no-alternative title

ទឹកប្រាក់សុទ្ធចំនួន 100 លានរៀល និង OPPO F11 Pro ជាច្រើនគ្រឿង កំពុងតែរង់ចាំលោកអ្នកដោយគ្រាន់តែចូលរួមបាញ់ហ្គេមងាយៗ

រាល់ការលេងហ្គេមទាំងអស់ យើងមិនអាចចាត់ទុកថា គឺជារឿងអត់ប្រយោជន៍គ្រប់ពេលនោះទេ លើកនេះ លោកអ្នកមិនត្រឹមតែបានចូលរួមលេងហ្គេម Online ជាមួយមិត្តភក្រ័្តរបស់លោកអ្នកប៉ុណ្ណឹងទេ ថែមទាំងអាចមានឱកាសឈ្នះទឹកប្រាក់សុទ្ធសរុបចំនួន 100 លានរៀល បូកជាមួយនឹងទូរស័ព្ទដៃម៉ាកល្បីៗ របស់ក្រុមហ៊ុន OPPO ជាច្រើនគ្រឿងថែមទៀតផងផង។ ហើយអ្វីដែលពិសេសនោះ គឺអ្នកឈ្នះនឹងទទួលបានទូរស័ព្ទ F11 Pro ដ៏ថ្មីស្រឡាង ដែលជាផលិតផលចុងក្រោយ សម្រាប់ដើមឆ្នាំ 2019 នេះ ពីក្រុមហ៊ុន OPPO។ ស្មាតហ្វូនម៉ូឌែលថ្មីៗរបស់ OPPO គឺ ជាប្រភេទស្មាតហ្វូនដែលមានការគាំទ្រខ្លាំង ពីសំណាក់អ្នកប្រើប្រាស់ ជាពិសេសពីសំណាក់អ្នកនិយមលេងហ្គេមអ៊ីនធើណែតព្រោះវាមានបច្ចេកវិទ្យាសាកថ្មឆាប់ពេញ ជាប្រភេទទូរស័ព្ទកាន់ថ្មបានយូរ កម្លាំងម៉ាស៊ីន Ram និង Rom កប់ស៊េរិតែម្តង។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ម៉ូឌែលកូនពៅ F11 Pro ដើមឆ្នាំ 2019 គឺជាស្មាតហ្វូនដែលមានគុណសម្បត្តិច្រើន និងបាន Update ជាងម៉ូដែលលមុនៗទៅទៀត ដោយការរចនាចេញមកអមជាមួយនឹងបច្ចេកវិទ្យា សាកថ្មល្បឿនលឿន VOOC ជំនាន់ 3.0 ថាមពលថ្ម 4000MAh សម្រាប់អ្នកលេងហ្គេមយ៉ាងណាក៏មិនងាយអស់ថ្មដែរ , មានបច្ចេកវិទ្យាជំនួយល្បឿន Hyper Boost ដែលធ្វើឲ្យការអូសហ្គេម ឬ Scroll ក្នុងកម្មវិធីហ្គេម Online មិនមានភាពទាក់ ឬ ស្ពឹកឡើយ, មាន Ram ទំហំ 6GB និង Rom ទំហំ 64GB ហើយ F11 Pro ក៏បានរចនាឡើងដោយអេក្រង់ធំលាតពេញទំហំ 6.5 អ៊ីង អមមកជាមួយកម្រិតបង្ហាញFHD+ គ្មានចន្លោះឆក ដូចមុនដែលកាន់តែងាយស្រួលសម្រាប់អ្នកលេងហ្គេម អាចមើលឃើញពេញភ្នែកតែម្តង ហើយវាក៏មានកាមេរ៉ាភ្លោះផ្នែកខាង ក្រោយទំហំ 48MP ផងដែរ ទាំងអស់នេះ គឺជាអ្វីដែលអ្នកនិយមលេងហ្គេម Online ជាក្រុមប្រាថ្នាចង់បាន។ 

