no-alternative title

បងប្អូនបង្កើតរបស់ vivo V15Pro នៃម៉ូឌែល V15 នឹងត្រូវមកបង្ហាញខ្លួននៅកក្នុងស្រុកខ្មែរយើង នាពេលឆាប់ៗនេះហើយ !

កាលពីថ្ងៃទី 2 ខែមិនា ឆ្នាំ2019 កន្លងមកនេះ ក្រុមហ៊ុន vivo បានបញ្ចេញនូវម៉ូឌែលស៊េរីខ្ពស់របស់ខ្លួនដែលជាម៉ូឌែលស្មាតហ្វូននៃសមាជិកត្រកូល V ជំនាន់ទី 5 ផងដែរនោះគឺ ម៉ូឌែល vivo V15Pro ដែលត្រូវបានប្រកាសចេញលក់ជាផ្លូវការប្រហែលជាប៉ុន្មានថ្ងៃមុននេះ។ ចំពោះស្មាតហ្វូន vivo V15Pro នេះកំពុងតែមានសន្ទុះនៃការគាំទ្រហើយនិងកំពុងតែមានប្រជាប្រិយភាពខ្លាំគួរឲ្យកត់សម្គាល់ផងដែរ។ 

បើនិយាយទៅលើការ Pre-Order វិញ គឺថាមានអតិថិជនដែលបានធ្វើការកុម្ម៉ង់ទុកមុនច្រើនទៅលើ vivo V15Pro មួយនេះ។ សម្រាប់បច្ចុប្បន្ន យើងបានលេចលឺដំណឹងថា បងប្អូនបង្កើតរបស់ស្មាតហ្វូន vivo V15Pro នឹងធ្វើការបង្ហាញខ្លួននៅលើទីផ្សារនៃប្រទេសកម្ពុជាក្នុងពេលឆាប់ៗនេះផងដែរនោះគឺ ម៉ូឌែល vivo V15។ ចំពោះការរចនាបទទៅលើផ្នែករូបរាងរបស់ស្មាតហ្វូន vivo V15 នេះគឺថាវាមានលក្ខណៈដូចគ្នាច្រើនទៅនិង V15Pro ដែរ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ចំពោះការរចនារូបរាងរបស់ vivo V15 នេះវិញ គឺត្រូវបង្ហាញមកជាមួយនឹងជម្រើសពីរពណ៌ផងដែរនោះគឺ Topaz Blue និង Glamour Red។ បើនិយាយទៅកាន់ផ្នែកកាមេរ៉ារបស់ V15 នេះគឺថា មានកាមេរ៉ាមុខផុសឡើង និងផ្នែកកាមេរ៉ាក្រោយមាន 3 គ្រាប់ដូចទៅនិង V15Pro ដែរ។ ប៉ុន្តែវាត្រូវបានបង្ហាញមកជាមួយការស្កេនក្រយៅដៃផ្នែកខាងក្រោយវិញ។ រីឯកម្លាំងថ្មរបស់វាវិញត្រូវបានបំពាក់មកជាមួយនឹង បច្ចេកវិទ្យាសាកថ្មលឿន Dual Engine Fast Charging និងមានទំហំថ្មធំដល់ទៅ 4000mAh។ សម្រាប់លក្ខណៈសម្បត្តិពេញលេញនិងតម្លៃរបស់ vivo V15 នេះនៅមិនទាន់បានប្រកាសឲ្យបានដឹងជាសាធារណៈនៅឡើយទេ។

រង់ចាំមើលថា តើទូរស័ព្ទម៉ូឌែល vivo V15 ជំនាន់ចុងក្រោយមួយនេះ នឹងមានអ្វីពិសេសខ្លះ។ ចង់ដឹងឲ្យកាន់តែច្បាស់អំពីព័ត៌មានលំអិត សូមលោកអ្នករង់ចាំតាមដានតាមរយៈផេកហ្វេសបុកផ្លូវការរបស់ក្រុមហ៊ុន vivo ទាំងអស់គ្នា។

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ដោយ ប៉េងលីន
ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ដោយ ប៉េងលីន
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

ដោយ ប៉េងលីន
ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ដោយ ប៉េងលីន