no-alternative title

Huawei បានរៀបចំកម្មវិធីការចាប់រង្វាន់លើកទី 2 សម្រាប់ប្រូម៉ូសិនទិញ Huawei អេ 7 ឈ្នះ Mazda 2

ក្រុមហ៊ុន Huawei បានរៀបចំកម្មវិធីការចាប់រង្វាន់លើកទី 2 ប្រូម៉ូសិន ទិញ Huawei អេ 7 ឈ្នះ Mazda 2 ដែលលើកទី 2 នេះ ជាការចាប់រង្វាន់ ម៉ូតូ Zoomer X 1 រង្វាន់ និងទូរទស្សន៍ 2 រង្វាន់ ដែលប្រព្រឹត្តឡើងនៅផ្សារទំនើប SORYACenterPoint ជាន់ផ្ទាល់ដី ដែលមានការផ្សាយផ្ទាល់លើ Facebook Page របស់ Huawei និង MYTV និងមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន Huawei, Yako Technology អ្នកចែកចាយទូរសព្ទ័ Huawei ផ្លូវការស្របច្បាប់តែមួយគត់តំណាង HGB Group, SORYA Center Point និងអ្នកសារព័ត៌មានយ៉ាងច្រើនកុះករ។

នៅក្នុងការចាប់រង្វាន់នេះ ក្រុមហ៊ុនបានធ្វើការទំនាក់ទំនងទៅអ្នកឈ្នះ នៅក្នុងពេលកំពុងធ្វើការផ្សាយផ្ទាល់តែម្តង។អ្នកឈ្នះរង្វាន់ម៉ូតូ បានទៅលើលោក អ៊ុក សិរីធរ រស់នៅទីក្រុងភ្នំពេញ។ លោកបាននិយាយជាមួយក្តីរីករាយថា ទូរ ស័ព្ទដែលលោកបានទិញនេះ ត្រូវបានចោលួចបាត់ទៅហើយដែលលោកមិនទាន់បានប្រើបានប៉ុន្មានផង។ ប៉ុន្តែឥលូវនេះសំណាងអាក្រក់នោះ បានក្លាយជាលាភសំណាងដ៏ធំ ដែលលោកបានឈ្នះម៉ូតូ Zoomer X មួយគ្រឿងពីការចាប់រង្វាន់របស់ក្រុមហ៊ុន Huawei។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

រីឯអ្នកឈ្នះរង្វាន់ទូរទស្សន៍ 43 អ៊ីង ទីមួយបានទៅលើឈ្មោះ ចាប់ថន រស់នៅទីក្រុងភ្នំពេញ ទិញទូរស័ព្ទពីហាងអង្គរមាស និងមួយរូបទៀតគឺ ឈ្មោះ ធីតា ក៏រស់នៅទីក្រុងភ្នំពេញ ទិញទូរស័ព្ទពីហាងអាម៉ី (ស៊ីវអេង 2)។ ក្រៅពីការចាប់រង្វាន់លើកទីពីរនេះ ក្រុមហ៊ុន ក៏បានយកម៉ូតូទៅប្រគល់ជូនបងស្រី សាម មុនីរ៉ែន ដែលជាអ្នកឈ្នះកាលពីការចាប់ឆ្នោតលើកទីមួយ ដល់ផ្ទះតែម្តង។ លើសពីនេះ ទៅទៀតក្រុមហ៊ុន ក៏បានអញ្ជើញអ្នកឈ្នះពីររូប ដែលបានឈ្នះរង្វាន់ទូរទស្សន៍កាលពីការចាប់រង្វាន់លើកទីមួយផងដែរ មកប្រគល់រង្វាន់ជូនផងដែរ។ 

អ្នកឈ្នះទីមួយគឺអ្នកនាង អ៊ីម នារតី មកពីខេត្តក្រចេះ។ អ្នកនាងបានលើកឡើងថា នេះជាលើកដំបូងនៅក្នុងឆាកជិវីតហើយដែលអ្នកនាងបានឈ្នះរង្វាន់បែបនេះ។ ពិតជាសប្បាយរីករាយខ្លាំងមែនទែនដែលបានឈ្នះទូរទស្សន៍ 43 អ៊ីង មួយគ្រឿងនេះ។ ចំណែកឯពូផល ដែលឈ្នះទូរទស្សន៍មួយគ្រឿងកាលពីការចាប់រង្វាន់លើកទីមួយ បាននិយាយថា លោកជាអ្នកគាំទ្រស្មាតហ្វូន Huawei តាំងពីយូរមកហើយ លោកបានប្រើតាំងពីម៉ូដែល nova2 Lite មកម្ល៉េះហើយទូរសព្ទដែលលោកបានទិញហើយឈ្នះរង្វាន់នេះគឺលោកបានទិញជាកាដូដើម្បីឲ្យកូនស្រីរបស់លោកដែលទើបប្រលងជាប់ ហើយលោកក៏ទើបតែឈ្នះរង្វាន់ជាលើកទីមួយដូចគ្នាដែរ។

ដើម្បីមានឱកាសឈ្នះរង្វាន់ដូចពួកគាត់ អ្នកគ្រាន់តែទិញស្មាតហ្វូន Huawei អេ 7 nova 3 Lite nova 3i  ឫ nova3 រហូតដល់ថ្ងៃ 27 មេសាហើយបំពេញព័ត៌មានឲ្យបានត្រឹមត្រូវ ដូចជាឈ្មោះ លេខទូរសព្ទ លើប័ណ្ណធានាសន្លឹក (Dealer Copy) ហើយយកទៅបណ្តាហាងទូរស័ព្ទដែលអ្នកបានទិញ ដើម្បីមានឱកាសចូលរួមការចាប់រង្វាន់។ការចាប់រង្វាន់លើកទី 3 នឹងធ្វើឡើងថ្ងៃ 15 មីនា និង លើកទី 4 ថ្ងៃ 29 ខែមីនា ដែលរង្វាន់មានដូចជា ម៉ូតូ Zoomer X 1 រង្វាន់ និងទូរទស្សន៍ Smart TV 2 រង្វាន់ ក្នុងការចាប់រង្វាន់មួយលើកៗ ។ ចំណែកឯការចាប់រង្វាន់ធំលើកចុងក្រោយ នឹងធ្វើឡើងនៅថ្ងៃទី 03 ខែ ឧសភា ដោយមានការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍និងFacebook Page របស់ Huawei និង MYTV ដែលរង្វាន់រួមមានរថយន្ត Mazda 2 មួយរង្វាន់ តម្លៃជាង 3 ម៉ឺន 4 ពាន់ដុល្លារ និងទូរទស្សន៍ Smart TV 4 រង្វាន់។ 

អ្នកឈ្នះបន្ទាប់អាចក្លាយជារូបអ្នក! នៅចាំអីទៀត! តោះទៅទិញស្មាតហ្វូន Huawei អេ 7 nova 3 Lite nova 3i  ឫ nova3 ទាំងអស់គ្នា! គួរបញ្ជាក់ផងដែរថា ស្មាតហ្វូន Huawei ដែលកំពុងវាយលុកប្រកួតប្រជែងនិងដណ្តើមទីផ្សារខ្លាំងនាពេលបច្ចុប្បន្ននេះគឺ Huawei អេ 7 មានតម្លៃត្រឹមតែ $189 nova3 Lite តម្លៃ $259 nova3i តម្លៃ $299  nova3តម្លៃ$469 និងថ្មីៗនេះកាន់តែកើនកំដៅទីផ្សារនោះគឺ Huawei អេ5s តម្លៃញ៉ាក់សាច់ត្រឹម 159$។

សំរាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់់៖ https://www.youtube.com/watch?v=EKvEJHax0r4&t=30s និង

https://www.facebook.com/huaweimobilekh/videos/151345805816315/

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន