no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

តោះចូលរួមលេងហ្គេមនៅក្នុងកម្មវិធី Launching Event F11 Pro មកដល់ហើយ!

នៅព្រឹកមិញនេះ យើងសង្កេតឃើញថានៅលើ Page ផ្លូវការរបស់ទូរស័ព្ទ OPPO បានបង្ហោះរូបភាពវីដេអូខ្លីមួយ ដោយបានប្រកាសពីការចូលរួមលេងហ្គេម Online ដើម្បីទទួលបានឱកាសចូលរូមកម្មវិធី Launching Event F11 Pro  ដែលសម្រាប់ម៉ូឌែលទូរស័ព្ទស៊េរី F11 Pro ដ៏ថ្មីស្រឡាងនឹងមកដល់ប្រទេសកម្ពុជានាពេលដ៏ខ្លីខាងមុខនេះ។

ដើម្បីបានជ្រាបកាន់តែច្បាស់ ប្រិយមិត្តទាំងអស់ អាចចូលទៅមើលក្នុង Page ផ្លូវការនោះបាន ដោយក្រុមហ៊ុន បានបញ្ជាក់ច្បាស់ថា នឹងមានការជ្រើសរើស Fan របស់ OPPO ចំនួន 5 នាក់ ដើម្បីចូលរួមជាមួយនឹងកម្មវិធី Launching Event សម្រាប់ស្វាគមន៍ទូរស័ព្ទ F11 Pro ដែលនឹងបង្ហាញរូបរាងពិតប្រាកដក្នុងប្រទេសកម្ពុជា នៅក្នុងនោះ អ្នកដែលឈ្នះទាំង 5 រូប អាចមានឱកាសបានស្នាក់នៅក្នុងសណ្ឋាគារលំដាប់ផ្កាយ 5 Sokha Hotel ចំនួនមួយយប់ និងអាចជួបជាមួយនឹងកំពូលតារាចំរៀងល្បីៗក្នុងប្រទេសកម្ពុជា មានឱកាសបានសាកល្បងសមត្ថភាពពិតប្រាកដរបស់ទូរស័ព្ទ F11 Pro មុនគេបង្អស់ ព្រមទាំងអាចរីករាយជាមួយនឹងការទទួលទានអាហារឆ្ងាញ់ៗ ទាំងអស់គ្នាថែមទៀតផង ដែលកម្មវិធីនេះផ្តល់ឱកាសសម្រាប់តែអ្នកដែលបាន Shared រូបភាពវីដេអូខ្លីរបស់ក្រុមហ៊ុន OPPO ឲ្យបានត្រឹមត្រូវទៅតាមលក្ខ័ខណ្ឌដែលបានកំណត់ដោយក្រុមហ៊ុនប៉ុណ្ណោះ។ 

no-alternative title

ម្យ៉ាងវិញទៀត Page ផ្លូវការមួយនេះ បានបង្ហោះវីដេអូខ្លីមួយនេះ ដោយបានបង្ហាញនូវគែមគ្រប់ជ្រុងរបស់ម៉ូឌែលថ្មី F11 Pro ដ៏សែនទាក់ទាញ មិនខុសអ្វីពីរូបភាព ដែលធ្លាប់បានបែកធ្លាយនាតាមរយៈព័ត៌មានបរទេសនានា ក្នុងពេលកន្លងមកនោះឡើយ ដោយ F11 Pro មានចំណុចពិសេសៗដូចជា អេក្រង់លាតពេញ6.5 FHD+  មានកាមេរ៉ាក្រោយភ្លោះ 2 គ្រាប់កម្រិត 48MP  បានបំពាក់ជាមួយ បច្ចេកវិទ្យាសាកថ្មលឿន VOOC 3.0 និង បច្ចេកវិទ្យាជំនួយល្បឿន Hyper Boost ផងដែរ។

ហើយអ្វីដែលជាចំណុចទាក់ទាញមួយទៀតនោះគឺការរចនាកាមេរ៉ាមុខបង្កប់ខ្លួននៅចំណុចកណ្តាល ស្របជាមួយនឹងកាមេរ៉ាភ្លោះក្រោយទាំង២គ្រាប់តែម្តង ដែលវាមើលទៅពិតជាមិនមានគូរប្រដូចមែន។ ដូចលោកអ្នកបានដឹងហើយថាត្រកូល F របស់ OPPO អ្នកណាមិនស្គាល់ និងមិនស្រលាញ់នោះ មិនត្រឹមតែប៉ុណ្ណឹងទេ ស៊េរី F គ្រប់ ម៉ូឌែលទាំងអស់ សុទ្ធតែបានលក់ដាច់ និងទទួលបានការគាំទ្រខ្លាំងពីអតិថិជននៅក្នុងស្រុក និងក្រៅស្រុក ។ 

នៅដើមខែមីនានេះ មានព័ត៌មានបែកធ្លាយជាបន្តបន្ទាប់ស្តីពីវត្តមាន F11 Pro នៅលើគេហទំព័របរទេសនានារួចមកហើយ! ហើយនៅថ្ងៃនេះ ស្រាប់តែ Page ផ្លូវការរបស់ក្រុមហ៊ុន OPPO បានចាប់ផ្តើមប្តូរ Cover របស់ពួកគេជារូបភាពទូរស័ព្ទ F11 Pro នៅផ្នែកខាងមុខនៃទូរស័ព្ទលើក្រោម ដោយភ្ជាប់ជាមួយនឹងអក្សរនៅខាងឆ្វេងដៃសរសេរថា F11 Pro 48MP Portrait ច្បាស់ឥតខ្ចោះនៅទីងងឹត ។  អ្នកណាខ្លះ កំពុងលង់ស្រលាញ់ និងរង់ចាំស្មាតហ្វូន F11 Pro ដែលនឹងមកដល់ប្រទេសកម្ពុជានាពេលឆាប់ៗខាងមុខនេះ? 

អាចទាយបានទេថាវាអាចមានតម្លៃប្រហាក់ប្រហែលប៉ុន្មានដែរ? ចុះគុណភាពវាដូចស៊េរី F ជំនាន់មុន ឬ ខ្លាំងជាងទៅណ៎? ចង់ដឹងណាស់ ។ តោះគ្នាគេគ្នាយើង! នៅចាំអីទៀត ចូលរួមលេងទាំងអស់គ្នាដើម្បីឈ្នះឱកាសដ៏កម្រនេះជាមួយ Launching Event F11 Pro  នាពេលខាងមុខនេះ ។ ព័ត៌មានលម្អិត សូមលោកអ្នកចូលទៅកាន់ Page ផ្លូវការតាមរយៈ 

https://www.facebook.com/OPPOCAMBODIA/videos/252575362314842/UzpfSTgzNjAyNjA1MzEwOTE4NzpWSzoyNTI1NzUzNjIzMTQ4NDI

 

 

no-alternative title

no-alternative title
ព័ត៌មានពាណិជ្ជកម្ម