no-alternative title

Huawei Mate X ដែលជាស្មាតហ្វូនមានអេក្រង់អាចបត់បាននោះ បានបង្ហាញខ្លួននៅស្រុកខ្មែរយើងហើយ តែមិនទាន់ចេញលក់នោះទេ

ស្មាតហ្វូនដែលមានអេក្រង់អាចបត់បានឈ្មោះថា Mate X ដែលបានងបង្ហាញខ្លួននៅក្នុងព្រឹត្តការណ៍មួយ កាលពីពេលថ្មីៗនេះ បានបង្ហាញខ្លួននៅស្រុកខ្មែរយើងកាលពីម្សិកលមិញនេះហើយ ដែលពិធីនេះត្រូវបានក្រុមហ៊ុន Huawei បានប្រារព្ធធ្វើឡើងនូវក្នុងការិយាល័យកណ្តាលរបស់ខ្លួនតែម្តង គឺនៅអាគារ Xchange Square ជាន់ទី 18 ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន Huawei ហើយតារាចំរៀង នីកូ រួមជមួយនឹងតំនាងដៃគូ ហើយនឹងអ្នកសារព័ត៌មានជាច្រើនរូប។

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមជំរាបថា វត្តមានរបស់ស្មាតហ្វូន Mate X គឺមិនត្រឹមតែបង្ហាញពីអេក្រង់អាចបត់បានប៉ុណ្ណោះទេ គឺថែមទាំងមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យានៃការបញ្ចូលថាមពលថ្មដល់ទៅ 55W SuperCharge ដែលធ្វើអោយនេះ ក្លាយជាស្មាតហ្វូនដែលមានល្បឿនលឿនបំផុតថែមទៀតផង។ Huawei ធ្លាប់បាននិយាយថា Mate X អាចបង្កើនល្បឿនដល់ទៅ 85% នៅក្នុងរយៈពេលត្រឹមតែ 30 នាទីប៉ុណ្ណោះ។ នៅពេលដែលវាបង្ហាញខ្លួនជា Tablet នោះ ស្មាតហ្វូន Mate X មានអេក្រង់ទំហំ 8” ជាមួយនឹងកម្រិតាំភាពច្បាស់ 2480x2200 pixels ហើយនៅពេលដែលបត់នោះ អេក្រង់ខាងក្រៅរបស់វាមានទំហំ 6.6” ជាមួយនឹងកម្រិតភាពច្បាស់ 2480x1148pixels ដែលត្រូវបានគេដឹងថាមានកម្រិតសមាមាត្រ 19.5:9។្ តំណាងក្រុមហ៊ុន Huwei បាននិយាយថា ស្មាតហ្វូននេះអាចបង្ហាញចេកបានចំនួន 3 ជម្រើស ជាមួយអេក្រង់ទំហំផ្សេងៗគ្នា។

 Huawei និយាយថា អ្នកអាចធ្វើការថតរូបភាព Selfies ច្បាស់បំផុតជាមួយនឹងស្មាតហ្វូន Mate X នេះ។ សម្រាប់ការមើលរូបភាពវិញនោះ អ្នកអាចប្រើប្រាស់នូវអេក្រង់ធំរបស់ស្មាតហ្វូននេះដែលលាតពេញគែមតែម្តង។  ស្មាតហ្វូននេះ មានអេក្រង់បត់បានកម្រ៉ាស់ស្តើងបំផុតគឺត្រឹមតែ 11mm ប៉ុណ្ណោះនៅពេលដែលស្មាតហ្វូន Mate X នេះបត់។ នៅពេលដែលវាពន្លារចេញនោះ កម្រាស់របស់វាគឺត្រឹមតែ 5.4 mm ប៉ុន្តែសម្រាប់សមាសភាគជាច្រើនទៀត ដូចជាកាមេរ៉ារបស់វា គឺត្រូវការកន្លែងសម្រាប់ប្រតិបត្តិទៅលើដំណើរការនោះដូចនេះវាស្ថិតនៅតែផ្នែកម្ខាងណាមួយរបស់ស្មាតហ្វូននេះ។

ក្រុមហ៊ុន Huawei បានប្រើប្រាស់នូវថាមពលថ្មធំដល់ទៅ 4,500mAh សម្រាប់ដំណើរការទៅលើស្មាតហ្វូន Mate X និងធ្វើការបញ្ចូលថាមពលថ្មតាមរយៈរន្ធដោត USB-C port ដែលស្ថិតនៅផ្នែកខាងក្រោម។ ស្មាតហ្វូននេះ 0មានប្រព័ន្ធស្កេនក្រួយ៉ៅដៃស្ថិតនៅផ្នែកចំហៀងផងដែរ។ 

អ្វីដែលគួរអោយស្តាយនោះ គឺថា ក្រុមហ៊ុន Huawei មិនអនុញាតអោយអ្នកសារព័ត៌មានធ្វើការថតរូបដោយផ្ទាល់ជាមួយនឹងស្មាតហ្វូនអេក្រង់អាចបទបាននេះទេ ហើយក៏មិនអនុញាតអោយធ្វើការបត់ទូរស័ព្ទនេះឡើយ និយាយរួមកាលពីមិ្សលមិញនេះ គឺត្រឹមតែបង្ហាញពីលោកនាយកក្រុមហ៊ុន Huawei នៅកម្ពុជា រួមនិងតារាចំរៀង នីកូ ប៉ុណ្ណោះ ដែលទទួលបាននូវបទពិសោធន៍៏ពីស្មាតហ្វូន Huawei Mate X ស៊េរីថ្មីនេះ។ ប៉ុន្តែអ្វីដែលចាប់អារម្មណ៍នោះ ក្រុមហ៊ុន Huawei បានប្រកាសថា នឹងចេញលក់ស្មាតហ្វូនអេក្រង់អាចបត់បាននេះនៅចន្លោះពាក់កណ្តាលឆ្នំនេះ បន្ទាប់ពីការបង្ហាញវត្តមានជាផ្លូវការនៅទីក្រុងប៉ារីសប្រទេសបារាំង នៅខែក្រោយនេះ។ លោកបានបន្តថា តម្លៃអាចនឹងមានប្រែប្រួលថែមទៀតផង។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន