no-alternative title

Samsung Galaxy J4+ និង J6+ កំពុងត្រូវប៉ាន់ ស្របពេលនៃការមកដល់នៃកំពូលស្មាតហ្វូន Galaxy S10 និង S10+

ដូចអ្វីដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង បានធ្វើការប្រកាសក្នុងការដាក់បង្ហាញនូវកំពូលស្មាតហ្វូន Samsung Galaxy S10 និង S10+ ជាផ្លូវការកាលពីថ្ងៃទី 20 កុម្ភៈ កន្លងទៅនេះថា ក្រុមហ៊ុន សាមសុង ព្យាយាមធ្វើយ៉ាងណាផ្តល់ឱ្យអតិថិជនទាំងអស់ទទួលបាន និងមានជម្រើសកាន់តែច្រើនជាមួយនឹងបទពិសោធន៍នៃពិភពបច្ចេកវិទ្យាស្មាតហ្វូនរបស់ខ្លួននាពេលបច្ចុប្បន្ននេះ។ ហេតុនេះ ហើយក្រុមហ៊ុនក៏នៅតែមិនភ្លេចនូវស្មាតហ្វូនធន់កណ្តាលរបស់ខ្លួនគឺ Samsung Galaxy J4+ និង J6+ ដើម្បីឱ្យអ្នកស្រឡាញ់គាំទ្រផលិតផលរបស់ខ្លួនទាំងអស់ អាចប្រើបានផងដែរ។

សម្រាប់ប្រទេសកម្ពុជា Samsung Galaxy J4+ និង J6+ គឺជាស្មាតហ្វូនមួយក្នុងចំណោមស្មាតហ្វូនជាច្រើនទៀតដែលមានភាពស៊ីវិល័យខ្លាំងផងដែរជាមួយនឹងអេក្រង់ពេញតួដែលស័ក្តិសមសម្រាប់អ្នកដែលមានចំណូលមធ្យម និងអ្នកដែលចូលចិត្តលេងហ្គេម ទស្សនាវីដេអូ។ពីព្រោះអេក្រង់របស់វាមានមុខងារពិសេសក្នុងការផ្តល់កម្រិតពណ៌ និងរូបភាពបានច្បាស់យ៉ាងល្អឥតខ្ចោះ។ គួររំឭកផងដែរថាសម្រាប់ម៉ូឌែលទាំង 2 នេះក៏កំពុងទាក់ចិត្ត និងទទួលបានការគាំទ្រច្រើនផងដែរពីសំណាក់អតិថិជនដែលនិយមប្រើប្រាស់បច្ចេកវិទ្យាស្មាតហ្វូនថ្មីៗរបស់ សាមសុង នាពេលនេះ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ខាងក្រោមនេះ គឺជាលក្ខណៈពិសេសរបស់ Samsung Galaxy J4+ និង J6+ ៖

Samsung Galaxy J4+ មានទម្ងន់ស្រាល រាងស្តើង និងបំពាក់នូវអេក្រង់ HD+ ទំហំ6 អ៊ីញ ធំច្បាស់ល្អដែលអាចផ្តល់នូវកម្រិតរូបភាព និងពណ៌ដូចធម្មជាតិជាពិសេសអាចប្រើប្រាស់មុខងារចែកអេក្រង់ជាពីរបានផងដែរ។ក្រៅពីនេះ Samsung Galaxy J4+ គឺបំពាក់មកជាមួយកាមេរ៉ាខាងក្រោយទំហំ 13MP ខណៈដែលកាមេរ៉ាខាងមុខទំហំ 5MP រួមជាមួយមុខងារ Selfie Focus និង LED Flash ផងដែរ! ជាពិសេស Samsung Galaxy J4+ អាចនៅកំដរអ្នកបានស្ទើរតែពេញមួយថ្ងៃជាមួយនឹងកម្លាំងថ្ម 3300 mAh។ Samsung Galaxy J4+ មានជម្រើស៣ពណ៌គឺ ពណ៌ផ្កាឈូក ពណ៌ខ្មៅ និងពណ៌មាស ជាមួយតម្លៃត្រឹមតែ $149 តែប៉ុណ្ណោះ។ 

ចុចទីនេះ ទស្សនាវីដេអូ៖ https://www.facebook.com/SamsungCambodia/videos/551701825341840/?t=1 

Samsung Galaxy J6+ មកជាមួយអេក្រង់ទំហំ 6 អ៊ីញ បង្ហាញកម្រិតរូបភាព 720x1480 px ប្រភេទ HD+ និងបំពាក់នូវកាមេរ៉ាក្រោយភ្លោះទំហំ13 MP f/1.9 សម្រាប់ថតរូបចាប់ប្លង់ទូលាយ និងមួយគ្រាប់ទៀតទំហំ 5MP f/2.2 សម្រាប់ថតរូបព្រាលផ្ទៃខាងក្រោយ, កាមេរ៉ាមុខទំហំ 8MP f/1.9 រួមជាមួយមុខងារ Live Focus, Bokeh Effects នឹងកម្លាំងថ្មរហូតដល់ 3,300 mAh ផងដែរ។ចំណុចដ៏ទាក់ទាញមួយទៀតរបស់ Samsung Galaxy J6+ គឺបានបំពាក់នូវសេនសឺស្កេនក្រយៅដៃស្ថិតនៅចំហៀងនៃទូរស័ព្ទដែលផ្តល់ភាពងាយស្រួលនិងសុវត្តិភាពខ្ពស់។ Samsung Galaxy J6+ មានជម្រើស៣ពណ៌គឺពណ៌ក្រហម,ពណ៌ខ្មៅ និងពណ៌ប្រផះ ជាមួយតម្លៃវិញគឺត្រឹមតែ $189 តែប៉ុណ្ណោះ។ នៅចាំអីទៀត? សាមសុង ក៏នៅមានប្រូម៉ូសិនពិសេសផងដែរសម្រាប់ Samsung Galaxy J4+ និង J6+ ទាំង 2 ម៉ូឌែលនេះ! រួសរាន់ឡើង! ចំណាយតិច តែចំណេញឡើងច្រើនតែម្តង!

ចុចទីនេះ ទស្សានវីដេអូ៖ https://www.facebook.com/SamsungCambodia/videos/151797162390474/?t=6្

លោកអ្នកអាចរកជាវបានគ្រប់ដេប៉ូចែកចាយទូរស័ព្ទដៃសាមសុងក្នុងប្រទេសកម្ពុជាបាន។ សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងទៅកាន់លេខ 1800 203 232 ។

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន