no-alternative title

Huawei Mate X បង្ហាញវត្តមាននៅក្នុងកម្មវិធី Digital Cambodia 2019 ដែលជាពិព័រណ៍បច្ចេកវិទ្យាថ្នាក់ជាតិដំបូងបំផុតនៅកោះពេជ្រ

Huawei Mate X ដែលជាស្មាតហ្វូនជំនាន់ថ្មី មានអេក្រង់អាចបត់បាន ដែលបង្ហាញខ្លួន នៅក្នុងសន្និសីទទូរស័ព្ទពិភពលោក ( Mobile World Congress 2019) ដែលបានបង្កើតភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង និងបានឈ្នះពានរង្វាន់ផ្ទួនៗរហូតដល់ 34 ពានរង្វាន់នោះ បានមកដល់កម្ពុជាហើយ ដោយនៅថ្ងៃទី 15 ខែមីនាឆ្នាំ 2019 ក្រុមហ៊ុន Huawei បង្ហាញកំពូលស្មាតហ្វូនដ៏អស្ចារ្យនេះនៅប្រទេសកម្ពុជា ជាមួយនឹងការបង្ហាញនៅក្នុងស្តង់របស់ក្រុមហ៊ុន Huawei នៅក្នុងកម្មវិធី Digital Cambodia ពិព័រណ៍បច្ចេកវិទ្យាថ្នាក់ជាតិធំជាងគឹនឹងដំបូងបំផុតនៅកោះពេជ្រ ចាប់ពីថ្ងៃ 15 ដល់ថ្ងៃទី 18 មីនា។ ដូច្នេះ ប្រសិនបើលោកអ្នញ ចងឃើញផ្ទាល់កំពូលស្មាតហ្វូន Huawei Mate X ទាំងអស់គ្នា អាចមកកាន់ស្តង់ Huawei អោយបានគ្រប់ៗគ្នា។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

គួរបញ្ជាក់ថា កាលពីម្សិលមិញនេះ ក្រុមហ៊ុន Huawei ក៏បានរៀបចំឡើងនូវការបង្ហាញ Huawei Mate X ស្មាតហ្វូនជំនាន់ថ្មីអេក្រង់បត់បាននេះនៅការិយាល័យក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជាផងដែរ គឺនៅអគារ Exchange Square ជាន់ទៅ 18 ផងដែរ។ កម្មវិធីនេះ ក៏មានការចូលរួមពីក្រុមហ៊ុនចែកចាយផ្លូវការផ្តាច់មុខ និងទូទាំងប្រទេស ក្រុមហ៊ុន Yako Technologies Co., Ltd អ្នកសារព័ត៌មាន ដៃគូអាជីវកម្ម កំពូលតារាចម្រៀងលោក នីកូ និងភ្ញៀវកតិ្តយសជាច្រើនថែមទៀតផង ។

លោកនីកូ បានក្លាយជាមនុស្សម្នាក់នៅកម្ពុជា ដែលបានប៉ះផ្ទាល់កំពូលស្មាតហ្វូននេះ មុនគេបង្អស់។ រីឯបណ្តាអ្នកសារព័ត៌មានយ៉ាងច្រើនកុះករ ពិតជារំភើបយ៉ាងខ្លាំងនៅពេលបានឃើញផ្ទាល់ ប៉ះផ្ទាល់ និងធ្វើការសាកល្បងប្រើកំពូលស្មាតហ្វូនជំនាន់ថ្មីនេះ។ វាហាក់បីដូចជាលើសពីការរំពឹងទុក នៅពេលបានឃើញស្មាតហ្វូនអេក្រង់បត់យ៉ាងល្អឥតខ្ចោះ នឹកស្មានមិនដល់បែបនេះ។  

ស្មាតហ្វូន Huawei Mate X ជាស្មាតហ្វូនអេក្រង់អាចបត់បានដំណើរការដោយបច្ចេកវិទ្យា 5G លឿនជាងគេបំផុតនៅក្នុងពិភពលោក និងមានកម្រាស់ស្តើងត្រឹមតែ 11mm ប៉ុណ្ណោះ។ ក្រៅពីការរចនាអេក្រង់បត់យ៉ាងអស្ចារ្យជាងស្មាតហ្វូនអេក្រង់បត់ដទៃ ស្មាតហ្វូននេះ ដំណើរការដោយបន្ទះឈីប Kirin 980 អង្គអង្គចងចាំ ( RAM) ទំហំ 8GB និងអង្គផ្ទុកទន្និន័យ (ROM) 512GB ដំណើរការដោយបច្ចេកវិទ្យាសាកថ្ម SuperCharge កម្លាំង 55W និងថាមពលថ្មទំហំ 4,500mAh ។ 

លោក Henry Xiao ដែលជា Country Director របស់ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា បានលើកឡើងថា នេះជាស្មាតហ្វូនជំនាន់ថ្មីប្រភេទអេក្រង់បត់ ដែលមានការច្នៃប្រឌិតខ្ពស់ និងបច្ចេកវិទ្យាឈានមុខ។ ក្រុមហ៊ុន Huawei បានបង្កើតស្មាតហ្វូននេះឡើងដើម្បីផ្តល់បទពិសោធន៍ថ្មីបំផុត និងកាន់តែអស្ចារ្យជាងស្មាតហ្វូនសាមញ្ញធម្មតា។ លើសពីនេះ ទៅទៀត Huawei ជាក្រុមហ៊ុនដំបូងគេបង្អស់ដែលបង្ហាញស្មាតហ្វូនអេក្រង់បត់ នៅប្រទេសកម្ពុជា។ 

 លោកបានបន្តថា ក្រុមហ៊ុន Huawei បានចាប់ផ្តើមធ្វើអាជីវកម្មនៅប្រទេសកម្ពុជាអស់រយៈពេលជាង 20 ឆ្នាំមកហើយ ដែលបានរួមចំណែកក្នុងការអភិវឌ្ឍន៍ផ្នែកទំនាក់ទំនងព័ត៍មានវិទ្យានៅក្នុងប្រទេសកម្ពុជា។ ឆ្នាំ 2019 នេះ ជាខួប 20 ឆ្នាំរបស់ក្រុមហ៊ុន Huawei នៅប្រទេសកម្ពុជា។ ក្រុមហ៊ុនមានបេសកកម្មនិងទស្សនៈវិស័យច្បាស់លាស់ ដែលនាំមកនូវប្រព័ន្ធឌីជីថលទៅកាន់អ្នកគ្រប់គ្នា និងចង់ផ្សាភ្ជាប់ទំនាក់ទំនងឲ្យកាន់តែទូលំទូលាយ និងធ្វើឲ្យប្រទេសកម្ពុជាមានការរីកចំរើនទៅមុខ។

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន