS-level display នេះ គឺត្រូវបានភ្ជាប់ជាមួយនឹងគែមព័ទ្ធជុំវិញអេក្រង់ស្តើង ហើយវាមានតួខ្លួនតូចច្រឡឹង ហើយវាក៏ភ្ជាប់ជាមួយនឹងលក្ខណៈសម្បត្តិពិសេសៗជាច្រើនទៀត។ វាមានទំងន់ 1.65 kg និងកម្រាស់ស្តើងត្រឹមតែ 15.9 mm ។

សព្វថ្ងៃនេះ អ្នកប្រើប្រាស់ជាច្រើនចូលចិត្តការធ្វើកិច្ចការងារពេញមួយថ្ងៃដែលអាចចល័តបាន ហើយវាអាចប្រើប្រាស់បានដល់ទៅ 16 ម៉ោង និងបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿន Qualcomm Quick Charge 3.0 ថែមទៀត។ កុំព្យូទ័រនេះ មិនត្រឹមតែអាចប្រើប្រាស់បានពេញមួយថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែវាក៏ទ្រទ្រង់នូវការបញ្ចូលថាមពលថ្មបានយ៉ាងងាយស្រួលបំផុត។ កុំព្យូទ័រ PS63 នេះងាយស្រួលកាន់យកតាមខ្លួនបានគ្រប់ទីកន្លែង។

សម្រាប់កុំព្យូទ័រដ៏ទាន់សម័យនេះគឺមានភាពច្នៃប្រឌិតបំផុតដែលមានភ្ជាប់ជាមួយនឹងលក្ខណៈសម្បត្តិពិសេសៗជាច្រើន។ វាប្រើប្រាស់ជាមួយនឹងបន្ទះឈីប Intel® Core i7 ជំនាន់ទី 8 និងក្រាហ្វិកកាត NVIDIA GeForce GTX 1650 ជំនាន់ចុងក្រោយ ពិតជាមានកម្លាំងខ្លាំងក្លាបំផុតនៅក្នុងការបំពេញការងារនៅលើ Multitasking និងការ Render ក្រាហ្វិកថែមទៀត។ បច្ចេកវិទ្យាផ្តាច់មុខ Cooler Boost 3 របស់ក្រុមហ៊ុន MSI ល្អបំផុតក្នុងការកាត់បន្ថយទៅលើសីតុណ្ហភាពដែលធ្វើឱ្យកុំព្យូទ័រនេះមិនកើនឡើងកម្តៅនោះទេ។

កុំព្យូទ័រនេះមានគែមស្តើងនៅលើអេក្រង់ ហើយ PS63 មានអេក្រង់ធំក្នុងការទស្សនាជាមួយនឹងបទពិសោធន៍ដ៏អស្ចារ្យបំផុតដែលមិនធ្លាប់មានពីមុនមកនោះទេ។ វាក៏មានការបន្ថែមនូវ Touchpad ដែលងាយស្រួលបំផុតក្នុងការប្រើប្រាស់ជាមួយនឹងភាពរលូនហើយវាក៏ទ្រទ្រង់នូវការប្រើប្រាស់ម្រាមដៃច្រើនក្នុងពេលតែមួយថែមទៀត។ កុំព្យូទ័រ PS63 មិនត្រឹមតែមានកម្លាំងខ្លាំងក្នុងការប្រើប្រាស់នោះទេ ប៉ុន្តែវាមានរូបរាងគួរអោយស្រឡាញ់ថែមទៀត។

កុំព្យូទ័រស៊េរីថ្មី PS63 នេះ គឺជាប្រភេទម៉ូដែល Prestige series ដ៏ស្រស់ស្អាតប្រណិតបំផុតសម្រាប់អ្នកដែលចង់បង្កើតនូវមាតិកា និងជីវិតរស់នៅកាន់តែទាន់សម័យដោយសារតែកុំព្យូទ័រនេះមានរូបរាងតូចច្រឡឹងស្រស់ស្អាត និងមានសមត្ថភាពខ្លាំងក្លាបំផុតនោះ។ កុំព្យូទ័រ PS63 Modern ពិតជាអស្ចារ្យខ្លាំងមែនទែន។ នៅក្នុងការផ្តល់នូវបច្ចេកវិទ្យាកាន់តែអស្ចារ្យសម្រាប់អ្នកបង្កើតមាតិកាទាំងអស់នោះ ក្រុមហ៊ុន MSI ក៏បង្ហាញនូវ P65 Creator ជាមួយនឹងអេក្រង់ 4K HDR panel ដែលមានពណ៌ពន្លឺច្បាស់គ្មានគូប្រៀបនោះទេ។

នៅលើកុំព្យូទ័រស៊េរីថ្មី PS63 នេះ ក៏មានកម្មវិធីថ្មី software “Creator Center” សម្រាប់ការបង្កើតនូវមាតិកាដ៏អស្ចារ្យជាច្រើនទៀតទៅតាមតម្រូវការរបស់អ្នក។ សម្រាប់ System របស់អ្នកក៏អាចកែប្រែនៅក្នុង Windows settings បានថែមទៀតផង៕

 

no-alternative title

no-alternative title
ព័ត៌មានពាណិជ្ជកម្ម