សូមបញ្ជាក់ថាកម្មវិធីប្រកួតប្រជែងលេងហ្គេម  Rules Of Survival  នេះ ចូលរួមសហការជាពិសេសដោយ ក្រុមហ៊ុន ទូរស័ព្ទ OPPO , Cellcard, Wing , ស្ថាប័នសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា និង សមាគមកីឡាអូឡាំពិកជាតិកម្ពុជាជាដើម ចាប់ពីថ្ងៃទី 01 ខែមិនា ឆ្នាំ 2019 ហើយវគ្គ ផ្តាច់ ព្រ័ត្រនឹងធ្វើនៅថ្ងៃទី 06 ខែមេសា ឆ្នាំ 2019  ស្ថិតក្នុងបរិវេណកោះពេជ្រ រាជធានីភ្នំពេញ។ តោះនៅចំាអីទៀតគ្នាយើង គ្នាគេដែលចូលចិត្តលេងហ្គេម Rules Of Survival  ទាំងពេលទំនេរពីការងារ ពេលថ្ងៃឈប់សម្រាក និង អ្នកលេងហ្គេមដាច់យប់ទាំងអស់គ្នា ប្រញាប់រួសរាន់ឡើងចូលរួមលេងហ្គេមនេះដើម្បីឈ្នះទឹកប្រាក់សុទ្ធៗសរុបរហូតដល់ទៅ មួយរយលានរៀល និង ទូរស័ព្ទដៃ OPPO F11 Pro ថ្មីស្រឡាងជាច្រើនគ្រឿង  ឱកាសបែបនេះ រកឯណាបានទៅលោកព្រះ លេងហ្គេមសប្បាយហើយ ទទួលបាន ប្រយោជន៍ជាច្រើន ថែមទៀត ។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Galaxy A55 5G ជាមួយរចនាបថ Premium កាន់តែស៊ីវិល័យ សមត្ថភាពខ្លាំង ប្រព័ន្ធសុវត្ថិភាពកម្រិតខ្ពស់ បានដាក់ឱ្យ Pre-Order ហើយ!

Galaxy A55 5G ជាមួយរចនាបថ Premium កាន់តែស៊ីវិល័យ សមត្ថភាពខ្លាំង ប្រព័ន្ធសុវត្ថិភាពកម្រិតខ្ពស់ បានដាក់ឱ្យ Pre-Order ហើយ!

ដោយ ប៉េងលីន
BYD បានបញ្ចេញរថយន្តអគ្គិសនីម៉ូដែល e2 Honor Edition ដែលមានតម្លៃត្រឹមតែ $12,400 ប៉ុណ្ណោះ

BYD បានបញ្ចេញរថយន្តអគ្គិសនីម៉ូដែល e2 Honor Edition ដែលមានតម្លៃត្រឹមតែ $12,400 ប៉ុណ្ណោះ

ដោយ ប៉េងលីន
ត្រៀមលុយត្រឹមតែជាង 100$ ទទួល បានស្មាតហ្វូនថ្មអមត: HONOR  X7b  ថតរូបស្អាតគ្រប់ពេល ឆាប់ៗនេះ

ត្រៀមលុយត្រឹមតែជាង 100$ ទទួល បានស្មាតហ្វូនថ្មអមត: HONOR X7b ថតរូបស្អាតគ្រប់ពេល ឆាប់ៗនេះ

ដោយ ប៉េងលីន
vivo Cambodia សម្ពោធ V30 ស៊េរីនៅឆ្នេររាមក្រោមការសហការជាមួយ Prime Brand Voss Water

vivo Cambodia សម្ពោធ V30 ស៊េរីនៅឆ្នេររាមក្រោមការសហការជាមួយ Prime Brand Voss Water

ដោយ ប៉េងលីន
រថយន្តអគ្គិសនីដំបូងរបស់ Huawei និង BAIC អាចនឹងបង្ហាញវត្តមានផ្លូវការនៅខែមិថុណាខាងមុខនេះហើយ

រថយន្តអគ្គិសនីដំបូងរបស់ Huawei និង BAIC អាចនឹងបង្ហាញវត្តមានផ្លូវការនៅខែមិថុណាខាងមុខនេះហើយ

ដោយ ប៉េងលីន
 Xiaomi បង្ហាញខ្លួន Xiaomi 14 Series ជាផ្លូវការទៅកាន់ទីផ្សារអន្តរជាតិជាមួយនឹង លេនអុបទិក Leica ជំនាន់ក្រោយ ដែលដំណើរការដោយ Xiaomi HyperOS

Xiaomi បង្ហាញខ្លួន Xiaomi 14 Series ជាផ្លូវការទៅកាន់ទីផ្សារអន្តរជាតិជាមួយនឹង លេនអុបទិក Leica ជំនាន់ក្រោយ ដែលដំណើរការដោយ Xiaomi HyperOS

ដោយ ប៉េងលីន